ហឹង របស់គេចំពោះរបបយោធាភូមា។
គេកំពុងរិះគន់ទៅលើបែបបទនៃការបោះឆ្នោតសម្រាប់រដ្ឋធម្មនុញ្ញថ្មីរបស់
ភូមានិងការត្រួតត្រារបស់យោធាទៅលើជំនួយសម្រាប់មនុស្សប្រហែល
ពីរលាននាក់ដែលកំពុងត្រូវការទីជម្រក ស្បៀងអាហារ និងទឹកស្អាត
ក្រោយពីមានខ្យល់ព្យុះកំបុតត្បូងណាហ្គិស (Cyclone Nargis)។
សំលេងប្រជាធិបតេយ្យភូមា ដែលជាអង្គការប្រជាធិបតេយ្យនិយម បាន
និយាយថា មន្ត្រីបោះឆ្នោតបានគូសសន្លឹកឆ្នោតជំនួសអ្នកបោះឆ្នោត
ហើយនិងចាប់ខ្លួនអ្នកដែលមានពាក់អាវយឺតដែលមានសរសេរពាក្យថា
ទេ។
សកម្មជននិរទេសម្នាក់ លោក Willian Chitsein ជឿជាក់ថា ជំនួយ
ដែលបានពីអ្នកផ្តល់អំណោយអន្តរជាតិ កំពុងតែត្រូវបានយោធាយកទុក
សម្រាប់ខ្លួនឯង៕
(ប្រែសម្រួលដោយ ធា ពៅបូរមី)




