ការមានប្រៀបផ្នែកយោធារបស់អូស្ត្រាលីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជិតមកដល់
ទីបញ្ចប់ហើយ។
សន្និសីទដែលបានរៀបចំឡើងដោយវិទ្យាស្ថានគោលការណ៍យុទ្ធសាស្ត្រ
អូស្ត្រាលីបានឲ្យដឹងថា បណ្តាប្រទេសនៅអាស៊ីកំពុងតែទិញសម្ភារៈយោធា
ទំនើបៗ ដោយសារតែសេដ្ឋកិច្ចរបស់គេមានការរីកចម្រើនរៀងៗខ្លួន។
លោក Andrew Davies មកពីវិទ្យាស្ថាននេះបានមានប្រសាសន៍ថា ក្នុងខណៈ
ដែលកំណើនសេដ្ឋកិច្ចកំពុងតែបង្កឲ្យមានស្ថិរភាពក្នុងតំបន់ អូស្ត្រាលីគួរតែ
គិតគូរឡើងវិញអំពីរចនាសម្ព័ន្ធយោធារបស់ខ្លួន។
លោកបាននិយាយថា អូស្ត្រាលីគួរតែផ្តល់ការប្រឹងប្រែងនិងចំណាយឲ្យបាន
ច្រើនជាងមុនដល់ខាងក្រុមនាវាមុជទឹក និងគ្រឿងសព្វាវុធទប់ទល់នឹងនាវា
មុជទឹក ជាជាងនាវាចម្បាំងធម្មតា៕
(ប្រែសម្រួលដោយ ធា ពៅបូរមី)




