Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ភាសាអង់គ្លេស​ខាង​វិស័យ​ទេសចរណ៍

ភាសាអង់គ្លេស​ខាង​វិស័យ​ទេសចរណ៍

Learn English for Tourism and Hospitality

ភាសាអង់គ្លេស​ខាង​វិស័យ​ទេសចរណ៍

មេរៀន​នីមួយ​ៗ​ នៅក្នុង​កម្រង​កម្មវិធីភាសាអង់គ្លេសខាងវិស័យទេសចរណ៍ ២៦ភាគ​នេះ រួមបញ្ចូល​ផ្នែក​សំខាន់ៗ​ជា​ច្រើន​រួមមាន​ការ​សន្ទនារ​សមរម្យតាមទូរស័ព្ទ ការ​ដោះ​ស្រាយ​​នឹង​បណ្ដឹង​តវ៉ាផ្សេងៗ ព្រមទាំង​ការ​ផ្ដល់​អនុសាសន៍​ជាច្រើនផងដែរ។ លោក​អ្នក​នឹង​មាន​ឱកាស​ហាត់រៀន​ធ្វើការសន្ទនា​ជាមួយនឹង​អតិថិជន​ដែល​និយាយ​ភាសា​អង់គ្លេស​។

មេរៀន

មេរៀនទី 1 - ការទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរ​ស័ព្ទ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​ការ​ទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរស័ព្ទ​, របៀប​ណែនាំខ្លួនលោកអ្នក និង​របៀប​និយាយ​ជាមួយ​នឹង​ភ្ញៀវ​​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​​ដោយ​ការ​គួរ​សម​ និង​រាក់​ទាក់​។

មេរៀនទី 2 - ការទទួល​សំណើ​កក់​បន្ទប់​សណ្ឋាគារ​ទុក​ជា​មុន​តាម​ទូរ​ស័ព្ទ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោកអ្នក​នឹង​សិក្សា​អំពី​របៀប​ប្រើ​ពាក្យ “and” នៅ​ពេល​​សួរ​សំណួរ​, របៀប​សួរ​បញ្ជាក់​នូវ​អ្វី​ដែល​អ្នក​ដទៃ​​ទើប​បាន​និយាយ និង​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការ​និយាយ​អរគុណ។

មេរៀនទី 3 - ការចុះ​ឈ្មោះ​នៅ​សណ្ឋាគារ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​របប​ទទួល​ភ្ញៀវ​នៅ​កន្លែង​តុទទួល​ភ្ញៀវ​នៅ​ក្នុង​សណ្ឋាគារ។ លោក​អ្នក​នឹង​ឮ​របៀប​និយាយ​ខុសៗ​គ្នា​អំពី​លេខ​បន្ទប់​​ជា​ភាសា​អង់គ្លេស​ និង​​សិក្សា​ពាក្យ​បង្រួញ​នានា​​ដែល​គេ​ប្រើ​នៅ​ក្នុង​វេយ្យាករណ៍។

មេរៀនទី 4 - ការចុះ​ឈ្មោះ​នៅ​សណ្ឋា​គារ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សាអំពី​របៀប​និយាយ​ប្រាស្រ័យ​ទាក់​ទង​ទទួល​ភ្ញៀវរបស់​លោក​អ្នក​។

មេរៀនទី 5 - ការផ្ដល់យោបល់​ណែ​នាំ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​​ការ​ផ្ដល់​យោបល់ និង​របៀប​ទទួល​ភ្ញៀវ​ដែល​និយាយ​ភាសា​​​អង់គ្លេស​ឲ្យ​បាន​សមរម្យ​នៅ​ពេល​ពួកគេ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច។

មេរៀនទី 6 - ការផ្ដល់យោបល់​ណែ​នាំ (បន្ដ) Article has related ra_audio Article has related ra_download

ដល់​ពេល​ដែល​ត្រូវ​ញុំា​អាហារ​នៅ​ខាង​ក្រៅហើយ! នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ដែល​ភ្ញៀវ​កុម្ម៉ង់​មុខ​ម្ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន។ លោក​អ្នក​នឹង​បាន​​ដឹង​អំពី​របៀប​ពិពណ៌នា​ និង​ផ្ដល់​យោបល់​ណែនាំ​​អំពី​មុខ​ម្ហូប​ដល់​ភ្ញៀវ​ នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ការ​ជា​អ្នក​បម្រើ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន។

មេរៀនទី 7 - នៅក្នុងភោជនីយដ្ឋាន Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​សាក​សួរ​ភ្ញៀវ​ប្រសិន​បើ​មាន​បញ្ហា​ណា​មួយ រួម​ទាំង​របៀប​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ និង​ការ​សុំអភ័យ​ទោស​សម្រាប់​កំហុស​ឆ្គង​​​​ណា​មួយ​ដល់​ភ្ញៀវ​។

