Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ភាសាអង់គ្លេស​ពី​ប្រទេស​អូស្រ្តាលី

ភាសាអង់គ្លេស​ពី​ប្រទេស​អូស្រ្តាលី

Learn English from Australia

ភាសាអង់គ្លេស​ពី​ប្រទេស​អូស្រ្តាលី

កម្រង​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ពី​​ប្រទេស​​អូស្រ្ដាលីនេះ ​បង្កើតឡើង​ដើម្បី​ជួយ​លោកអ្នក​ក្នុង​ការ​ប្រើប្រាស់​ភាសាអង់គ្លេស​នៅក្នុង​ ​ស្ថានភាព​ប្រចាំថ្ងៃ។ កម្មវិធី​នេះ​គឺសម្រាប់​សិស្សានុសិស្ស​ដែលមានកម្រិត​ចេះដឹង​ភាសាអង់គ្លេស​​ កម្រិតទាប​មធ្យម។ សូម​បញ្ជាក់​ថា កម្រង​កម្ម​វិធី​ភាគ​នេះ ​ត្រូវ​បាន​ផលិត​ឡើង​តាំង​ពី​ទសវត្សរ៍​១៩៩០ ដូច្នេះ​​ស្ថាន​ភាព​មួយ​ចំនួន​​ដែល​លោក​អ្នក​ឮ​នៅ​ក្នុង​ការ​សន្ទនា​កាល​ពី​ពេល​នោះ អាច​មាន​ការ​ប្រែ​ប្រួល​​ប្រៀប​ធៀប​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ ប៉ុន្ដែ​ការ​សិក្សា​ភាសា​អង់គ្លេស​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​លោក​អ្នក​។​ កម្ម​វិធី​​មេរៀន​ទាំង​អស់​​នៅ​ក្នុង​ស៊េរី​នេះ​មាន​២៦​ភាគ។

មេរៀន

មេរៀនទី 1 - ការប្រាស្រ័យទាក់ទងនៅ​ពេល​ជួប​គ្នា និង​ពេល​បែក​គ្នា Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim និង​អ្នកស្រី Carol កំពុង​បរិភោគ​អាហារ​អាំង​សាច់​ញុំា​កម្សាន្ដ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Barbecue (BBQ) ជាមួយគ្រួសារ និង​មិត្ដ​ភក្ដិ​នៅ​ផ្ទះ​គាត់​នៅក្នុង​ក្រុង​មែលប៊ិន​ ហើយ​លោក Richard ទើប​តែ​មក​ដល់។

មេរៀនទី 2 - ការសួរសំណួរ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim និង​អ្នកស្រី Carol ស្ថិត​នៅ​ក្នុង​ផ្ទះ​គាត់​នា​ទីក្រុង​មែលប៊ិន។ លោក Jim ត្រូវ​ទៅ​ជួប​ប្រធាន​ក្រុមហ៊ុន​វិស្វកម្ម​ដែល​គាត់​ធ្វើការ​។ គាត់​ទាំង​ពីរ​នាក់​ដឹង​ថា គាត់​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ហើយ។

មេរៀនទី 3 - ការពិភាក្សាអំពីផែនការនៅពេលអនាគត Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ ឪពុក​អ្នកស្រី Carol ដឹង​ថា អ្នកស្រី និង​លោក​ Jim នឹង​ទៅ​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ អ្នកស្រី Carol អាច​នឹង​ជម្រាប​ឪពុក​គាត់​ថា គាត់​នឹង​ទៅ​ប្រទេស​កម្ពុជា​ពិត​ប្រាកដ​មែន។

មេរៀនទី 4 - ការប្រៀបធៀប Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ អ្នកស្រី Carol និងលោក Jim បាន​មក​ដល់​​អាកាស​យានដ្ឋាន​នៅភ្នំពេញ​ ហើយ​លោក សុក កំពុង​រង់ចាំ​​ទទួល​គាត់​ទាំង​ពីរនាក់​នៅ​ទី​នោះ។

មេរៀនទី 5 - ការនិយាយអំពីអតីតកាល Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim និង​អ្នកស្រី Carol កំពុង​តែ​ស្ថិត​នៅ​ទីក្រុងភ្នំពេញ។ គាត់​ទាំង​ពីរ​បាន​ទៅញុំា​បាយ​ល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ​ជាមួយ​លោក​ សុក និង​កូនស្រី​គាត់​ឈ្មោះ​នាង​ធីតា។ គ្រួសារ​លោក ចាន់ សុក ស្គាល់​គ្រួសារ​ Thompsons (គ្រួសារ​លោក​ Jim) នៅ​ប្រទេស​អូស្រ្ដាលី ហើយ​លោក សុក ចង់​ស្វាគមន៍​គ្រួសារ​លោក Jim ដែល​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ គាត់​ក៏​លើក​កែវ​ភេសជ្ជៈ​ឡើង។

