Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ពេលប្រឡង

ពេលប្រឡង

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​​ជា​ភាសា​អង់គ្លេស។ លោក​អ្នក​ក៏​នឹង​បាន​ព័ត៌មាន​​ផង​ដែរ​អំពី​យុទ្ធសាស្រ្ដ​សម្រាប់​ត្រៀម​ខ្លួន​ប្រឡង និង​របៀប​ដែល​គេ​ប្រកាស​ផ្សាយ​អំពី​លទ្ធផល​នៃ​ការ​ប្រឡង។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ស្វែង​យល់​អំពី​ការ​ប្រឡង​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី និង​បាន​ដឹង​នូវ​ឱវាទ​មួយ​ចំនួន​ដើម្បី​ធានា​ឲ្យ​បាន​ថា លោក​អ្នក​ដឹង​ច្បាស់​ថា ត្រូវ​យក​អ្វី​ទៅ​ខ្លះ​នៅ​ពេល​ប្រឡង។ ក្រៅ​ពីនេះ លោក​អ្នក​ក៏​នឹង​បាន​ជ្រាប​អំពី​របៀប​ដែល​​​ជាធម្មតា​បណ្ដា​សកល​វិទ្យា​ល័យ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​​ប្រកាស​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​ការ​ប្រឡង​ទាំង​នោះ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ រ៉ុកឃី មិន​បាន​រៀន​សូត្រ​ឲ្យ​បាន​ដិត​ដល់​សម្រាប់​ការ​ប្រឡង​ឡើយ​។ ហេតុ​នេះ​ហើយ​ អែន​ជល និង​ចន ក៏​បាន​ផ្ដល់​ជា​យោបល់​ដល់​គាត់។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវឱវាទ​ល្អ​ៗ​​អំពី​វិធី​សាស្រ្ដ​ក្នុងការ​រៀន​សូត្រ​ និង​ការ​សិក្សា​ខុសៗ​គ្នា​​​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពីស្ទីល​នៃ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ និង​ឱវាទ​ក្នុង​ការ​សិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព និង​បាន​​ពិន្ទុល្អ​។