នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបណែនាំខ្លួនលោកអ្នក និងប្រាប់មុខតំណែងការងារដែលលោកអ្នកធ្វើជាសង្ខេបតែច្បាស់លាស់។ ស្វែងយល់នូវមូលហេតុដែលពលរដ្ឋអូស្រ្ដាលីនាំគ្នាហៅសហការី/សហការិនី និងថ្នាក់លើរបស់ពួកគេ ដោយប្រើតែនាមខ្លួនប៉ុណ្ណោះនៅកន្លែងធ្វើការងារ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវការប្រើពាក្យកាត់ទូទៅមួយចំនួនក្នុងវិស័យជំនួញពាណិជ្ជកម្ម និងស្វែងយល់អំពីរបៀបចាប់ផ្ដើមការសន្ទនា និងទទួលបាននូវឱវាទមានប្រយោជន៍ខ្លះៗអំពីការនិយាយកំប្លែងលេងសើចនៅក្នុងការិយាល័យ/កន្លែងការងារនៅក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបនិយាយ ឬសុជីវធម៌ពេលនិយាយគ្នាតាមទូរស័ព្ទ និងវិធីធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពតាមទូរស័ព្ទ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបរៀបចំខ្លួនសម្រាប់ការធ្វើសន្ទនាតាមទូរស័ព្ទ និងស្វែងយល់អំពីពាក្យពេចន៍ក្រៀមភាសា/សំនួនវោហារស័ព្ទមួយចំនួនដែលគេនិយមប្រើនៅក្នុងភាសាធ្វើជំនួញពាណិជ្ជកម្ម។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបណែនាំខ្លួនឲ្យគេស្គាល់ និងវិធីឆ្លើយតបទៅនឹងការណែនាំខ្លួន។ ជាមួយគ្នានេះ លោកអ្នកក៏នឹងហាត់រៀននិយាយរបៀបស្នើសុំឲ្យគេជួយ ក៏ដូចជាការស្នើខ្លួនផ្ដល់ជំនួយទៅគេវិញផងដែរ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវរបៀបនិយាយយល់ស្របជាមួយដៃគូសន្ទនា និងរបៀបឆ្លើយតបទៅនឹងសំណួរបង្កប់ន័យមួយចំនួនដូចជា “Do you mind…?” និងអនុវត្ដប្រយោគបញ្ចប់ការសន្ទនាមួយចំនួនផងដែរ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាស្វែងយល់នូវរបៀបឆ្លើយតបទៅនឹងប្រយោគស្រប និងប្រយោគបដិសេធមួយចំនួន និងវិធីនិយាយបញ្ជាក់ចំណុចសំខាន់នៃការសន្ទនាគ្នា។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីពាក្យពេចន៍ និងឃ្លាប្រយោគសម្រាប់ប្រើប្រាស់នៅកន្លែងទទួលភ្ញៀវ និងសម្រាប់ការជួបមុខគ្នាដោយផ្ទាល់ឡើងវិញ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សារបៀបលើកយកប្រធានបទការងារមកនិយាយពិភាក្សា, ស្វែងយល់អំពីតម្រូវការរបស់អតិថិជន និងការប្រើប្រាស់ពាក្យពេចន៍ “congratulations” មានន័យថា “ជួយអបរសាទរ” ឲ្យត្រូវតាមកាលៈទេសៈ និងបរិបទ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវរបៀបដាក់សំណើសុំឲ្យមានការប្រជុំជាផ្លូវការ ព្រមទាំងការស្នើផ្ដល់ជំនួយ, ទទួលជំនួយ និងបដិសេធជំនួយ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវពាក្យពេចន៍ និងឃ្លាប្រយោគជាច្រើនដែលគេច្រើនប្រើនៅពេលប្រជុំម្ដងៗ។ ក្រៅពីនេះ លោកអ្នកក៏នឹងបានដឹងនូវរបៀបរៀបចំការប្រជុំជាមួយនឹងជននិយាយភាសាអង់គ្លេសផងដែរ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងមានឱកាសសិក្សាអំពីរបៀបបង្ហាញការឯកភាព និងការជំទាស់ដោយការគួរសមជាភាសាអង់គ្លេសនៅក្នុងអំឡុងពេលនៃការប្រជុំ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបរៀបចំ និងផ្ដល់បទបង្ហាញផ្នែកវិស័យជំនួញជាភាសាអង់គ្លេស។
