Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

អំណរសាទរ

អំណរសាទរ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ហាត់​រៀន​អំពី​​ការ​ប្រារព្ធ​ពិធី​​អបអរ​ជប់លៀង​នៅ​ពេល​បញ្ចប់​នៃ​ការ​សិក្សា​នៅ​សាលា ឬ​សកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ លោក​អ្នកក៏​​នឹង​បាន​ដឹង​អំពី​វប្បធម៌​នៃ​ការ​ទទួល​ទានអាហារ​រួម​គ្នា​នៅ​ភោជនីយដ្ឋាន​ក្នុង​ប្រទេស​អូស្រ្ដាលី។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​ទទួល​បាន​ឱវាទ​វប្បធម៌​មួយ​ចំនួន​សម្រាប់​ការ​ទៅ​ញុំា​អាហារ​នៅ​ខាង​ក្រៅ រួម​ទាំង​ព័ត៌មាន​អំពី​ជន​ដែល​ត្រូវ​បង់​វិក្កយបត្រ​នៅ​ពេល​ញុំា​អាហារ​ជុំគ្នា​នៅ​ភោជនីយ​ដ្ឋាន។ លោកអ្នក​ក៏​នឹង​បាន​​ដឹង​​ផង​ដែរ​​អំពី​​របៀប​​ជូន​កាដូ​ដល់​គ្រូ​សាស្រ្ដាចារ្យ​នៅ​ពេល​ចុង​ឆ្នាំ។ ក្រៅ​ពីនេះ លោកអ្នក​ក៏​នឹង​រៀន​អំពី​ការ​ទទួល​ទាន​សុរា​ដោយ​ការ​ទទួល​ខុស​ត្រូវ​ទៀត​ផង។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល, ខេតធី និងរ៉ុកឃី ចូល​ហាង​ភីហ្សា​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​​ជាមួយ​មិត្ដ​ភក្ដិ និង​​គ្រូ​បង្រៀន​របស់​ពួកគេ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍  និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន​។ បន្ថែម​លើស​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​​ព័ត៌មាន​អំពី​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផងដែរ និង​ទម្លាប់​ចែក​គ្នា​ចេញ​លុយ​ស្មើៗគ្នា​​​​​​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​​ប្រភេទ​នំភីហ្សា​ខុសៗគ្នា និង​របៀប​និយាយ​ពិពណ៌នា​អូស្រ្ដាលី​ក្នុង​ន័យ​កំប្លែង​លេង​សើច។