Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការទទួលសញ្ញាប័ត្រ

ការទទួលសញ្ញាប័ត្រ

នៅ​ក្នុង​មេរៀ​ននេះ លោក​អ្នក​នឹង​សិក្សា​អំពី​បែប​បទ និង​ដំណើរ​ការ​នៃ​ការ​ទទួល​សញ្ញា​ប័ត្រ​នៅ​សាលា ELICOS និង​សកល​វិទ្យាល័យ​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ដំណើរ​ការ​ និង​របៀប​របប​នៃ​ការ​ទទួល​សញ្ញា​ប័ត្រ​នៅ​សាលា ELICOS និង​សកល​វិទ្យាល័យ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​​ឯក​សណ្ឋាន​​​សម្រាប់​ពាក់​ឡើង​​ទៅ​ទទួល​សញ្ញា​ប័ត្រ, ពេល​វេលា​នៃ​ពិធី​ប្រគល់​សញ្ញាប័ត្រ និង​សំបុត្រ​ស្នាម​ដែល​លោក​អ្នក​ត្រូវ​បំពេញ​​មុន​នឹង​អាច​​ទៅ​ទទួល​សញ្ញា​ប័ត្របាន។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង ខាម៉ល, ចន និង​រ៉ុកឃី បាន​ជាប់​ស្ទះ​ចរាចរណ៍​យ៉ាង​ណែន​ណាន់​តាន់​តាប់ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សកល​វិទ្យាល័យ​របស់​ចន។ ដោយ​សារ​ខ្លាច​យឺត​ពេល ចន ក៏​ជិះកង់​ទៅ​មុន ហើយ​ក៏​ទៅ​ដល់​ទាន់​ពេល​ល្មម​ដែល​ពិធី​ប្រគល់​សញ្ញា​ប័ត្រ​នោះ​ចាប់​ផ្ដើម។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍, ក្រៀម​ភាសា/សំនួន​វោហារ​ស័ព្ទ និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន ដែល​គេ​ប្រើ​ទាក់​ទង​នឹង​ការ​ទៅ​ទទួល​សញ្ញា​ប័ត្រ​។ លោក​អ្នក​ក៏​អាច​ធ្វើតេស្ដ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​របស់​លោក​អ្នក​បាន​ផង​ដែរ​​ជាមួយ​នឹង​លំហាត់​ជា​ច្រើន​ដែល​យើង​ផ្ដល់​ជូន​​​​​។ លើស​ពីនេះ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​​ផង​ដែរ​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពីការ​ទទួល​សញ្ញា​ប័ត្រតាម​​សកល​វិទ្យាល័យ​ខុសៗ​គ្នា​នៅ​ក្នុង​​ប្រទេស​អូស្រ្ដាលី។