Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរ​ស័ព្ទ

ការទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរ​ស័ព្ទ

ការទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរ​ស័ព្ទ

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ការ​ទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរស័ព្ទ​, របៀប​ណែនាំខ្លួនលោកអ្នក និង​របៀប​និយាយ​ជាមួយ​នឹង​ភ្ញៀវ​​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​​ដោយ​ការ​គួរ​សម​ និង​រាក់​ទាក់​។

នៅ​ក្នុង​មេរៀននេះ​ លោកអ្នក​នឹង​បាន​ដឹង​​អំពី​ពាក្យ​​ពិពណ៌នា​​​ពេល​វេលា​​សម្រាប់​​​និយាយ​ទទួល​​ភ្ញៀវ​​ជា​​ផ្លូវ​ការ​ ដូច​ជា​ពាក្យ good morning, good afternoon និង good evening។ ក្រៅ​ពីនេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​នូវ​របៀប​និយាយ​ឈ្មោះ និង​គោរមងារ​របស់​ភ្ញៀវ​ទៀត​ផង​ដូចជា​ពាក្យ Mr., Ms និង Mrs.។ លោក​អ្នក​នឹង​ឮ​របៀប​និយាយ​ខុសៗ​គ្នា​សម្រាប់​ថ្ងៃ​ខែឆ្នាំ និង​បាន​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ពាក្យ​ certainly ឲ្យ​បាន​ត្រឹម​ត្រូវ​ទៀត​ផង។ យើងខ្ញុំ​ក៏​នឹង​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​អំពី​អក្ខរក្រម​វិទ្យុ​អន្ដរជាតិផងដែរ ដែល​អាច​ជួយ​លោក​​អ្នក​ក្នុង​ការ​បែង​ចែក​ភាព​ខុស​គ្នា​រវាង​ពាក្យ​ភាសា​អង់គ្លេស​ដែល​ស្ដាប់​ទៅ​មាន​សំឡេង​ដូចគ្នា​​នៅ​ពេល​និយាយ​តាម​ទូរស័ព្ទ។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លីអូ កំពុង​ទទួល​សំណើ​កក់​បន្ទប់​ពី​នាង ម៉ូណា វ៉ាយថ៍ និង​ឪពុក​របស់​នាង​ឈ្មោះ​ ជេក​ វ៉ិបប៊ឹរ។ ពួកគេ​ចង់​កក់​បន្ទប់​ពីរ​​ទុក​សម្រាប់​រយៈ​ពេល​បី​យប់​នៅ​ឯ​សណ្ឋាគារ​ផ្លាហ្សា។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានវាក្យស័ព្ទ, ​ពាក្យ​​ពេចន៍​ក្រៀម​ភាសា​ និង​សំនួន​វោហារ​ស័ព្ទ​មួយ​ចំនួន​​ដែល​មាន​ប្រយោជន៍​សម្រាប់​​ប្រើ​នៅ​ក្នុង​ការ​ទទួល​កា​រកក់​បន្ទប់សណ្ឋាគារ​ និង​លំហាត់​មួយ​ចំនួន​ទៀត​សម្រាប់​ធ្វើតេស្ដ​ចំណេះ​ដឹង​លំនាំ​​ឃ្លា​ប្រយោគ​របស់​លោក​អ្នក​។ យើង​ក៏​សង្ឃឹម​​ផង​ដែរ​ថា លោក​អ្នក​នឹង​រីករាយ​ជា​មួយ​នឹង​ពាក្យ​ជួន​/ឃ្លា​ទន្ទេញ​មួយ​ចំនួន ដើម្បី​ជួយ​លោក​​អ្នក​ចង​ចាំ​ឃ្លា​ប្រយោគ​​សំខាន់ៗ​។