នៅក្នុងមេរៀននេះ លោកអ្នកនឹងបានសិក្សាអំពីរបៀបបញ្ចប់វគ្គនីមួយៗនៅក្នុងការធ្វើបទបង្ហាញជាភាសាអង់គ្លេស។ លោកអ្នកក៏នឹងបានដឹងនូវវិធីពន្យល់ដល់អ្នកចូលរួម ប្រសិនបើឧបករណ៍ណាមួយដែលគេប្រើសម្រាប់ធ្វើបទបង្ហាញខូច ឬមិនដំណើរការ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវរបៀបពិពណ៌នាក្រាហ្វ, Chart និងតារាងស្ថិតិជាភាសាអង់គ្លេសនៅក្នុងការធ្វើបទបង្ហាញ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបរៀបចំវគ្គសំណួរ និងចម្លើយជាភាសាអង់គ្លេស រួមទាំងវិធីបិទបញ្ចប់ការធ្វើបទបង្ហាញទាំងមូល។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបរៀបចំការចរចាជាភាសាអង់គ្លេស ដោយរួមទាំងរបៀបស្វាគមន៍អ្នកចូលរួម និងការរៀបចំកន្លែងចាប់ផ្ដើមការចរចា។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាភាសាអង់គ្លេសដែលលោកអ្នកត្រូវការដើម្បីរ៉ាយរ៉ាប់/គូសបញ្ជាក់អំពីគោលជំហររបស់លោកអ្នក, របៀបសួរបញ្ជាក់ចំណុចមិនច្បាស់លាស់ និងហាត់រៀនរបៀបខុសៗគ្នាក្នុងការឆ្លើយតបទៅនឹងសំណើរបស់ដៃគូធ្វើជំនួញ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាភាសាអង់គ្លេសសម្រាប់ប្រើនៅក្នុងការចរចា/តថ្លៃ ដោយរួមបញ្ចូលនូវរបៀបខុសគ្នាមួយចំនួនក្នុងការនិយាយយល់ព្រមទទួល ក៏ដូចជាការបដិសេធលើសំណើណាមួយ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបដោះស្រាយការមិនចុះសម្រុងគ្នា, ជម្លោះ ឬភាពខ្វែងគំនិត និងវិធីបញ្ចប់ការចរចាដោយប្រើភាសាអង់គ្លេស។
នៅក្នុងមេរៀននេះ លោកអ្នកនឹងបានសិក្សានូវរបៀបដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការយឺតយ៉ាវនៃការបញ្ជូនទំនិញតាមការបញ្ជាទិញ ឬការបង់លុយយឺត ហើយនិងវិធីផ្ដល់ព័ត៌មាន/ដំណឹងមិនល្អ រួមទាំងប្រតិកម្មទៅនឹងដំណឹងមិនល្អនោះ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីពាក្យ “damage control” មានន័យថា ការបង្ការ ឬគ្រប់គ្រងកត្ដាបង្កការខូចខាត និងតម្លៃនៃការសម្រុះសម្រួលគ្នា។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបអញ្ជើញភ្ញៀវរបស់លោកអ្នកទៅពិសាអាហារពេលល្ងាច និងរបៀបរៀបចំខ្លួន, សុជីវធម៌ និងអាកប្បកិរិយាមារយាទឲ្យបានត្រឹមត្រូវនៅក្នុងភោជនីយដ្ឋាន។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីភាសាសម្រាប់ការនិយាយលើកកែវឡើងដើម្បីអបអរសាទរ, ការស្នើសុំចេញលុយ និងសម្ដែងនូវការអរគុណចំពោះម្ចាស់កម្មវិធី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីការចុះឈ្មោះដើម្បីឡើងយន្ដហោះ និងរៀនសួរសំណួរមួយចំនួនជាភាសាអង់គ្លេស ដែលលោកអ្នកអាចត្រូវការនៅក្នុងករណីដែលជួបប្រទះនឹងបញ្ហាណាមួយនៅឯព្រលានយន្ដហោះ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវរបៀបនិយាយលាគ្នា, ផ្ដល់មតិយោបល់ស្ថាបនា/វិជ្ជមាន និងគន្លឹះសំខាន់ៗនៅក្នុងការធ្វើជំនួញពាណិជ្ជកម្មនៅក្នុងបស្ចិមប្រទេសដូចជាប្រទេសអូស្រ្ដាលី។