Cambodia
នគរបាលកម្ពុជារឹបអូសកាសែត The Burma Daily ពី The Cambodia Daily
នគរបាលកម្ពុជាបានរឹបអូសសារព័ត៌មានបន្ថែមមួយដែលបានបញ្ចូលទៅក្នុង
សារព័ត៌មាន The Cambodia Daily ក្រោយពីចេញផ្សាយបានពីរថ្ងៃ។

ក្រសួងព័ត៌មានបាននិយាយថា សារព័ត៌មានបន្ថែមនេះមានឈ្មោះថា
The Burma Daily មានចំនួនបួនទំព័រ ត្រូវបានបោះពុម្ពផ្សាយដោយគ្មាន
ការអនុញ្ញាត។

លោក Bernard Krisher ដែលជាអ្នកបោះពុម្ពផ្សាយសារព័ត៌មាន
The Cambodia Daily បានប្រាប់សារព័ត៌មាន Kyodo News របស់ជប៉ុនថា
សារព័ត៌មាន The Burma Daily គ្មានរបៀបវារៈនយោបាយ ឬក៏ការលំអៀង
នយោបាយណាមួយទេ។

លោកនិយាយថា សារព័ត៌មានបន្ថែមនេះគឺជាសារព័ត៌មានឯករាជ្យមួយដែល
បោះពុម្ពផ្សាយក្នុងបំណងផ្តល់ព័ត៌មានមិនលំអៀងដល់ប្រជាជនភូមាអំពី
ប្រទេសរបស់ខ្លួន និងពិភពលោក។

លោក Krisher បាននិយាយថា ការរឹបអូសនេះគឺផ្ទុយស្រឡះទៅនឹង
គោលនយោបាយសិទ្ធិសេរីភាពនៃសារព័ត៌មានរបស់កម្ពុជា ហើយធ្វើឲ្យ
កម្ពុជាមានឈ្មោះមិនល្អ។

(ប្រែសម្រួលដោយ ធា ពៅបូរមី)