Cambodia
មានគណបក្សចំនួន១០គ.ជ.ប សម្រេចប្រកាសទទួលស្គាល់ជាផ្លូវការ
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រទអាណត្តិទី ៤ នាថ្ងៃទី ២៧ ខែកក្កដា
ឆ្នាំ២០០៨ ខាងមុខ មានគណបក្សនយោបាយចំនួន ១២ បានចុះបញ្ជី និង ដាក់បេក្ខជន
ឈរឈ្មោះតំណាងរាស្រ្ត។ គឹតមកដល់ព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ ក្នុងចំណោមគណបក្ស
នយោបាយទាំង ១២ គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សចំនួន១០
ហើយ ។ ចំណែកគណបក្ស ២ ទៀតមួយត្រូវបាន គ.ជ.ប បដិសេធន៍ និង មួយទៀត
ត្រូវបាន គ.ជ.ប បង្គាប់ឲ្យធ្វើការកែតម្រូវ ។ លោក ដែន សីម៉ា ជូនរបាយការណ៍ពិស្តារ
ពីរាជធានីភ្នំពេញ ៖

គិតមកដល់ថ្ងៃច័ន្ទ ម្សឹលមិញនេះ មានគណបក្សនយោបាយចំនួន ១០ ដែលត្រូវបាន
គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការ
គ.ជ.ប លោក ទេព នីថា ។ លោក ទេព នីថា បានឲ្យដឹងក្រោយពី គ.ជ.ប បើកកិច្ច
ប្រជុំមួយនៅព្រឹកថ្ងៃច័ន្ទ ម្សិលមិញ ។ ជាកិច្ចប្រជុំដែល គ.ជ.ប ធ្វើការសម្រេចទទួល
ស្គាល់ ជាផ្លូវការនូវគណបក្សនយោបាយចំនួន ៤ បន្ថែមលើការទទួលស្គាល់កាលពី
អាទិត្យមុននូវគណបក្សចំនួន ៦ ។ គណបក្សនយោបាយទាំង ១០ នោះរួមមាន ៖
គណបក្សប្រជាជនកម្ពុជា គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ គណបក្សនរោត្តម
រណឫទ្ធិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសិទ្ធិមនុស្ស គណបក្សសង្គមយុត្តិធម៌
គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ គណបក្សសម រង្ស៊ី គណបក្សខ្មែរឈប់ក្រ
និងគណបក្សខ្មែរសាធារណរដ្ឋ ។

ចំណែកគណបក្សពីរផ្សេងទៀតគឺគណបក្សប្រជាធិបតេយ្យខ្មែរត្រូវបានលោក ទេព នីថា
ឲ្យដឹងថា គ.ជ.ប បានបង្គាប់ឲ្យធ្វើការកែតម្រូវ នូវសំណុំឯកសារមួយចំនួន ។ សម្រាប់
គណបក្សសង្គមខ្មែរនិយម ត្រូវបាន គ.ជ.ប ប្រកាសបដិសេធន៍ ។ គណបក្សសង្គមខ្មែរ
និយម បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី ១៧ ខែ ឧសភា
ដើម្បីជំទាស់ទៅនឹងការសម្រេចរបស់ គ.ជ.ប ។ ដោយហេតុថា ក្នុងចំណោមបេក្ខជន
តំណាងរាស្ត្រពេញសិទ្ធិជាង ១០០ របស់គណបក្សសង្គមខ្មែរនិយមត្រូវបាន គ.ជ.ប
បដិសេធន៍នូវបេក្ខជន ចំនួន ៤០រូប ដោយ គ.ជ.ប សម្អាងថា បេក្ខជនតំណាងរាស្ត្រ
ទាំងនោះ មិនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតទេ ។

ក៏ប៉ុន្តែការសម្អាងនេះត្រូវបានអគ្គលេខាធិការគណបក្សសង្គមខែ្មរនិយម លោក ទិត្យ ថា
បានបដិសេធន៍ជាមួយនឹងហេតុផលថា ក្រុមប្រឹក្សាឃុំសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា
បេក្ខជនតំណាងរាស្ត្ររបស់លោកសុទ្ធតែមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតទាំងអស់។
ក៏ប៉ុន្តែ គ.ជ.ប អះអាងថាមេឃុំផ្ទៀងផ្ទាត់តែលើបញ្ជីឈ្មោះចាស់ផ្ទុយខុសពីបញ្ជីឈ្មោះ
អ្នកបោះឆ្នោតថ្មីរបស់គជបទៅវិញ៕

(របាយការណ៍ដោយ ដែន សីម៉ា)