Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ខ្ញុំត្រូវការពេលថែមទៀត

ខ្ញុំត្រូវការពេលថែមទៀត

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​ដឹង​នូវ​វិធីសាស្រ្ដ និង​របៀប​ទៅ​និយាយ​ជា​មួយ​នឹង​សាស្រ្ដា​ចារ្យ​បង្រៀន​នៅ​សកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោកអ្នក​នឹង​សិក្សា​ភាសា​អង់គ្លេស ​ដែល​លោក​អ្នក​ត្រូវ​ការ​​ដើម្បី​ស្នើសុំ​ការ​ពន្យារពេល​សម្រាប់​ការ​ផ្ដល់​កិច្ចការ​សាលា​ដល់​សាស្រ្ដាចារ្យ។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ទទួល​បាន​ទទួល​ព័ត៌មាន​សំខាន់ៗ និង​ឱវាទ​ល្អ​ៗ​អំពី​ការ​សរសេរ​តែង​សេចក្ដី​។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ ចន ទទួល​បាន​ដំណឹង​ទុក្ខ​ព្រួយ​ពី​​អ្នក​ផ្ទះ​​នៅ​ស្រុក​របស់​គាត់ ហើយ​គាត់​ក៏​បាន​និយាយ​ជា​មួយ​គ្រូ​របស់គាត់​អំពី​ការ​សុំ​​ពេល​ថែម​ទៀត​សម្រាប់​ធ្វើកិច្ច​ការ​សាលា។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវឱវាទ​ល្អ​ៗ​​អំពី​របៀប​ចាប់​ផ្ដើម​ការ​សរសេរ​តែង​សេចក្ដី​ផង​ដែរ​ ដោយ​ក្នុងនោះ​រួម​មាន​ការ​សរសេរ​តែង​សេចក្ដី​សម្រាប់​ការ​ប្រឡង​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​​ទៀត​ផង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។