Indonesia
ប៉ូលិសប្រឆាំងភេរវកម្មឥណ្ឌូណេស៊ីចាប់ខ្លួនជនសង្ស័យ៩នាក់
ប៉ូលិសឥណ្ឌូណេស៊ីបានឲ្យដឹងថា បុរសសិង្ហបុរីម្នាក់ដែលបានជួប អូសាមា ប៊ីន
ឡាដិនជាច្រើនលើកហើយនោះ គឺជាមនុស្សម្នាក់នៅក្នុងចំណោមជនសកម្ម
ប្រយុទ្ធគួឲ្យសង្ស័យ ៩នាក់ ដែលគេបានចាប់ខ្លួននៅភាគខាងលិចនៃប្រទេស
ឥណ្ឌូណេស៊ី។

បណ្តាមន្ត្រីមកពីអង្គភាពប្រឆាំងភេរវកម្មជាតិឥណ្ឌូណេស៊ីក៏បានរកឃើញផង
ដែរនូវកន្លែងលាក់គ្រាប់បែកមួយដែលមានគ្រាប់បែកខ្លាំង២២គ្រាប់ ដែលផ្ទុក
ពេញទៅដោយគ្រាប់កាំភ្លើង។

អាជ្ញាធរបានរឹបអូសយកកន្លែងលាក់គ្រាប់បែកនេះនៅក្នុងការវាយឆ្មក់ឆែកឆេរ
មួយនៅក្រុងប៉ាលិមបាំង (Palembang) ដែលជាទីក្រុងជាបមាត់សមុទ្រមួយនៅ
លើកោះស៊ូម៉ាត្រា។

ស្ថានីយទូរទស្សន៍ក្នុងស្រុកបានស្រង់សម្តីរបស់ប៉ូលិសប្រឆាំងអំពើភេរវកម្មថា
ជនសង្ស័យទាំងនោះ ដើមឡើយមានផែនការវាយប្រហារទៅលើទេសចរ
បរទេសនៅលើកោះស៊ូម៉ាត្រា ប៉ុន្តែក្រោយមកក៏ប្តូរចិត្តវិញ៕

(ប្រែសម្រួលដោយ ធា ពៅបូរមី)