Cambodia
កម្ពុជានឹងសាងសង់ទំនប់វារីអគ្គិសនី
ប្រទេសកម្ពុជាបាននិយាយថា ខ្លួននឹងសាងសង់ទំនប់វារីអគ្គិសនី ដែលជា
ផ្នែកមួយនៅក្នុងផែនការបំពេញសេចក្តីត្រូវការអគ្គិសនីនៃប្រទេស។

របាយការណ៍មួយរបស់រដ្ឋាភិបាលដែលបានបញ្ជូនទៅរដ្ឋសភា បាននិយាយ
ថា ទំនប់វារីអគ្គិសនីទាំងនេះដែលមានទំហំខុសៗគ្នា នឹងអាចបើកឲ្យប្រើ
ចន្លោះឆ្នាំ ២០១០ និង ២០១៩ ដើម្បីផលិតអគ្គិសនីជាង ២ពាន់មេហ្កាវ៉ាត់។

ទំនប់វារីអគ្គិសនីបួននឹងត្រូវសាងសង់ដោយប្រទេសចិន។

អង្គការបណ្តាញទន្លេអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាន
និយាយថា ទំនប់វារីអគ្គិសនីពីរដែលបានទទួលការឧបត្ថម្ភពីចិន ហើយដែល
បានចាប់ផ្តើមសាងសង់ហើយនោះ នឹងបង្កឲ្យមានទឹកជំនន់ទៅលើព្រៃជា
ច្រើន ហើយនឹងបង្កឲ្យមានមហន្តរាយទៅលើសហគមន៍មូលដ្ឋាន។

រោងចក្រវារីអគិ្គសនីកំចាយ នឹងចាប់បើកដំណើរការនៅឆ្នាំ២០១០ ហើយ
ទំនប់វារីអគ្គិសនីស្ទឹងអាទ័យនឹងចាប់បើកដំណើរការនៅឆ្នាំ២០១២។

រដ្ឋាភិបាលក៏មានគំរោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងចំនួន៩កន្លែង
ចន្លោះឆ្នាំ ២០១១ និង ២០២០ផងដែរ។

បច្ចុប្បន្ននេះ ប្រជាជនខ្មែរប្រមាណ២០%ប៉ុណ្ណោះ មានអគ្គិសនីប្រើប្រាស់៕

(ប្រែសម្រួលដោយ ធា ពៅបូរមី)