មេរៀនទី 6 - ការរៀបរាប់អំពីមនុស្ស Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ គឺមាន​ការរៀប​រាប់​អំពី​ចរិត និង​សម្បត្ដិ​លក្ខណៈ​របស់​លោក Jim, អ្នកស្រី Carol និង​លោក Richard។

មេរៀនទី 7 - ការសួរនាំទិសដៅ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ អ្នកស្រី Carol កំពុង​តែ​ដើរ​កម្សាន្ដ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​គាត់​ចង់​ទៅ​មើល​សារមន្ទីរ។

មេរៀនទី 8 - ការស្នើសុំឲ្យនរណា​ម្នាក់​ធ្វើ​អ្វី​មួយ​ដោយ​របៀប​គួរ​សម Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim កំពុង​ស្ថិត​នៅ​កន្លែង​ធ្វើការ​ជាមួយ​នឹង​នាង ដូរ៉ូវ៉ាន់​ ដែល​ជា​លេខា​របស់គាត់ និង​សហការី​គាត់​ឈ្មោះ Bill។

មេរៀនទី 9 - ការនិយាយពីអ្វីដែលចូលចិត្ដ និង​អ្វី​ដែល​មិន​ចូល​ចិត្ដ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Richard កំពុង​និយាយ​ជាមួយនឹង​មិត្ដ​ម្នាក់​ឈ្មោះ Sam អំពីរឿង​ថា តើ​ខ្លួន​ត្រូវ​សម្រេច​ចិត្ដ​ទៅ​ប្រទេស​កម្ពុជា​ ឬ​ក៏​យ៉ា​ងណា។

មេរៀនទី 10 - ការនិយាយអំពីបរិមាណ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ អ្នកស្រី Carol និងនាង ធីតា កំពុង​តែ​ដើរ​ទិញ​ម្ហូប​អាហារ​នៅ​ឯផ្សារ។

មេរៀនទី 11 - និយាយអំពីរឿងនៅអតីតកាល Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim និង​លោក សុក កំពុង​និយាយ​គ្នា​អំពីរឿង​នៅ​អតីតកាល។ លោក Jim សួរ​ទៅ​លោក សុក ថា តើ​លោក សុក មាន​ស្រុក​កំណើត​ (កើត​) នៅ​ទីក្រុង​ភ្នំពេញ​ឬ?

មេរៀនទី 12 - ការនិយាយរៀបរាប់អំពីអារម្មណ៍ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Kel គឺជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ម្នាក់​។ គាត់​តែង​តែ​ហាត់​ប្រាណ​ជា​ទៀង​ទាត់។ ថ្ងៃ​មួយ​ ពេល​គាត់​កំពុង​តែ​ហាត់​រត់​មួយៗនៅ​ក្រោម​កម្ដៅ​ថ្ងៃ​​នៅ​ទីក្រុង​ភ្នំពេញ ស្រាប់​តែ​គាត់​ក៏​នឹង​ជួប​នាង​ធីតា។

មេរៀនទី 13 - សង្ខេបមេរៀនទី១ ដល់ទី១២ Article has related ra_audio Article has related ra_download

នៅ​ក្នុង​មេរៀននេះ គឺជា​ការ​សង្ខេប និង​រំលឹក​នូវ​អ្វីដែល​បាន​សិក្សា​តាំង​ពី​មេរៀន​ទី​១ ដល់​ទី​១២។

មេរៀនទី 14 - ការបញ្ជាក់អំពីភិនភាគវត្ថុ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim និង​អ្នកស្រី Carol បាន​ចូល​ទៅ​​នៅ​ផ្ទះ​មួយ​នាទី​ក្រុង​ភ្នំពេញ​។ គាត់​ទាំង​ពីរ​កំពុង​រៀប​ចំ​គ្រឿង​ប្រដាប់​ប្រដា​នៅ​ក្នុង​ផ្ទះ​នោះ។

មេរៀនទី 15 - របៀបរៀបរាប់អំពីទីកន្លែង Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ អ្នកស្រី Carol បាន​សរសេរសំបុត្រ​មួយ​ និយាយ​​រៀប​រាប់​អំពី​បន្ទប់​ទទួល​ភ្ញៀវ​ជម្រាប​ឪពុក​គាត់។

មេរៀនទី 16 - ការស្នើជាយោបល់ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នៅ​ល្ងាច​មួយ​លោក Jim និង​អ្នកស្រី​ Carol នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា​ទេ។ អ្នកស្រី Carol បាន​ស្នើ​ ឬ​ឲ្យ​ជា​យោបល់​អំពី​អ្វីៗ​ដែល​គាត់​ទំាង​ពីរ​នាក់​អាច​ធ្វើ​បាន​ ដើម្បី​លេង​កម្សាន្ដ។

