ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ
កម្មវិធីសិក្សាភាសាអង់គ្លេសកំរិតបឋមនេះរៀបចំឡើងដើម្បីជួយលោកអ្នកក្នុងការប្រាស្រ័យទាក់
ទងអោយបានកាន់តែងាយស្រួលជាមួយភ្ញៀវដែលនិយាយភាសាអង់គ្លេសពាក់ព័ន្ធនឹងទំនាក់ការ
ងារនៅបស្ចិមប្រទេស។ អត្ថបទមេរៀនទាំង២៦ភាគដែលមានការបកប្រែបទសន្ទនានិងការអធិប្បាយ
ពន្យល់ជាខ្មែរផងដែរនោះ មានអមទៅដោយឯកសារជំនួយមេរៀននិងលំហាត់ផ្តល់ជូនជាទម្រង់ PDF
ដើម្បីជួយសំរួលដល់ការសិក្សារបស់លោកអ្នក។
http://www.radioaustralia.net.au/podcast/khmer/efb.xml
មេរៀនទី១ ៖ ការជួបក្រុមការងារ
មេរៀនទី១នេះណែនាំឲ្យលោកអ្នកស្គាល់ក្រុមការងារមកពីក្រុមហ៊ុនផ្គត់ផ្គង់ស្បៀង
អាហារហេល(Hale) និងហាតធី (Hearty។ ជាមួយគ្នានេះ លោកអ្នកនឹងរៀននិយាយ
ពីរបៀបណែនាំខ្លួនលោកអ្នកនិងការងារដែលលោកអ្នកធ្វើជាសង្ខេបតែច្បាស់លាស់។
មេរៀនទី២ ៖ ការជួបក្រុមការងារ(បន្ត)
មេរៀនទី២នេះ ពន្យល់អំពីពាក្យពេចន៍កាត់មួយចំនួនដែលមានការនិយមប្រើក្នុងការប្រា
ស្រ័យទាក់ទងការងារនិងកំណត់សម្គាល់វប្បធម៌ទាក់ទងនិងការនិយាយបញ្ឆិតបញ្ឆៀង
ក្នុងន័យកំប្លែងលេងរបស់ប្រជាជនអូស្រ្តាលីព្រមទាំងការចាប់ផ្តើមកិច្ចសន្ទនា។
មេរៀនទី៣ ៖ បទសន្ទនាតាមទូរស័ព្ទ
មេរៀនទី៣នេះបង្ហាត់ឲ្យលោកអ្នករៀនពីរបៀបសាកសួររកនរណាម្នាក់តាមទូរស័ព្ទ
និងរបៀបផើ្ញទុកសារជាបណ្តាំ។ លោកអ្នកក៏នឹងសិក្សាពីរបៀបសំណូមពរឲ្យរង់ចាំ
និងស្នើសុំឲ្យភាគីម្ខាងទៀតទូរស័ព្ទត្រឡប់មកលោកអ្នកវិញ និងរបៀបរៀបចំខ្លឹមសារ
ការងារឬពាក្យពេចន៍ឲ្យបានសមរម្យមុននឹងចាប់ផ្តើមប្រើទូរស័ព្ទ។ លោកអ្នកក៏នឹង
ហាត់រៀនសួរបញ្ជាក់ព័ត៌មានដែលគូសន្ទនាទើបនឹងបាននិយាយ នៅពេលលោកអ្នក
យល់មិនច្បាស់ ព្រមទាំងការចៀសវាងប្រើប្រាស់ឃ្លាចំនួន ៥ប្រភេទ ដើម្បីបញ្ជាក់ពី
សុជីវធម៌ក្នុងការប្រាស្រ័យទំនាក់ទំនងការងារតាមទូរស័ព្ទ។
មេរៀនទី ៤ ៖ បទសន្ទនាតាមទូរស័ព្ទ(បន្ត)
មេរៀនទី៤នេះបង្ហាត់លោកអ្នកពីរបៀបណែនាំខ្លួន និងបញ្ជាក់ពីគោលបំណង
របស់លោកអ្នកតាមទូរស័ព្ទ។ លោកអ្នកក៏នឹងមានឱកាសស្រង់យកបញ្ជីពាក្យ
ពេចន៍នៃការប្រើឃ្លា ឬប្រយោគដ៏មានប្រយោជន៍ សម្រាប់ទំនាក់ទំនងការងារ
តាមទូរស័ព្ទ របៀបផ្ដល់អនុសាសន៍ និងរបៀបបង្ហាញពីការគួរសមនៅពេល
សួរបញ្ជាក់គោលបំណងរបស់ភាគីម្ខាងទៀត។
មេរៀនទី ៥ ៖ ទំនាក់ទំនងជាលើកដំបូង
មេរៀនទី៥នេះបង្ហាត់លោកអ្នកពីរបៀបណែនាំខ្លួនឲ្យគេស្គាល់ និងរបៀបឆ្លើយ
តបទៅនឹងការណែនាំខ្លួន។ លោកអ្នកក៏នឹងហាត់រៀននិយាយស្នើសុំឲ្យគេជួយ
ក៏ដូចជាការស្នើខ្លួនផ្តល់ជំនួយទៅគេវិញផងដែរ។
មេរៀនទី៦ ៖ ទំនាក់ទំនងជាលើកដំបូង (បន្ដ)
នៅក្នុងមេរៀនទី៦នេះ លោកអ្នកនឹងសិក្សាពីរបៀបនិយាយស្របជាមួយដៃគូសន្ទនា
និងរបៀបឆ្លើយតបទៅនឹងសំណួរបង្កប់ន័យមួយចំនួន មានដូចជា “Do you mind...?”
