Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការសុំជំនួយ

ការសុំជំនួយ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ភាសា​អង់គ្លេស​ ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​ហៅ​សុំ​ជំនួយ​​សង្រ្គោះ​បន្ទាន់​ ពេល​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​​អំពី​ការ​ទៅ​បោះ​ជំរំ​កម្សាន្ដ​ និង​​ឧទ្យាន​ជាតិ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​​អំពី​ការ​រៀប​ចំ​ត្រៀម​ខ្លួន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​បោះ​ជំរំ​ រួម​ទាំង​ការ​ចុះ​ឈ្មោះ​ជា​សមាជិក​នៃ​សេវា​ជួយ​ជួស​ជុល​រថយន្ដ​ខូច​តាម​ផ្លូវ​ ប្រសិន​បើ​លោក​អ្នក​គ្រោង​បើក​ឡាន​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​ព័ត៌មាន​មាន​ប្រយោជន៍​មួយ​ចំនួន​អំពី​សេវា​ធានា​រ៉ាប់​រង​សុខ​ភាព​ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ និស្សិត​ទាំង​៤នាក់ កំពុង​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ​ឯ​សួន​ខារ៉ាវ៉ាន​នៅ​ឧទ្យាន​ជាតិនៅ​ជួរ​​ភ្នំ Grampians ដែល​ជា​ជួរ​ភ្នំ​ដ៏​ល្បី​ល្បាញ​ និង​មាន​លក្ខណៈ​ពិសេស​នៅ​រដ្ឋ​វិចថូរៀ។ ចន ប្រើ​ប្រាស់​ឡាន​ចាស់​របស់​គាត់​ដឹក​មិត្ដ​ភក្ដិ​ទាំង​អស់​គ្នា​ដើរ​កម្សាន្ដ​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវឱវាទ​ល្អ​ៗ​​អំពី​របៀបត្រៀម​ខ្លួន​ធ្វើដំណើរ​​ទៅ​បោះ​ជំរំ​កម្សាន្ដ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពីការ​បោះ​ជំរំ, ឧទ្យាន​ជាតិ និង​លេខ​ទូរស័ព្ទ​គ្រា​អាសន្ន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។