Cambodia
ទាហានថៃអុកឡុកពលរដ្ឋខ្មែរនៅស្រុកអន្លង់វែង
ក្រុមទាហ៊ានឈុតខ្មៅថៃ មួយក្រុមប្រដាប់ដោយអាវុធចូលមកភ្ជុងគំរាមប្រជាពលរដ្ឋ កម្ពុជា
និងរុះរើសម្ភារៈប្រើប្រាស់និងធុងស្តុកទឹកដែលប្រជាពលរដ្ឋដាក់នៅមុខផ្ទះក្បែរចំណុចច្រកជាំ
ស្រង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារពី
ខេត្តបាត់ដំបង។

កាលពីវេលាម៉ោងជាង៧ថ្ងៃទី១៥ឧសភាយប់មិញនេះ មន្រ្តីវីសារ កម្ពុជាបានរាយការណ៍​
ថាយ៉ាងហោចណាស់មានទាហ៊ានឈុតខ្មៅថៃជាង១០នាក់ប្រដាប់ដោយអាវុធគ្រប់ដៃបាន
ចូលមក​ភ្ជុងគំរាមប្រជាពលរដ្ឋកម្ពុជានិងធ្វើការរុះរើធុងទឹកនិងសម្ភារៈមួយចំនួនយ៉ាងតក់
ក្រហល់ នៅចំណុចក្បែរច្រកជាំស្រង៉ាំ លើភ្នំដងរ៉ែកក្នុងស្រុកអន្លង់វែងខេត្ត ឧត្តរមានជយ័។

លោក ភារុណ អនុប្រធានវីសារ ប្រចាំច្រកជាំស្រង៉ាំ បានមានប្រសាសន៍អោយដឹងថា
ចំណុចដែលទាហ៊ានឈុតខ្មៅថៃចូលមកធ្វើការរុះរើសម្ភារៈប្រើប្រាស់របស់ពលរដ្ឋ
កម្ពុជានោះគឺស្ថិតក្នុងទឹកដីកម្ពុជា ។

សំឡេង

ក្រុមប្រជាពលរដ្ឋនិងស្រ្តីម្នាក់ឈ្មោះសុភី អាយុ៣១ឆ្នាំដែលត្រូវរបួសដៃបន្តិចដោយ
មានការប្រតាយប្រតប់យកអីវ៉ាន់របស់ខ្លួន បានអោយដឹងពីហេតុការណ៍នោះ ថា
ធុងទឹកដែលមានចំណុះប្រហែលជិតមួយម៉ែត្រគីប ជាងដប់ធុង ប្រជាពលរដ្ឋដាក់​
ពីមុខផ្ទះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប្រហែលមួយឆ្នាំហើយស្រាប់តែទាហ៊ានឈុត
ខ្មៅថៃ ចូលមកចាក់ទឹកចោលហើយភ្ជុង គំរាមអោយប្រជាពលរដ្ឋរុះរើចេញជា
បន្ទាន់ដោយគេថាដាក់លើដីរបស់គេ ។

សំឡេង

វិទ្យុអូស្រ្តាលីមិនអាចទំនាក់ទំនងមន្រ្តីនៃភាគីថៃដើម្បីសុំការបំភ្លឺបាននោះទេនាព្រឹក
នេះ។

បើតាមប្រជាពលរដ្ឋនិងមន្រ្តីវីសារបានអោយដឹងថា ដោយមានការភ្ញាក់ផ្អើលនិងឆោ
ឡោពីសំណាក់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងក្រុមទាហ៊ានឈុតខ្មៅថៃធ្វើ
សកម្មភាពទើបតែបានជាងដប់នាទីប៉ុណ្ណោះ ក៏គេចចូលទឹកដីរបស់ខ្លួនវិញ។

សូមបញ្ជាក់ផងដែរថា កាលពីខែ ៩ឆ្នាំ២០០៧មានក្រុមទាហ៊ានឈុតខ្មៅថៃប្រ
មាណជាងម្ភៃនាក់ ប្រដាប់ដោយអាវុធ ចូលមកធ្វើការហាមឃាត់សកម្មភាពដោះ
មីនHello trustកម្ពុជាអោយបញ្ឈប់សកម្មភាពរបស់ខ្លួន នៅចំណុចក្បែរច្រក
ជាំស្រង៉ាំនេះដែរ ។ ហើយនៅពាក់កណ្តាលខែ១២ឆ្នាំ២០០៧ក្រុមទាហ៊ានឈុត​
ខ្មៅថៃបានបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ខណៈពេលដែលគេទៅបោចវល្លិ៍
នៅចំណុចព្រំដែនក្នុងស្រុកអន្លង់វែងនេះដែរ។

(រៀបរៀងរបាយកាណ៍ដោយលោក សុខ សាវី)