នៅក្នុងប្រទេសថៃនិងនៅកម្ពុជាដើម្បីឧទ្ទិសឲ្យមានសន្តិភាពក្នុងពិភពលោក។ នាង មាន
សួស្តី ធ្វើសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញ៖
ក្បួនធម្មយាត្រានេះនឹងធ្វើឡើងដើម្បីស្វែងរកសន្តិភាពជូនពិភពលោក ជាពិសេសចំពោះ
ប្រជារាស្រ្ត ជាច្រើនម៉ឺននាក់ដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិនៅប្រទេសចិននិង
ភូមា។
លោក សឹង គា ប្រធានអង្គការចតុទិសសង្ឃបានថ្លែងថាធម្មយាត្រានឹងធ្វើឡើងនៅទី
ក្រុងបាងកកប្រទេសថៃនៅថ្ងៃទី ១មិថុនា ចំណែកនៅកម្ពុជានៅថ្ងៃទី២ទី៣និងថ្ងៃទី៤
ខែមិថុនា។ ក្រៅពីពុទ្ធសាសនិក នៅតាមដងផ្លូវធម្មយាត្រាក៏មានការចូលរួមពីអ្នកគោរព
សាសនាដែល មកពីប្រទេសឥណ្ឌា សិរីលង្កា ភូមា ថៃ ទីបេ តៃវ៉ាន់ និងវៀតណាមផង
ដែរ។
លោកបានឲ្យដឹងថាធម្មយាត្រានេះធ្វើឡើងជាការរួមសាមគ្គីរវាងសហគមអ្នកកាន់
ព្រះពុទ្ធសាសនា នៅលើពិភពលោកនិងម្យ៉ាងទៀតគឺដើម្បីឧទ្ធិសកុសលដល់អ្នក
ស្លាប់បាត់បង់ជីវិតដោយសាគ្រោះ ធម្មជាតិនៅប្រទេសចិននិងភូមា។
លោក សឹង គា បានឲ្យដឹងថាធម្មយាត្រានេះធ្វើឡើងដោយមិនពាក់ព័ន្ធទៅនឹងគណ
បក្សនយោបាយណាមួយឫដើម្បីផលប្រយោជន៍អង្គការនោះទេហើយក៏នឹងមិនមាន
ការរៃអង្គាសប្រាក់តាមផ្លូវនោះដែរ។
(សំឡេងលោក សឹង គា)
លោកបានបញ្ជាក់ថានៅកម្ពុជាធម្មយាត្រានឹងដើរនៅក្នុងខេត្តបាត់តំបងក្នុងចម្ងាយ
ផ្លូវពីរគីឡូម៉ែត្រចំណែកនៅទីក្រុងភ្នំពេញធម្មយាត្រានេះនឹងដើរក្នុងចម្ងាយផ្លូវពីរគី
ឡូម៉ែត្រដូចគ្នាដោយឆ្ពោះសំដៅទៅ កាន់វាលពិឃាតជើងឯក។ ក្រៅពីដង្ហែរក្បួន
ធម្មយាត្រា សហគមន៍អ្នកប្រតិបត្តិព្រះពុទ្ធសាសនាដែលមក ពីក្រៅប្រទេសក៏នឹងរៀប
ចំកិច្ចប្រជុំមួយនៅក្នុងទីក្រុងភ្នំពេញផងដែរ។
លោកបានឲ្យដឹងថាក្បួនធម្មយាត្រានាពេលខាងមុខបានទទួលការអនុញ្ញាត
រូចហើយពីក្រសួងធម្មការនិងសាសនា និងពីក្រសួងការបរទេស៕
(រាយការណ៍ដោយ មាន សួស្តី)




