Cambodia
ថៃលែងគាំទ្រកម្ពុជាលើរឿងប្រសាទព្រះវិហារ
រដ្ឋាភិបាលថៃបានដកការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
ក្នុងការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កម្ពុជានិយាយថា ខ្លួនមិនមានការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់ថៃបែប
នេះនោះទេ។

មានការរំពឹងថា ការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភព
លោកនឹងសម្រេចទៅនៅក្នុងការប្រជុំរបស់អង្គការយូណេស្កូលើកទី៣២ នៅទី
ក្រុងកេបិក នៅប្រទេសកាណាដានៅក្នុងសប្តាហ៍នេះ។

កាលពីខែមុន រដ្ឋាភិបាលថៃបានយល់ព្រមនឹងកម្ពុជាក្នុងការដាក់ប្រាសាទព្រះ
វិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែឥឡូវនេះបែរជាដកការគាំទ្ររបស់
ខ្លួនកាលពីថ្ងៃអង្គារវិញ ដោយមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ទាមទារឲ្យមាន
ការលប់បំបាត់ចោលការគាំទ្រ។

កម្ពុជាបានសម្រេចចិត្តបិទច្រកចូលប្រាសាទព្រះវិហារដែលសង់ឡើងនៅ
សតវត្សរ៍ទី១០ជាបណ្តោះអាសន្ន ដោយមិនឲ្យមានទេសចរចូលទស្សនា
ប្រាសាទតាមរយៈប្រទេសថៃ ដោយតែសារមានការប្រឆាំងតវ៉ានាពេល
ថ្មីៗនេះ។

(ប្រែសម្រួលដោយ ធា ពៅបូរមី)