រំខានពីសំណាក់គណបក្សប្រជាជនកម្ពុជានៅខណៈពេលដែលគណបក្សសមរង្ស៊ីកំពុង
ដង្ហែក្បួនយុទ្ធនាការឃោសនាការបោះឆ្នោត។ នាង មាន សួស្តី រាយការណ៍ជូនពីទីក្រុង
ភ្នំពេញ៖
តំណាងរាស្រ្តគណបក្សសមរង្ស៊ីបានអះអាងនូវភាពមិនប្រក្រតីចំនួនពីរករណីដែលបាន
កើតឡើងកាលពីព្រឹកម្សិលមិញដែលជាការរំខាននិងជាឧបសគ្គដល់ការឃោសនា
របស់គណបក្សសមរង្ស៊ីនៅទីក្រុងភ្នំពេញ។
លោក សុន ឆ័យ តំណាងក្រុមការងារគណបក្សសមរង្ស៊ីនៅទីក្រុងភ្នំពេញបានឲ្យដឹងថា
កាលពីព្រឹកម៉ោង៩ម្សិលមិញ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ម៉ូតូនិងរថយន្ត
ជាច្រើនគ្រឿងបើកស្ទាក់មុខក្បួនឃោសនារបស់គណបក្សសមរង្ស៊ីនៅតាមបណ្តោយផ្លូវ
មុន្នីរ៉េតក្នុងខណ្ឌទួលគោក។ នៅព្រឹកដដែលនោះ មានករណីផ្សេងមួយទៀត កើតឡើង
ដោយសារមេភូមិទី៤ នៃសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោកបានដើរហែកខិត្តប័ណ្ណ របស់
គណបក្សសមរង្ស៊ីចោលនៅចំពោះមុខសកម្មជនរបស់គណបក្សសមរង្ស៊ីដែលកំពុងដើរ
បិតតាមបណ្តាផ្ទះប្រជាពលរដ្ឋនិងនៅតាមផ្លូវសាធារណៈ ដោយមេភូមិនោះបានស្រែកថា
ជាការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាឲ្យធ្វើដូច្នេះ។
(សំឡេងលោក សុន ឆ័យ)
មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការឆ្លើយតបពីមេភូមិដែលរងការចោទប្រកាន់នោះបានទេ។
ទោះបីយ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការនៃគជបបានថ្លែងថាដំណើរការ
ឃោសនាបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។ ហើយចំពោះការចោទប្រកាន់របស់ គណបក្ស
មួយចំនួននោះពុំមានការពិតនោះទេ គឺកើតឡើងតែពីភាគីម្ខាងប៉ុណ្ណោះ។
នៅក្នុងអំឡុងពេលយុទ្ធនាការកន្លងទៅនេះគណបក្សសមរង្ស៊ីបានអះអាងថាមានភាពមិន
ប្រក្រតីចំនួន២៥ករណីធំៗដែលជាការធ្វើឲ្យប៉ះពាល់ដល់ក្បួនយុទ្ធនាការឃោសនារបស់គណបក្ស។
(របាយការណ៍ដោយ មាន សួស្តី)