មេរៀនទី 17 - ការស្នើផ្ដល់ ឬធ្វើអ្វីមួយឲ្យនរណាម្នាក់ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Jim និង​អ្នកស្រី Carol បាន​រៀប​ចំ​ពិធី​ជប់លៀង​ឡើង​ផ្ទះ​ថ្មី។ លោក Jim កំពុង​ស្នើ​ជូន​ភេសជ្ជៈ​ដល់​ភ្ញៀវ។

មេរៀនទី 18 - ការរាយការណ៍ពាក្យសម្ដី Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង​ ដូរ៉ូវ៉ាន់ កំពុង​ធ្វើកិច្ចការ​នៅការិយាល័យ​ ហើយ​លោក​ Jim បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ថា លោក​​ទៅ​ធ្វើការ​យឺត​បន្ដិច​។

មេរៀនទី 19 - ការនិយាយអំពី​កម្ម​សិទ្ធិ (គុណ​នាម និង​សព្វ​នាម) Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Richard ចង់​ទៅ​ប្រទេស​កម្ពុជា។ លោក Sam ដែល​ជា​មិត្ដ​របស់​គេ​នោះ​បាន​និយាយ​អំពី​រឿង​ទៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​​ Richard។

មេរៀនទី 20 - ការនិយាយអំពី​លទ្ធផល​ដែល​អាច​នឹង​កើត​ឡើង Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង​ ធី​តា​ បាន​យល់​ព្រម​បង្រៀន​ភាសា​ខ្មែរ​ដល់​លោក Kel ដែល​ជា​គ្រូ​ភាសា​អង់គ្លេស​របស់​នាង។ លោក Kel គាត់​ចេះ​ភាសា​ខ្មែរ​បាន​ល្អ​​គួរ​សម​។ គាត់​អាច​និយាយ​បាន​ខ្លះ។

មេរៀនទី 21 - ការនិយាយអំពីស្ថានភាព​ដែល​មិន​អាច​កើត​មាន ឬ​មិន​អាច​កើត​ឡើង​នា​ថ្ងៃ​មុខ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ មិត្ដ​របស់​ Richard គឺលោក Sam រៀប​ចំ​ចេញ​ទៅ​ធ្វើ​សម្ភាសន៍​ ដើម្បី​ដាក់ពាក្យ​សុំ​ធ្វើការងារ។

មេរៀនទី 22 - ការនិយាយអំពីសុខភាព Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ លោក Richard ទៅ​ជួប​វេជ្ជបណ្ឌិត​ ដើម្បី​ចាក់​ថ្នាំ​ការពារ​ជំងឺ​មុន​ពេល​ធ្វើ​ដំណើរ។ នៅ​ពេល​អង្គុយ​រង់​ចាំ គាត់​ស្ដាប់​ឮ​​អ្នក​រង់​ចាំ​ដទៃ​ទៀត​និយាយគ្នា។

មេរៀនទី 23 - ការនិយាយអំពីកិរិយា​វិសេស​សម្ដែង​ភាព​ញឹក​ញាប់ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ អ្នកស្រី Carol កំពុង​សរសេរ​សំបុត្រ​មួយ​តប​ត​ទៅ​ឪពុក​គាត់​ ដែល​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

មេរៀនទី 24 - ការសម្ដែងចេញនូវកាតព្វកិច្ច Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ អ្នកស្រី Carol និយាយ​ទៅ​កាន់​លោក Jim អំពីរឿង​ទៅ​ផ្សារ​នៅ​ថ្ងៃ​ស្អែក​ ដែល​ជា​ថ្ងៃ​អាទិត្យ។

មេរៀនទី 25 - ការរៀបរាប់អំពីភិនភាគវត្ថុផ្សេងៗ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង ធីតា បាន​មក​ដល់​អាកាស​យាន​ដ្ឋាន​នៅ​ទីក្រុង​​មែលប៊ិន​ប្រទេស​អូស្រ្ដាលី ហើយ​នាង​កំពុង​រក​ទិញ​វត្ថុ​អនុស្សាវរីយ៍​មួយ​ឲ្យ​លោក​ Richard។

មេរៀនទី 26 - មេរៀនភាគបញ្ចប់ Article has related ra_audio Article has related ra_download

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ គឺជា​ការសង្ខេប​ និង​រំលឹក​ឡើង​នូវ​អ្វីៗ​ដែល​បានសិក្សា​ពី​មេរៀន​ទី​១៤ ដល់​មេរៀន​ទី​២៥។