នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីបែបបទមួយចំនួនបន្ទាប់ពីការធ្វើដំណើរទៅដល់ព្រលានយន្ដហោះក្នុងប្រទេសអូស្រ្ដាលី រួមទាំងវិធីដាក់ពាក្យចុះឈ្មោះចូលរៀនក្នុងស្ថាប័នអប់រំនៅក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីពាក្យពេចន៍ និងឃ្លាប្រយោគសម្រាប់និយាយទៅកាន់បណ្ដាជនដែលលោកអ្នកជួបមុខជាលើកដំបូង។ លោកអ្នកក៏នឹងបានដឹងនូវរបៀបស្វែងរក និងសួរព័ត៌មានអំពីការស្នាក់នៅតាមផ្ទះជាមួយពលរដ្ឋអូស្រ្ដាលីនៅក្នុងពេលសិក្សា និងការសុំឲ្យមានគេមកទទួលនៅអាកាសយានដ្ឋាន។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីពាក្យពេចន៍ និងឃ្លាប្រយោគសម្រាប់និយាយនៅពេលចាប់ផ្ដើមការរស់នៅជាមួយពលរដ្ឋអូស្រ្ដាលីនៅក្នុងអំឡុងពេលសិក្សា។ លោកអ្នកក៏នឹងបានដឹងនូវប្រភេទកន្លែងស្នាក់នៅដែលគេមានសម្រាប់សិស្ស/និស្សិតបរទេសផងដែរ។ លើសពីនេះ លោកអ្នកនឹងបានទទួលឱវាទវប្បធម៌មួយចំនួនអំពីរបៀបឆ្លើយតបឲ្យបានសមរម្យនៅក្នុងការសន្ទនាជាមួយពលរដ្ឋអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីវប្បធម៌ និងរបៀបរបបរស់នៅក្នុងប្រទេសអូស្រ្ដាលី ដោយរួមមានសកម្មភាពដែលគេគិតថា ជារឿងគួរសមថ្លៃថ្នូរ និងការនិយាយអំពីភាពខុសគ្នានៃវប្បធម៌របស់លោកអ្នកដែលអាចនាំឲ្យមានការភ័នច្រឡំ ឬការយល់ខុសពីសំណាក់ម្ចាស់ផ្ទះដែលជាពលរដ្ឋអូស្រ្ដាលី។ លោកអ្នកក៏នឹងបានដឹងនូវរបៀបប្រាស្រ័យទាក់ទង និងការនិយាយស្ដីរបស់ពលរដ្ឋអូស្រ្ដាលីជាមួយគ្នាផងដែរ។ លើសពីនេះ លោកអ្នកក៏នឹងបានដឹងនូវវិធីត្រៀមខ្លួនសម្រាប់ការចូលរៀនថ្ងៃដំបូងទៀតផង។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីការផ្ដល់ព័ត៌មានណែនាំតម្រង់ទិសដៅនៅតាមបណ្ដាសាលារៀន និងសកលវិទ្យាល័យក្នុងប្រទេសអូស្រ្ដាលី។ លោកអ្នកនឹងបានដឹងអំពីការសម្ភាសន៍ចូលរៀនតាមកម្រិតថ្នាក់/សមត្ថភាពភាសា, លក្ខខណ្ឌនៃការសិក្សា និងលក្ខខណ្ឌវត្ដមាននៅសាលារៀនក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីការណាត់ជួបជាមួយមិត្ដភក្ដិនៅហាងលក់កាហ្វេក្នុងប្រទេសអូស្រ្ដាលី។ លោកអ្នកនឹងបានដឹងអំពីរបៀបសន្ទនា និងរបៀបកុម្ម៉ង់ទិញភេសជ្ជៈនៅហាងលក់កាហ្វេ។ ក្រៅពីនេះ លោកអ្នកនឹងសិក្សាអំពីរបៀបសន្សំសំចៃប្រាក់លើចំណាយសម្រាប់ថ្លៃទូរស័ព្ទនៅក្នុងស្រុក និងក្រៅស្រុក។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបនិយាយជាមួយម្ចាស់ផ្ទះដែលលោកអ្នកស្នាក់នៅជាមួយអំពីបញ្ហាផ្សេងៗ។ លោកអ្នកក៏នឹងទទួលបាននូវឱវាទមួយចំនួនផងដែរអំពីរបៀបដោះស្រាយបញ្ហានឹកផ្ទះ និងការមានអារម្មណ៍តានតឹងចិត្ដ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវរបៀបចាប់ផ្ដើម