Cambodia
ការនេសាទត្រីខុសច្បាប់នៅខេត្តបាត់ដំបង
សកម្មភាពចាប់ត្រីដោយឧបករណ៍ខុសច្បាប់នៅតំបន់អាងកំពីងពួយ
កំពុងរីកដុះដាលកាន់តែខ្លាំង នៅពុំទាន់មានមន្រ្តីចុះទៅបង្រាបនៅ
ឡើយ ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពីស្តារពីខេត្តបាត់ដំបង:

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា សកម្មភាព បទល្មើសនេសាទតំបន់ទេសចរណ៍ទំនប់អាងកំពីងពួយនៅក្នុងខេត្ត
បាត់ដំបងកំពុងរីកដុះដាលកាន់តែខ្លាំងនាពេលបច្ចុប្បន្នដែលពុំទាន់ឃើញ
មានមន្រ្តីជំនាញចុះទៅបង្រ្កាបនៅឡើយ។

លោក ហេង ចាន់ថូ នាយរងប៉ុសឃុំតាក្រៀមស្រុកបាណន់បានមាន
ប្រសាសន៍អោយយដឹងថាក្នុងមួយថ្ងៃៗមានទូកនិងអ្នកថ្មើរជើងជាច្រើន
ចុះចាប់ត្រីតំបន់អាងកំពីងពួយ ដោយប្រើប្រាស់ឧបករណ៍ឆក់ ត្រី យ៉ាង
អាណាធិបតេយ្យ។
(សម្លេង)
លោកបន្តថា ក្រៅពីប្រើប្រាស់ឧបករណ៍ឆក់ត្រី ក្រុមជនល្មើសបានប្រើប្រាស់ ឧបករណ៍ទំនើបចាប់សត្វស្លាបដែលរស់នៅលើទឹក ក្នុង តំបន់អាងកំពីងពួយ
ផងដែរដោយប្រើ ប្រាស់នៅការចាក់សម្លេងសត្វ និង ទូរទស្សន៍សរខ្មៅបើក
សំឡេងខ្សល់ដើម្បីទាក់ទាញអារម្មណ៍សត្វទាំងនោះ សកម្មភាពល្មើសទាំង
នេះគេធ្វើសកម្មភាពខ្លាំងក្នុងរដូវធ្លាក់ភ្លៀងនិងរដូវរំហើយ។
(សម្លេង)
លោក ហេង ពិសិដ្ឋប្រធានការិយាល័យជលផលខេត្តបានមានប្រសាសន៍
ទទួលស្គាល់ថាពីតជាមានការប្រើប្រាស់ឧបករណ៍ល្មើសចាប់ត្រីក្នុងអាង
កំពីងពួយខ្លះៗមែន សមត្ថកិច្ចជំនាញពិបាកនិងធ្វើការបង្ក្រាបអោយអស់
ណាស់ ព្រោះតំបន់ធំ ហើយភូមិសាស្រ្តស្មុកស្មាញនិង មានព្រៃទៀត ។
(សម្លេង)
ទាក់ទងបញ្ហាប្រើប្រាស់ឧបករណ៍ចាប់សត្វស្លាបនៅទំបន់អាងកំពីងពួយ
នេះ លោកតូច មន្នី នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តបាត់ដំបងបាន
អោយដឹងថាពុំ សូវមានសកម្មភាព ខ្លាំងខ្លានោះទេ ក្រុមជនល្មើសតែង
តែធ្វើសកម្មភាព ខ្លាំងក្នុងតំបន់ ស្រុកសង្កែ មោងឬស្សី ជាពិសេសខ្លាំង
ក្នុងស្រុកឯកភ្នំដែល មានភូមិសាស្រ្ត ជាប់តំបន់ទន្លេសាបដែលសកម្មភាព
ទាំងនេះមិន ងាយនិងបង្រ្កាបអស់នោះទេព្រោះវាមានតំបន់នោះមាន
វិសាលភាពធំធេងពេក។
(សម្លេង)
ទំនប់អាងកំពីងពួយជាតំបន់ទេសចរណ៍បរិស្ថានធម្មជាតិមួយដ៏ប្រណិត
ដែលមានទំហំបណ្តោយ៦០០០ម៉ែត្រនិងទទឺង១៩០០ម៉ែត្រដែល បង្កើត
ឡើង ដោយកម្លាំងមនុស្សសុទ្ធសាធរាប់ម៉ឺននាក់ដោយប្រើប្រាស់ឧបករណ៍
ចបនិងបង្គីជីកក្នុងសម័យប៉ុលពត ។

ចាប់តាំងពីទសវត្សរ៍ទី៨០មកដល់៩០តំបន់អាងកំពីងពួយក្រៅពីតំបន់
ទេសចរណ៍ដ៏ប្រណិតក៏ជាជម្រកដ៏សំខានសម្រាប់មឆ្ឆានិងសត្វស្លាប
រស់នៅលើទឹកគ្រប់ប្រភេទយ៉ាងច្រើនផងដែរ ប៉ុន្តែចាប់តាំងពី ទសវត្យរ៍​ទី៩
សិបរហូត មកដល់ បច្ចុប្បន្ននេះ សត្វស្លាបនិងមឆ្ឆាក្នុងទំបន់ត្រូវបាន
បំផ្លិចបំផ្លាញ​ដោយក្រុមទុច្ចរិតជាច្រើនដោយឧបករណ៍ខុសច្បាប់ទំនើបៗ
បណ្តាលអោយសត្វទាំងនោះស្ទើរដាច់ពូជអស់ទៅហើយ​នេះបើតាម
ការអះអាង​របស់សមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋតំបន់នោះ។

លោក ហេង ចាន់ថូនាយរងប៉ុសឃុំតាក្រៀមបានបន្តអោយដឹងទឿតថា
ក្រៅពីបទល្មើសនេសាទរីកដុះដាលនាពេលបច្ចុប្បន្ននេះលើតំបន់
អាងកំពីងពួយក៏មានតូបរានដាក់លក់សត្វព្រៃច្រើនប្រភេទពីប្រាំទៅ
ប្រាំមួយតូបជាប្រចាំផងដែរ សម្រាប់លក់អោយភ្ញៀវទេសចរណ៍
ដែលសកម្មភាពល្មើសទាំងនេះគេកម្រនឹងឃើញមន្រ្តីជំនាញចុះ​
ទៅបង្រ្កាបណាស់ ៕

រៀបរៀងរបាយការណ៍ ដោយ លោក សុខ សាវី