Burma
ភូមានៅតែបន្តធ្វើការបោះឆ្នោតប្រជាមតិទោះបីជាពលរដ្ឋកំពុងរងគ្រោះខ្យល់ព្យុះ
មានការបោះឆ្នោតប្រជាមតិមួយស្ដីអំពីរដ្ឋធម្មនុញ្ញថ្មីបានធ្វើឡើងក្នុងតំបន់
រងគ្រោះខ្យល់ព្យុះកំបុតត្បូងនៅក្នុងប្រទេសភូមាជាការដែលគណក្ស
ប្រឆាំងនៃប្រទេសនេះ បានថ្កោលទោសថាគឺជាមធ្យោបាយដើម្បីលើក
តម្កើងការគ្រប់ដណ្ដប់របបយោធា។

ការបោះឆ្នោតបានធ្វើទៅនៅក្នុងកន្លែងទាំងឡាយដែលមិនបានប៉ះពាល់
ដោយព្យុះកំបុតត្បូង Nargis (ណាហ្គិស) ដែលគេជឿថាបានសម្លាប់
មនុស្សរាប់ម៉ឺននាក់។

លោក Nyo Ohn Myint (នីយ៉ូ អុញ ម្យិន្ត) គឺជាបុគ្គលិកជាន់ខ្ពស់ម្នាក់
របស់គណបក្សប្រឆាំង ហៅថា សម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ។

លោកបានរិះគន់ខាងអាជ្ញាធរថា បានបង្ខំធ្វើការបោះឆ្នោតប្រជាមតិ ក្នុងខណៈពេលដែលប្រជាជនពលរដ្ឋយ៉ាងច្រើននាក់នៅក្នុងប្រទេសនេះ
កំពុងតែត្រូវការជំនួយយ៉ាងខ្លាំង៕

(ប្រែសម្រួលដោយ យុទ្ធ ឈាង)