និងអនុវត្ដប្រយោគបញ្ចប់ការសន្ទនាមួយចំនួនផងដែរ។
មេរៀនទី៧ ៖ “ការតាមសាកសួរយកព័ត៌មានបន្ថែម”
ក្នុងមេរៀនទី៧នេះ លោកអ្នកនឹងហាត់រៀនពីរបៀបណែនាំខ្លួនសាជាថ្មី និងពីរបៀប
ឆ្លើយតបទៅនឹងប្រយោគយល់ស្រប និងប្រយោគបដិសេធន៍។ លោកអ្នកក៏នឹង
សិក្សាពីការប្រើពាក្យសាមញ្ញដូចជា “now” ជាតម្រុយផ្ដើមចំណុចសំខាន់នៃការ
សន្ទនា និងសិក្សាពីរបៀបច្រានចោលសេចក្តីអញ្ជើញ ដោយប្រើពាក្យសម្តីគួរសម។
មេរៀនទី៨ ៖ ការជួបមុខគ្នា
ក្នុងមេរៀនទី៨នេះ លោកអ្នកនឹងរៀនពាក្យពេចន៍ ឃ្លាប្រយោគសម្រាប់ប្រើប្រាស់នៅកន្លែងទទួលភ្ញៀវ
និងសម្រាប់ការជួបមុខគ្នា។ ក្រៅពីនេះ លោកអ្នកនឹងរៀនពីរបៀបណែនាំមនុស្សផងទាំងពួងឲ្យបាន
ស្គាល់គ្នា និងរបៀបនិយាយបញ្ជាក់ផែនការសកម្មភាព។
មេរៀនទី៩ ៖ ការពិភាក្សារឿងការងារ
នៅក្នុងមេរៀនទី៩នេះ លោកអ្នកនឹងហាត់សួរពីតម្រូវការរបស់អតិថិជន និងសិក្សា
ពីរបៀបលើកយកប្រធានបទការងារមកនិយាយ ។
មេរៀនទី១០ ៖ ការពិភាក្សារឿងការងារ(បន្ត)
ក្នុងមេរៀនថ្ងៃនេះ យើងនឹងបន្តស្វែងរកប្រធានបទ ដើម្បីជជែកពីការងារជាបន្ដទៀត។
លោកអ្នកក៏នឹងត្រូវហាត់រៀនពីរបៀបផ្សេងៗគ្នានៃការនិយាយលាគ្នា និងរបៀបទទួល
យក ក៏ដូចជាការបដិសេធជំនួយរបស់ដៃគូសន្ទនាប្រកបដោយចរិយាគួរសមនិងថ្លៃថ្នូរ។
មេរៀនទី១១៖ ការជួបប្រជុំ
នៅមេរៀនទី១១នេះ លោកអ្នកនឹងសិក្សាពីតួនាទីរបស់ប្រធានអង្គប្រជុំ, របៀបបញ្ជាក់
នូវគោលបំណងនៃកិច្ចប្រជុំ និងការប្រកាសពីរបៀបវារៈនៃការប្រជុំ។ ក្រៅពីនេះលោក
អ្នកក៏នឹងសិក្សាពីរបៀបនិយាយកាត់សំដី និងរបៀបនិយាយតបក្នុងករណីមានការ
និយាយកាត់សំដី និងរបៀបសង្ខេបខ្លឹមសារឡើងវិញនៃការពិភាក្សា ឬក៏សម្តីរបស់
នរណាម្នាក់។
មេរៀនទី១២៖ ការជួបប្រជុំ (បន្ដ)
នៅក្នុងមេរៀនទី១២នេះ លោកអ្នកនឹងស្វែងយល់ពីនីតិវិធីនៃការប្រជុំបន្ដទៀត។ លោក
អ្នកនឹងហាត់រៀនពីរបៀបបង្ហាញការឯកភាព និងការជំទាស់ដោយគួរសមផងដែរ។
លើសពីនេះលោកអ្នកក៏នឹងហាត់រៀនពីរបៀបនិយាយស្នើសុំបន្តកិច្ចប្រជុំ និងរបៀបបិទ
កិច្ចប្រជុំផងដែរ។
