Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ជួប​​​នាង Maria Tran ស្រ្ដី​ផលិតករ​ភាព​យន្ដ​ដ៏​វ័យ​ក្មេង​របស់​អូស្រ្ដាលី

ជួប​​​នាង Maria Tran ស្រ្ដី​ផលិតករ​ភាព​យន្ដ​ដ៏​វ័យ​ក្មេង​របស់​អូស្រ្ដាលី

ជួប​​​នាង Maria Tran ស្រ្ដី​ផលិតករ​ភាព​យន្ដ​ដ៏​វ័យ​ក្មេង​របស់​អូស្រ្ដាលី

ដាក់បញ្ចូលថ្ងៃ 15 March 2012, 15:34 AEDT

តើ​លោក​អ្នក​ចង់​ក្លាយ​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ដ​ទេ? នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​មុខ​អាជីព​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ដ គឺ​ច្រើន​តែ​បុរស​ រីឯ​ស្រ្ដី​វិញ​ច្រើន​តែ​ដើរ​តួ​ក្នុង​សាច់​រឿង​។

យូរៗ​គេ​ឃើញ​មាន​ស្រ្ដី​មួយ​ពីរ​ដែល​ក្លាយ​ទៅ​ជា​ផលិត​ករ​ដែល​មាន​ភាព​ប៉ិន​ប្រសព្វ​ និង​មាន​ចំណូល​ចិត្ដ​ខាង​វិស័យ​ខ្សែ​ភាព​យន្ដ។ សម្រាប់​នាង Maria Tran ដែល​ជា​ស្រី​ភេទ​គឺ​មាន​ការ​លំបាក​ក្នុង​ការ​ប្រលូក​ក្នុង​វិស័យ​នេះ។

ប៉ុន្ដែ​នៅ​ក្នុង​ការ​សិក្សា​ភាសា​អង់គ្លេស​ក្នុង​បរិបទ​អូស្រ្ដាលី​នៅ​ពេល​នេះ លោក​អ្នក​នឹង​មាន​ឱកាស​បាន​ជួប​ជា​មួយ​នឹង​នាង Maria Tran ដែល​ជា​ស្រ្ដី​វ័យ​ក្មេង​រូប​ស្អាត​ស្រស់​ឆោម​ឆាយ​ តែ​មាន​ចំណូល​ចិត្ដ​ខាង​វិស័យ​ផលិត​ខ្សែ​ភាព​យន្ដ​បែប​សកម្មភាព​ប្រយុទ្ធ​ទាត់​ធាក់។

ក្រៅ​ពី​ការ​ផលិត​ខ្សែ​ភាព​យន្ដ នាង​ Maria Tran ក៏​មាន​ចំណូល​ចិត្ដ​ខាង​កិច្ច​ការ​សង្គម​ផង​ដែរ ដូច​ជា​ជួយ​ជំរុញ​លើក​ទឹក​ចិត្ដ​ដល់​យុវ​ជន​​​ឲ្យ​ពួកគេ​មាន​ភាព​ក្លាហាន​ក្នុង​ជីវិត។​

Kung-fu, Australian style: filmmaker Maria Tran

I meet Maria Tran on her way from Melbourne airport to the Asian Australian Film Forum. The young woman with big eyes and a friendly smile carries an enormous suitcase and a heavy backpack with her. Maria explains that she has also brought her gear to film part of her ‘Quest for Jackie Chan’ project in Melbourne.

Maria Tran is passionate about action movies. ‘Quest for Jackie Chan’ is a documentary film project celebrating the action movie actor Jackie Chan and his dedicated Australian fans.

I first knew Maria when she produced a kung-fu mini-series ‘Maximum Choppage: Round 2’ in 2008. It was commissioned by ABC triple J TV. As well as producing the series, Maria played the main female character and choreographed some of the fighting scenes in this ninja movie.

For a young Australian to pursue the dream of being film maker is not easy: it’s a tough industry to break into. But breaking things is something Maria wants to do with her career in film.

“I’m interested in film making because I believe we live in the world where we’re able to connect so much globally. And film, radio, television and media is such a powerful thing for us to break down stereotypes, break down indifferences and have harmony,” she says.

Maria’s other passions are youth empowerment and discovering the hidden stories of people from all walks of life.

Listen to Maria speak about her work and the struggles she experienced as a young, Asian female film maker in the Australian film industry.

វាក្យ​ស័ព្ទ លាក់​

gear

empowerment

subversive

វោហារសព្ទប្រើរាល់ថ្ងៃ លាក់​

all walks of life

get up and running

step out of the circle

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។