រោងចក្រថាមពលនុយក្លេអ៊ែរ។
រដ្ឋាភិបាលវៀតណាមកំពុងរៀបចំដើម្បីចាប់ផ្តើមសាងសង់រោងចក្រនេះឆ្នាំ២០១៥។
ប្រទេសជប៉ុន ដែលធ្លាប់មានបទពិសោធន៍៥០ឆ្នាំក្នុងការបង្កើតថាមពលនុយក្លេអ៊ែរ
នោះ នឹងផ្តល់ជំនួយក្នុងការរៀបចំនិងរៀបផែនការសំរាប់ការសាងសង់រោងចក្រនេះ
រួមទាំងហ្វឹកហាត់អ្នកឯកទេសមួយចំនួនផងដែរ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបាននិយាយថា
ប្រទេសជប៉ុនក៏នឹងជួយប្រទេសវៀតណាមបង្កើតបទបញ្ជាសុវត្ថិភាពដែរ។
ប្រទេសវៀតណាមដែលកំពុងតែមានការរីកចំរើនសេដ្ឋកិច្ចខ្ពស់ ធ្លាប់បាននិយាយថា
ខ្លួនចង់សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែលអាចចាប់ផ្តើមផលិតអគ្គិសនីចាប់
ពីឆ្នាំ២០២០៕
(ប្រែសម្រួលដោយ ធា ពៅបូរមី)




