Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ជួបគ្នាថ្ងៃក្រោយ!

ជួបគ្នាថ្ងៃក្រោយ!

នៅ​ក្នុ​ងមេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​និយាយ​លាគ្នា​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ដែល​លោក​អ្នក​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​សិក្សា និង​ការ​លា​មិត្ដ​ភក្ដិ​។​

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ជម្រើស​យាន​ជំនិះដើម្បី​​ធ្វើដំណើរ​ទៅ​​កាន់​ព្រលាន​យន្ដ​ហោះ។ លោក​អ្នក​ក៏​នឹង​បាន​ដឹង​ផង​ដែរ​ នូវ​អ្វី​ដែល​លោក​អាច​នាំ​ចេញ និង​មិន​អាច​នាំ​ចេញ​ទៅ​ជាមួយ​នៅ​ពេល​លោកអ្នក​ធ្វើដំណើរ​ចេញ​ពី​អូស្រ្ដាលី។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល, ខេតធី និង​រ៉ុកឃី ​បាន​ទៅ​ភោជនីយដ្ឋាន​ ដើម្បី​ទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​មិត្ដ​ភក្ដិ​ និង​គ្រូ​បង្រៀន​របស់​ពួកគេ។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ​ និង​ដំណើរ​សាច់​រឿង​​ដែល​មាន​នៅ​ក្នុង​មេរៀន​។ លោក​អ្នក​នឹងទទួល​បាន​នូវ​ពាក្យ​ពេចន៍  និង​ឃ្លា​ប្រយោគ​មាន​ប្រយោជន៍​ជា​ច្រើន​។ លោក​អ្នក​ក៏​នឹង​បាន​​ដឹង​នូវ​​អាសយដ្ឋាន​អ៊ីនធើរណិត​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​​​សម្រាប់​ស្វែង​រក​ព័ត៌មាន​អំពី​​វត្ថុ​ដែល​លោក​អ្នក​មិន​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​អូស្រ្ដាលី​បាន​ជាមួយ​ និង​កន្លែង​ស្នាក់នៅ​ថោក​សម្រាប់​ទេសចរណ៍​ក្នុង​ប្រទេស​អូស្រ្ដាលី។