មេរៀនទី 8 - នៅក្នុងភោជនីយដ្ឋាន (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​​សិក្សា​អំពី​របៀប​សួរ​ភ្ញៀវ​នូវ​តម្រូវ​ការ​ផ្សេង​ៗ​របស់​ពួកគាត់ និង​របៀប​ពន្យល់​​​វិក្កយបត្រ។

មេរៀនទី 9 - ការណែនាំបង្ហាញទិសដៅ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​​ណែនាំ​បង្ហាញ​ផ្លូវ​, ផ្ដល់​យោបល់​ណែនាំ និង​វិធី​ឆ្លើយ​តប​សមរម្យ​ នៅ​ពេល​ជនដទៃ​សួរ​បញ្ជាក់​អំពី​រឿង​អ្វី​មួយ។

មេរៀនទី 10 - ការណែនាំបង្ហាញទិសដៅ (បន្ដ) Article has related ra_audio Article has related ra_download

តើ​លោកអ្នក​ធ្វើការ​ជា​អ្នក​បើក​បរ​រថយន្ដ​តាក់ស៊ីឬ? នៅ​ក្នុង​មេរៀននេះ លោកអ្នកនឹង​សិក្សា​នូវ​របៀប​ធ្វើការ​សន្ទនា និង​ដឹក​ភ្ញៀវ​​ដែល​​និយាយ​ភាសា​អង់គ្លេស។

មេរៀនទី 11 - ការទិញទំនិញ ឬអីវ៉ាន់ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ពិពណ៌នា​សម្លៀក​បំពាក់, និ​យាយ​អំពី​តម្លៃ និង​របៀប​សួរ​ភ្ញៀវ​អតិថិជន​ ប្រសិន​បើពួកគេចង់​លសម្លៀក​បំពាក់​នោះ។

មេរៀនទី 12 - ការទិញទំនិញ ឬអីវ៉ាន់ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ​ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​ប្រើ​ឃ្លា​​សម្ដែង​ឲ្យ​ឃើញ​នូវ​ភាព​អត់​ធ្មត់​ ដែល​នឹង​ជួយ​លោក​អ្នក​ផ្ដល់​ការ​ធានា​លើក​ទឹក​ចិត្ដ​ដល់​អតិថិជន​របស់​​លោកអ្នក​​ក្នុង​ន័យ​ថា លោក​អ្នក​អាច​រង់​ចាំ​បាន​ នៅ​ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ដ។

មេរៀនទី 13 - មគ្គុទេសក៍ទេសចរណ៍ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ យើង​ធ្វើការ​រំលឹក​​អំពីការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មួយ​ចំនួន​​នៅ​ក្នុង​មេរៀន​មុនៗ។ លោក​អ្នក​ក៏​នឹង​មាន​ឱកាស​ហាត់ និង​ពង្រីក​ចំណេះ​ឃ្លា​ប្រយោគ​ភាសា​អង់គ្លេស​របស់​លោក​អ្នក​ផង​ដែរ ដែល​អាច​ជួយ​លោក​អ្នក​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ ដូច​ជាការ​ប្រើ​ឃ្លា “Can I help you?”។

មេរៀនទី 14 - មគ្គុទេសក៍ទេសចរណ៍ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ណែនាំ​ខ្លួន​លោក​អ្នក​ជា​លក្ខណៈ​ផ្លូវ​ការ និង​មិន​ផ្លូវការ។

មេរៀនទី 15 - ការពិភាក្សាអំពី​ការ​ដើរ​កម្សាន្ដ Article has related ra_audio Article has related ra_download

នៅក្នុងមេរៀននេះ លោកអ្នក​នឹង​សិក្សា​នូវ​របៀប​ពិភាក្សា​អំពី​ការ​​ដើរ​កម្សាន្ដ​ជាមួយ​នឹង​ភ្ញៀវ​ទេសចរ​ជាភាសា​អង់គ្លេស។

មេរៀនទី 16 - ការពិភាក្សាអំពីការដើរកម្សាន្ដ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ពិនិត្យ​មើល​កម្មវិធី​ធ្វើ​ដំណើរ​កម្សាន្ដ​ និង​ហាត់​រៀន​និយាយ​ផ្ដល់​មតិ​យោបល់/គំនិត​។

មេរៀនទី 17 - ការធ្វើដំណើរកម្សាន្ដតាមនាវា Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​ណែនាំ​ភ្ញៀវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ដើម្បី​សុវត្ថិ​ភាព និង​វិធី​​ធ្វើ​ឲ្យ​ប្រាកដ​ថា ភ្ញៀវ​របស់​លោក​​អ្នក​មាន​ភាព​កក់ក្ដៅ​ និង​មាន​អារម្មណ៍​​សុខ​ស្រួល​។

