Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀន

ការធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀន

ការធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀន

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​រៀបចំ​ត្រៀម​ធ្វើ​បទ​បង្ហាញ​ដ៏​ជោគ​ជ័យ​នៅ​ក្នុង​ថ្នាក់​រៀន។ លោក​អ្នក​នឹង​បានដឹ​ងនូវយុទ្ធសាស្រ្ដ និង​​របៀប​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​សម្រាប់​​ទំនាក់​ទំនង​យ៉ាង​មាន​ប្រសិទ្ធភាព។

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សា​​ស្វែង​យល់​នូវ​របៀប​រៀប​ចំ និង​ការ​ត្រៀម​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ថ្នាក់រៀន និង​របៀប​ធ្វើការ​ជា​មួយ​គ្នា​ជា​ក្រុម​នៅ​ពេល​ផ្ដល់​បទ​បង្ហាញ​នោះ។ លោក​អ្នក​នឹង​បាន​ដឹង​នូវ​ភាព​ចាំបាច់ និង​សារៈសំខាន់​នៃ​ការ​​មាន​ទំនាក់​ទំនង​ច្បាស់​លាស់​ និង​វិធីរៀប​ចំ​គ្រប់គ្រង​វគ្គ​សំណួរ​ និង​ចម្លើយ​ជា​ភាសា​អង់គ្លេស។ ក្រៅ​ពីនេះ លោក​អ្នក​ក៏​នឹង​ទទួល​បាននូវ​ឱវាទ​មួយ​ចំនួន​អំពី​ការ​ឡើង​និយាយ​ជា​សាធារណៈ​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី, នាង អែនជល និង​ខេតធី ធ្វើបទ​បង្ហាញ​នៅ​ក្នុង​ថ្នាក់​រៀន​អំពី​លទ្ធផល​រក​ឃើញ​នៅ​ក្នុង​គម្រោង​ស្រាវ​ជ្រាវ​របស់​ពួកគេ​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវឱវាទ​ល្អ​ៗ​សម្រាប់​​ការ​ធ្វើ​បទ​បង្ហាញ និង​ការ​​និយាយ​​សាធារណៈ​​ជា​ភាសា​អង់គ្លេស​។ លោក​អ្នក​ក៏​មាន​លំហាត់​សម្រាប់​ការ​អនុវត្ដ​ដើម្បី​ត្រៀម​ធ្វើតេស្ដសមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) និង​ការ​ហាត់​បញ្ចេញ​សំឡេង​ផងដែរ​។