Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការសុំបន្ដទិដ្ឋាការ

ការសុំបន្ដទិដ្ឋាការ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​សុំ​បន្ដ​ទិដ្ឋាការ​សិស្ស​របស់​លោក​អ្នក ដោយ​រួម​មាន​ព័ត៌មាន​ថាតើ​ លោក​អ្នក​អាច​សុំ​បន្ដ​ទិដ្ឋាការ​សិស្ស​ នៅ​ក្នុងខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​នៅ​អូស្រ្ដាលី​បាន​ដែរ​ឬ​ទេ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​​សិក្សា​អំពី​របៀប​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ និង​របៀប​សុំ​បន្ដ​ទិដ្ឋាការ​សិក្សា។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​ភាព​ខុស​គ្នា​រវាង​សកល​វិទ្យាល័យ និង​សាលា​បច្ចេក​ទេស​ TAFE ផងដែរ។ លោក​អ្នក​ក៏នឹង​សិក្សា​អំពី​សារៈ​សំខាន់​នៃ​ការ​រៀប​ចំ​ផែន​ការ​ទុក​ជា​មុន​ នៅ​ពេល​សុំ​បន្ដ​ទិដ្ឋាការ ឬ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មក​សិក្សា​នៅ​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង​ អែនជល ចង់​បន្ដ​ទិដ្ឋាការ​និស្សិត​របស់​នាង។ ចំណែក​ រ៉ុកឃី វិញ​ចង់​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ នៅ​ក្នុង​ខណៈ​ពេល​គាត់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ដូច្នេះ​ រ៉ុកឃី ក៏​បាន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​មន្រ្ដី​ផ្ដល់​សេវា​ដល់​និស្សិត។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន។ ក្រៅ​ពី​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវព័ត៌មាន​អំពី​ការ​សុំ​បន្ដ​ទិដ្ឋាការ​សិស្ស​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផង​ដែរ​​​​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពីតម្រូវ​ការ​នានា​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​សិស្ស​មក​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។