មេរៀនទី 18 - ការធ្វើដំណើរកម្សាន្ដតាមនាវា (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នកនឹង​សិក្សា​នូវ​របៀប​ផ្ដល់​គំនិត​យោបល់​អំពី​មុខ​ម្ហូបហារ​ដល់ភ្ញៀវ​ដែល​និយាយ​ភាសា​អង់គ្លេស និង​របៀប​ទទួល​ស្គាល់​ការ​យល់​ច្រឡំ។

មេរៀនទី 19 - នៅកន្លែងពិធីបុណ្យ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នកនឹង​សិក្សា​អំពី​វាក្យ​ស័ព្ទ និង​សំនួន​វោហារ​ស័ព្ទ/ឃ្លា​ប្រយោគ​ជា​ភាសា​អង់គ្លេស​​សម្រាប់​ប្រើ​ណែនាំ​ឲ្យ​ស្គាល់​អំ​ពី​កន្លែង​ទេសចរណ៍​វប្បធម៌​សំខាន់ៗ និង​របៀប​រៀប​ចំ​ឲ្យ​មាន​ការ​ណាត់​ជួប​គ្នា​នៅ​កន្លែង​ណា​មួយ​សម្រាប់​ការ​ដើរ​កម្សាន្ដ​​ជា​ក្រុម​។

មេរៀនទី 20 - នៅកន្លែងពិធីបុណ្យ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការ​សរសើរ​, វិធី​និទាន​រឿង​ព្រេង​ប្រាប់​ដល់​ភ្ញៀវ និង​របៀប​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មាន​ប្រតិកម្ម​ជ្រុល​ហួស​ស្ងប់​ចិត្ដ​វិញ។

មេរៀនទី 21 - ការដោះស្រាយសភាពការណ៍ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​ភាសា​អង់គ្លេស​ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​​ជួយ​ដោះ​ស្រាយ​ស្ថាន​ភាព​​តឹង​តែង​របស់​អតិថិជន។

មេរៀនទី 22 - ការដោះស្រាយសភាពការណ៍ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សា​ស្វែង​យល់​អំពី​​របៀប/បច្ចេកទេស​មួយ​ចំនួន​​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ភ្ញៀវ​ដែល​មាន​សភាព​តាន​តឹង​ចិត្ដ ឬ​មាន​ការ​បារម្ភ​ខ្លាំង​។

មេរៀនទី 23 - ការបង់ប្រាក់ចេញពីសណ្ឋាគារ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សា​នូវ​សំនួន​វោហារ​ស័ព្ទ និង​ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​គេ​ប្រើ​​ដើម្បី​និយាយ​ជាមួយ​ភ្ញៀវ​ដែល​​កំពុង​បង់​ប្រាក់​​ចាក​ចេញ​ពី​សណ្ឋាគារ។

មេរៀនទី 24 - ការបង់ប្រាក់ចេញពីសណ្ឋាគារ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សា​នូវ​ពាក្យ​ពេចន៍​ និង​ឃ្លា​ប្រយោគ​​មាន​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​​សន្ទនា​ជាមួយ​នឹង​ភ្ញៀវ​ដែល​ចុះ​ឈ្មោះ​ចាក​ចេញ​ពី​សណ្ឋាគារ​ ក្រោយ​ពី​បាន​ស្នាក់​នៅ​អស់​មួយ​រយៈ។

មេរៀនទី 25 - បទសម្ភាសន៍ការងារ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​រៀប​ចំខ្លួន​ឲ្យ​បាន​សមរម្យ​នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​រក​ការ​ងារ​ធ្វើ។ លោក​អ្នក​នឹង​បាន​ទទួល​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​​មាន​ប្រយោជន៍​​មួយ​ចំនួន​ រួម​ទាំង​ឱវាទ​វប្បធម៌​ខ្លះ​ផង​ដែរ។

មេរៀនទី 26 - បទសម្ភាសន៍ការងារ (បន្ដ) Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ​ លោក​អ្នក​នឹង​សិក្សា​នូវ​របៀប​រៀប​ចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​នៅ​ពេល​ទៅ​សម្ភាសន៍​ការងារ ដោយ​រួម​ទាំង​ភាសា​អង់គ្លេស​ដែល​លោក​អ្នក​ត្រូវ​ការ​។ ក្រៅ​ពីនេះ​លោក​អ្នក​ក៏នឹង​ទទួល​បាននូវ​ឱវាទ​វប្បធម៌​ខ្លះៗ​ផង​ដែរ សម្រាប់​ការ​ចូល​រួម​ធ្វើ​បទ​សម្ភាសន៍​រក​ការ​ងារ​ធ្វើ​នៅ​បស្ចិម​ប្រទេស ដូចជា​ប្រទេស​អូស្រ្ដាលី​ជា​ដើម។