មេរៀនទី១៣៖ ការធ្វើបទបង្ហាញ (ភាគទី១)
ក្នុងមេរៀនទី១៣នេះ លោកអ្នកនឹងសិក្សារបៀបណែនាំឲ្យស្គាល់អ្នកធ្វើបទបង្ហាញជា
លក្ខណៈផ្លូវការ។ លោកអ្នក ក៏នឹងរៀនពីរបៀបរៀបចំសម្រាប់ការធ្វើបទបង្ហាញ និង
របៀបប្រាប់អ្នកចូលរួម ពីគម្រោងគោល ឬដំណើរការនៃការធ្វើបទបង្ហាញផងដែរ។
មេរៀនទី១៤៖ ការធ្វើបទបង្ហាញ ផ្នែកទី១ (ភាគបន្ត)
នៅក្នុងមេរៀនទី១៣ លោកអ្នកបានសិក្សាពីរបៀបរៀបចំធ្វើបទបង្ហាញ របៀបណែនាំ
អ្នកធ្វើបទបង្ហាញ ព្រមទាំងរបៀបនិយាយប្រាប់អ្នកចូលរួមពីគម្រោងនៃការធ្វើបទ
បង្ហាញ។ ក្នុងមេរៀនទី១៤នេះ លោកអ្នកនឹងរៀនពីរបៀបបញ្ចប់វគ្គនីមួយៗ និងរបៀប
ពន្យល់ប្រសិនឧបករណ៍ណាមួយខូច ឬមិនដំណើរការ។
មេរៀនទី១៥៖ “ការធ្វើបទបង្ហាញ ផ្នែកទី២”
ក្នុងមេរៀនទី១៥នេះ លោកអ្នកនឹងហាត់រៀននូវរបៀបណែនាំអំពីរូបភាពជំនួយក្នុងការ
ធ្វើបទបង្ហាញ របៀបពិពណ៌នាព័ត៌មាននៅលើក្រាហ្វ និងរបៀបឆ្លើយតបសំណួរដែល
ឥតព្រាងទុក។ ហើយលោកអ្នក ក៏នឹងហាត់រៀនពីរបៀបបង្ហាញព័ត៌មានតាមចំណុច
មួយៗ ទៅតាមលេខរៀង ដោយរលូនផងដែរ។
មេរៀនទី១៦ ៖ ការធ្វើបទការបង្ហាញផ្នែកទី២ (ភាគបន្ត)
ក្នុងមេរៀនថ្ងៃនេះ លោកអ្នកនឹងហាត់រៀនពីរបៀបរៀបចំវគ្គសំណួរ និងចម្លើយ។
ក្រៅពីនេះ លោកអ្នកក៏នឹងរៀនពីរបៀបបញ្ចប់បទបង្ហាញផងដែរ។
មេរៀនទី១៧ ៖ មេរៀនទី១៧៖ ការចរចា ផ្នែកទី១
ក្នុងមេរៀនទី១៧នេះ លោកអ្នកនឹងហាត់រៀនពីរបៀបរៀបចំការចរចាឲ្យបានជោគជ័យ។
លោកអ្នកនឹងត្រូវអនុវត្ដពីរបៀបរៀបចំកន្លែងប្រជុំដែលមានលក្ខណៈសមប្រកប របៀប
ណែនាំអ្នកសង្កេតការ និងរបៀបស្នើសុំការឯកភាពចំពោះរបៀបវារៈ។ លោកអ្នកក៏នឹង
សិក្សាពីការផ្តល់ព័ត៌មានគោលនៃការចរចាផងដែរ។
មេរៀនទី១៨៖ ការចរចា ផ្នែកទី១ (បន្ត)
ក្នុងមេរៀនថ្ងៃនេះ លោកអ្នកនឹងហាត់រៀនពីរការបញ្ជាក់លក្ខខណ្ឌរបស់ក្រុមហ៊ុនរបស់
លោកអ្នក របៀបសួរបញ្ជាក់ចំណុចមិនច្បាស់លាស់ ព្រមទាំងហាត់រៀនអំពីរបៀប
ឆ្លើយតបនឹងសំណើរបស់ដៃគូជំនួញ។
មេរៀនទី១៩៖ ការចរចា ផ្នែកទី២
នៅក្នុងមេរៀនទី១៩នេះ លោកអ្នកនឹងហាត់រៀនពាក្យពេចន៍ និងឃ្លាប្រយោគ
