Cambodia
កម្ពុជានឹងបញ្ចូលពន្ធអ្នកដំណើរទីក្នុងតម្លៃសំបុត្រយន្តហោះ
ក្រុមហ៊ុនប្រតិបត្តិព្រលានយន្តហោះអន្តរជាតិទាំងពីរបស់កម្ពុជាគ្រោងនឹង
បញ្ចូលពន្ធអ្នកដំណើរសម្រាប់ការចាកចេញពីប្រទេសកម្ពុជាទៅក្នុងតម្លៃ
សំបុត្រយន្តហោះវិញ។

បណ្តាភ្នាក់ងារទេសចរណ៍បានបញ្ចុះបញ្ចូលឲ្យមានការសម្រេចបែបនេះ
ដោយបានអះអាងថា ភ្ញៀវទេសចរមិនចូលចិត្តការយកពន្ធនៅព្រលាន
យន្តហោះដូចដែលបានអនុវត្តសព្វថ្ងៃនោះទេ។

ក្រុមហ៊ុនប្រតិបត្តិព្រលានយន្តហោះទាំងពីរបានអះអាងថា ពន្ធអ្នកដំណើរគឺប្រើ
សម្រាប់បង្កើនការផ្តល់សេវាផ្សេងៗនៅព្រលានយន្តហោះ។

ប៉ុន្តែអ្នកនាំពាក្យឧស្សាហកម្មនេះបាននិយាយថា កម្ពុជាផ្តល់សេវាតិចជាង
តែយកពន្ធថ្លៃជាងគេ បើប្រៀបធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់។

(ប្រែសម្រួលដោយ ធា ពៅបូរមី)