Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ការ​​រស់​នៅ​ក្នុង​ប្រទេស​​អូស្រ្ដាលី​​ដោយ​ក្ដី​​សុខ​ដុម​រមនា

ការ​​រស់​នៅ​ក្នុង​ប្រទេស​​អូស្រ្ដាលី​​ដោយ​ក្ដី​​សុខ​ដុម​រមនា

ការ​​រស់​នៅ​ក្នុង​ប្រទេស​​អូស្រ្ដាលី​​ដោយ​ក្ដី​​សុខ​ដុម​រមនា

ដាក់បញ្ចូលថ្ងៃ 27 March 2012, 15:16 AEDT

បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​មាន​ពល​រដ្ឋ​មក​ពី​​​១៣០​ប្រទេស​ក្នុង​ពិភព​លោក​​ដែល​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ហៅ​ប្រទេស​អូស្រ្ដាលី​ថា​ជា​ប្រទេស​របស់​ខ្លួន​។

ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​អូស្រ្ដាលី​ដាក់​ចេញ​ឲ្យ​មាន​គោល​នយោ​បាយ​ ពហុ​វប្បធម៌​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​១៩៧៣​មក ប្រទេស​អូស្រ្ដាលី​បាន​ឃើញ​ការ​ហូរ​ចូល​យ៉ាង​ច្រើន​នៃ​ជន​អន្ដោ​ប្រវេសន៍​។

អស់​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ប្រទេស​អូស្រ្ដាលី​ក៏​បាន​ចូល​រួម​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ​ប្រារព្ធ​អប​អរ​​ទិវា​អន្ដរ​ជាតិ​សម្រាប់​ការ​លប់​បំបាត់​ការ​រើស​អើង​ជាតិ​សាសន៍​ផង​ដែរ តាម​រយៈ​ការ​ប្រារព្ធ​ទិវា​ជាតិ​សុខដុម​រមនា (National Harmony Day)។

ប៉ុន្ដែ​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​អូស្រ្ដាលី​ដែល​មាន​វប្បធម៌​ និង​​ពល​រដ្ឋ​ដែល​ជាតិ​សាសន៍​ដ៏​ចម្រុះ​បែប​នេះ តើ​ការ​មាន​សេចក្ដី​សុខដុម​រមនា​មាន​អត្ថន័យ​យ៉ាង​ណា? តើ​ប្រទេស​អូស្រ្ដាលី​ពិត​ជា​អាច​សម្រេច​បាន​នូវ​គោល​ការណ៍​ពហុវប្បធម៌​​ប្រាកដ​មែន​ឬ? តើ​ការ​ប្រកាន់​រើស​អើង​ជាតិ​សាសន៍​នៅ​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ដែរ​ឬ​យ៉ាង​? ប្រសិន​បើ​មាន​កន្លែង​ខ្លះ​នៃ​ប្រទេស​នេះ​ប្រកាន់​ពូជ​សាសន៍​ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ផ្លាស់​ប្ដូរ​បញ្ហា​ទាំង​នេះ?

Radio Australia បាន​នាំ​យក​សំណួរ​ទាំង​នេះ​ទៅ​សាក​សួរ​ដល់​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​មែលប៊ិន​ដើម្បី​ស្ទង់​មតិ។ ជា​បន្ដ​សូម​ស្ដាប់​នូវ​ការ​និយាយ​របស់​ពល​រដ្ឋ​អូស្រ្ដាលី​មួយ​ចំនួន​អំពី​បញ្ហា​នេះ​ ហើយ​មិត្ដ​អ្នក​សិក្សា​ក៏​អាច​​​ហាត់​រៀន​ភាសា​អង់គ្លេស​ក្នុង​ពេល​ដំណាល​គ្នា​បាន​ផង​ដែរ​។​

ក្រៅ​ពី​នេះ មិត្ដ​អ្នក​សិក្សា​ក៏​អាច​ប្រាប់​យើង​ខ្ញុំ​បាន​ដែរ​អំពី​មតិ​យោបល់​របស់​លោក​អ្នក​។ តើ​មិត្ដ​អ្នក​ស្ដាប់​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​ប្រកាន់​រើស​អើង​ពូជ​សាសន៍​ទេ? តើ​មិត្ដ​អ្នក​ស្ដាប់​យល់​ថា ពល​រដ្ឋ​ដែល​មាន​វប្បធម៌​ខុស​ៗ​គ្នា​អាច​​រួម​​រស់​នៅ​ក្នុង​សង្គម​តែ​មួយ​ដោយ​ក្ដី​សុខដុម​រមនា​បាន​យ៉ាង​ដូចម្ដេច​?

វោហារសព្ទប្រើរាល់ថ្ងៃ លាក់​

as far as

have fun

pick on

bogan

per se

frown upon

វាក្យ​ស័ព្ទ លាក់​

segregate

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។