បន្ធូរបន្ថយគ្រោះរញ្ជួយផែនដីនៅក្នុងសប្តាហ៍នេះ។
តាមសេចក្តីរាយការណ៍បានអោយដឹងថា រញ្ជួយផែនដីលើកនេះបានសម្លាប់មនុស្ស
អស់ជាង៥ម៉ឺននាក់ និង បន្សល់ទុកនូវសាកសពជាច្រើនកប់នៅក្រោមកម្ទេចថ្ម។
រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា
បើទោះជាទឹកប្រាក់១០ម៉ឺនដុល្លារវាមិនច្រើនក៏ពិតមែន ប៉ុន្តែវាជាការសម្តែងនូវការចែក
រំលែកនូវទុក្ខព្រួយនិងភាពលំបាកវេទនារបស់ប្រជាជនចិនដែលរងគ្រោះដោយសារ
រញ្ជួយផែនដីដ៏សាហាវមួយនេះ។
លោក រដ្ឋមន្រ្តី ហោ ណាំហុងបានប្រគល់អំណោយនេះជូនដល់អគ្គរដ្ឋទូតចិន លោក
ចាង ជីន ហ្វឹង (Zhang Jin Feng)។
លោកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម
សីហនុ ក៏បានព្រះរាជទានអំណោយចំនួន៥ម៉ឺនដុល្លារផងដែរ ស្របពេលដែលកាក
បាទក្រហមកម្ពុជាបានចូលរួមជួយដល់ជនរងគ្រោះចំនួន១ម៉ឺនដុល្លារ៕
(ប្រែសម្រួលដោយ ហៃ សុផារ៉ានី)