ទាក់ទងនឹងការជជែកតថ្លៃ ដោយរួមបញ្ចូលការយល់ព្រមទទួល និងការបដិសេធ
សំណើទាំងឡាយ។
មេរៀនទី២០៖ ការចរចា ផ្នែកទី២(បន្ត)
នៅក្នុងមេរៀននេះ លោកអ្នកនឹងរៀនពីររបៀបនិយាយដោះស្រាយការខ្វែងគំនិត
និងរបៀបនិយាយបញ្ចប់ការចរចាគ្នា។
មេរៀនទី២១៖ វិបត្តិ និងការតវ៉ា
ក្នុងមេរៀនទី២១នេះ លោកអ្នកនឹងបានហាត់រៀនពីវិធីដោះស្រាយបញ្ហា
ពាក់ព័ន្ធនឹងការយឺតយ៉ាវនៃបញ្ជូនទំនិញតាមការបញ្ជាស្នើទិញ ឬការបង់
លុយយឺត និងរបៀបផ្តល់ព័ត៌មានមិនល្អ ព្រមទាំងការបញ្ចេញប្រតិកម្មទៅ
នឹងដំណឹងមិនល្អនេះ។
មេរៀនទី២២៖ វិបត្តិ និងការតវ៉ា (បន្ត)
ក្នុងមេរៀនថ្ងៃនេះ លោកអ្នកនឹងបានហាត់រៀនពីរបៀបពន្យល់បញ្ហា និងរបៀបផ្ដល់
នូវដំណោះស្រាយបញ្ហា។ ហើយលោកអ្នក ក៏នឹងហាត់រៀនផងដែរនូវប្រយោគដែល
បង្ហាញការយល់ស្រប ឬមិនយល់ស្របទៅនឹងសំណើអ្វីមួយ។
មេរៀនទី២៣៖ ការអបអរសាទរ (បន្ត)
នៅក្នុងមេរៀនទី២៣នេះ លោកអ្នកនឹងហាត់រៀនពីរបៀបអញ្ជើញដៃគូជំនួញទៅ
ពិសាអាហារពេលល្ងាច និងរបៀបឆ្លើយតបចំពោះការអញ្ជើញនេះ។ លោកអ្នក
ក៏នឹងរៀននូវពាក្យពេចន៍ ក៏ដូចជាឃ្លាប្រយោគសម្រាប់ការណែនាំមុខម្ហូប
និងហៅម្ហូបក្នុងភោជនីយដ្ឋាន។
មេរៀនទី២៤៖ ការអបអរសាទរ (បន្ត) នៅអាកាសយានដ្ឋាន
ក្នុងមេរៀនទី២៤សម្រាប់ថ្ងៃនេះ លោកអ្នកនឹងបានសិក្សាពីរបៀបពន្យល់បញ្ហា
និងរបៀបលើកជាសំណើដោះស្រាយបញ្ហា។ លោកអ្នកក៏នឹងហាត់អនុវត្តនូវឃ្លា
ប្រយោគមួយចំនួន ដែលបង្ហាញពីការឯកភាព ឬបដិសេធចំពោះសំណើផងដែរ។
មេរៀនទី២៥៖ នៅអាកាសយានដ្ឋាន
ក្នុងមេរៀនទី២៥នេះ លោកអ្នកនឹងហាត់រៀនពាក្យពេចន៍ និងឃ្លាប្រយោគមួយ
ចំនួនទាក់ទងនឹងការចុះឈ្មោះដើម្បីឡើងយន្តហោះ។ ហើយលោកអ្នក ក៏នឹង
ហាត់រៀនផងដែរពីរបៀបសួរសំណួរទាក់ទង នឹងការលុបចោល ក៏ដូចជា
ការពន្យារពេលនៃការហោះហើរ។
មេរៀនទី២៦៖ នៅអាកាសយានដ្ឋាន(បន្ត)
ក្នុងមេរៀនទី២៦ ដែលជាភាគបញ្ចប់ លោកអ្នកនឹងហាត់រៀនពីរបៀបនិយាយលាគ្នា
និងការណែនាំចុងក្រោយខ្លះៗស្ដីពីការធ្វើជំនួញជាមួយដៃគូបស្ចិមប្រទេស។