និងបន្ដការសន្ទនាជាមួយនឹងមិត្ដភក្ដិថ្មីនៅក្នុងប្រទេសអូស្រ្ដាលី។ លោកអ្នកក៏នឹងបានឱវាទមួយចំនួនអំពីរបៀបស្វែងរកមិត្ដថ្មី និងសារៈសំខាន់នៃការរក្សាសៀវភៅកំណត់ត្រាអំពីការសិក្សា។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីចំណេះភាសា និងព័ត៌មានវប្បធម៌ ដែលលោកអ្នកត្រូវការ ដើម្បីចូលរួមណែនាំខ្លួនឲ្យអ្នកដទៃស្គាល់នៅក្នុងថ្នាក់រៀនក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបស្វែងរកការងារមិនពេញពេលធ្វើ ឬការងារម្ដងម្កាល ប្រសិនបើលោកអ្នកចង់រកការងារធ្វើ។ លោកអ្នកនឹងបានយល់អំពីបំណិនភាសាសម្រាប់ប្រើក្នុងការសន្ទនាជាភាសាអង់គ្លេសនៅពេលពិភាក្សាអំពីការបង់ថ្លៃវិក្កយបត្រទឹក/ភ្លើង ជាដើមជាមួយនឹងមិត្ដរួមផ្ទះ។ លោកអ្នកក៏នឹងបានដឹងនូវរបៀបរកព័ត៌មានអំពីការងារដែលគេត្រូវការបុគ្គលិកផងដែរ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាប្រយោគភាសាអង់គ្លេសឲ្យបានត្រឹមត្រូវនៅពេលលោកអ្នកដាក់ពាក្យរកការងារធ្វើ។ លោកអ្នកក៏នឹងបានដឹងនូវតម្រូវការផ្នែកច្បាប់ខ្លះផងដែរសម្រាប់ការចាប់ផ្ដើមធ្វើការងារនៅក្នុងប្រទេសអូស្រ្ដាលី និងរបៀបដាក់ពាក្យសុំលេខពន្ធដារ។ ក្រៅពីនេះ លោកអ្នកក៏មានរឿងត្រូវដឹងខ្លះដែរមុនពេលទទួលយកការងារធ្វើ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតនៅតាមបណ្ដាទីក្រុងនៃប្រទេសអូស្រ្ដាលី។ លោកអ្នកក៏នឹងបានព័ត៌មានអំពីការជិះកង់នៅក្នុងប្រទេសអូស្រ្ដាលីផងដែរ រួមទាំងការប្រើប្រាស់យានជំនិះសាធារណៈ និងរបៀបប្រឡងយកប័ណ្ណបើកបររថយន្ដនៅក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបធ្វើការងារជាក្រុមនៅសាលារៀន។ លោកអ្នកនឹងបានដឹងអំពីរបៀបផ្ដល់មតិយោបល់ និងគំនិតថ្មីៗទៅវិញទៅមកក្នុងន័យកែលម្អគ្នា។ លោកអ្នកក៏នឹងយល់ផងដែរនូវអត្ថន័យនៃពាក្យ plagiarism ឬការលួចចម្លងកិច្ចការពីគេ និងការចៀសវាងបញ្ហានេះ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីការរៀបចំពិធីអាំងសាច់ទទួលទានកម្សាន្ដតាមបែបអូស្រ្ដាលី និងរបៀបណែនាំមិត្ដភក្ដិរបស់លោកអ្នកឲ្យស្គាល់ជនដទៃទៀត រួមទាំងរបៀបចូលរួមការសន្ទនាជាក្រុមផងដែរ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីតួនាទីរបស់អ្នកពិគ្រោះយោបល់នៅសាលារៀន, របៀបធ្វើការណាត់ជួប និងរបៀបនិយាយអំពីបញ្ហារបស់លោកអ្នកប្រាប់ពួកគេ។ ក្រៅពីនេះ លោកអ្នកក៏នឹងបានដឹងអំពីការពិគ្រោះយោបល់ឯកជន រួមទាំងកន្លែងឆែកពិនិត្យសុខភាព ដែលគេតែងផ្ដល់សេវាជូននៅតាមសកលវិទ្យាល័យនៅក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបទៅទីកន្លែងនានានៅក្នុងសាខាសកលវិទ្យាល័យ ដើម្បីស្វែងយល់នូវសេវា និងកន្លែងនានា (អគារ/សេវាសិក្សា) ដែលជាទូទៅមានជូនសម្រាប់និស្សិតនៅតាមបណ្ដាសកលលវិទ្យាល័យ។ លោកអ្នកក៏នឹងបានដឹងអំពីរបៀបសួរ និងផ្ដល់ព័ត៌មានអំពីទិសដៅនៃទីកន្លែងទាំងនោះផងដែរ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបចូលរួមការពិភាក្សានៅក្នុងថ្នាក់រៀន ដោយរួមមានរបៀបបញ្ចេញ/និយាយអំពីគំនិតរបស់លោកអ្នកដោយការគួរសមជាភាសាអង់គ្លេស នៅពេលដែលការពិភាក្សានោះមានភាពខ្វែងគំនិតមិនចុះសម្រុងនឹងគ្នា។ លោកអ្នកក៏នឹងបានដឹងផងដែរអំពីថ្នាក់បង្រៀនកូនសិស្សជាក្រុមតូចៗ (Tutorials) នៅក្នុងសកលវិទ្យាល័យអូស្រ្ដាលី និងការរៀបចំថ្នាក់ប្រភេទនេះ។
នៅក្នុងមេរៀននេះ យើងនឹងឈប់សម្រាកពីការសិក្សាមួយរយៈខ្លី ដោយនាំគ្នាធ្វើដំណើរទៅកម្សាន្ដនិងលំហែខួរក្បាលនៅតាមឆ្នេរសមុទ្ទ Great Ocean Road ដែលជារមណីយដ្ឋានភ្ញៀវទេសចរជាតិ និងអន្ដរជាតិនិយមចូលចិត្ដ។ ឆ្នេរសមុទ្ទដ៏ពេញនិយមនេះ មានទីតាំងស្ថិតនៅក្នុងរដ្ឋវិចថូរៀភាគអាគ្នេយ៍នៃប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សានូវរបៀបរៀបចំត្រៀមធ្វើបទបង្ហាញដ៏ជោគជ័យនៅក្នុងថ្នាក់រៀន។ លោកអ្នកនឹងបានដឹងនូវយុទ្ធសាស្រ្ដ និងរបៀបប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងមេរៀននេះ លោកអ្នកនឹងបានដឹងនូវវិធីសាស្រ្ដ និងរបៀបទៅនិយាយជាមួយនឹងសាស្រ្ដាចារ្យបង្រៀននៅសកលវិទ្យាល័យនៅក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីភាសាអង់គ្លេស ដែលលោកអ្នកត្រូវការដើម្បីហៅសុំជំនួយសង្រ្គោះបន្ទាន់ ពេលនៅក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបនៃការត្រៀមខ្លួនសម្រាប់ការប្រឡងជាភាសាអង់គ្លេស។ លោកអ្នកក៏នឹងបានព័ត៌មានផងដែរអំពីយុទ្ធសាស្រ្ដសម្រាប់ត្រៀមខ្លួនប្រឡង និងរបៀបដែលគេប្រកាសផ្សាយអំពីលទ្ធផលនៃការប្រឡង។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបសុំបន្ដទិដ្ឋាការសិស្សរបស់លោកអ្នក ដោយរួមមានព័ត៌មានថាតើ លោកអ្នកអាចសុំបន្ដទិដ្ឋាការសិស្ស នៅក្នុងខណៈពេលដែលលោកអ្នកកំពុងនៅអូស្រ្ដាលីបានដែរឬទេ។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីបែបបទ និងដំណើរការនៃការទទួលសញ្ញាប័ត្រនៅសាលា ELICOS និងសកលវិទ្យាល័យក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងហាត់រៀនអំពីការប្រារព្ធពិធីអបអរជប់លៀងនៅពេលបញ្ចប់នៃការសិក្សានៅសាលា ឬសកលវិទ្យាល័យនៅក្នុងប្រទេសអូស្រ្ដាលី។ លោកអ្នកក៏នឹងបានដឹងអំពីវប្បធម៌នៃការទទួលទានអាហាររួមគ្នានៅភោជនីយដ្ឋានក្នុងប្រទេសអូស្រ្ដាលី។
នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីរបៀបនិយាយលាគ្នាជាមួយនឹងម្ចាស់ផ្ទះដែលលោកអ្នកស្នាក់នៅក្នុងអំឡុងពេលសិក្សា និងការលាមិត្ដភក្ដិ។