មានការដោះលែងកូនក្ដីខ្លួនពីការជាប់ឃុំនៅក្នុងតុលាការ កាត់ទោសអតីត មេ
ដឹកនាំខ្មែរក្រហមដែលបានទទួលការគាំទ្រពីអង្កការសហប្រជាជាតិ ដោយក្រុម
មេធាវីនេះបានលើកយកហេតុផលថា ព្រះរាជក្រឹត្យមួយកាលពីជាង១០ឆ្នាំមុន
បានលើកលែងទោសរូបលោកអៀង សារី ពីការជាប់ទោសឧក្រិដ្ឋកម្មផ្សេងៗ។
លោក អៀង សារី គឺជាអតីតមន្រ្ដីជាន់ខ្ពស់ម្នាក់នៅក្នុងចំណោមមន្រ្ដីជាន់ខ្ពស់
ខ្មែរក្រហម៥នាក់ដែលបានជាប់ការឃុំឃាំងនៅក្នុងសាលាក្ដីខ្មែរក្រហមពាក់
ព័ន្ធនឹងរបបគ្រប់គ្រងរបស់ខ្មែរក្រហមកាលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក្រុមមេធាវីរបស់លោកអៀង សារី ដែលមានអាយុ ៨២ឆ្នាំ បានឲ្យដឹងថា ព្រះ
រាជក្រឹត្យមួយដែលបានប្រគល់ជូនលោក ដើម្បីជាថ្នូរទៅនឹងការចុះចូលរបស់
លោកជាមួយនឹងរដ្ឋាភិបាលខ្មែរកាលពីឆ្នាំ១៩៩៦ គួរតែការពារលោកអៀង
សារី ពីការកាត់ទោស។
លោកអៀង សារី កាលពីឆ្នាំ១៩៧៩ ត្រូវតុលាការកាត់ទោសដោយអវត្ដមានរូប
លោក ដែលបានធ្វើឡើងដោយរដ្ឋាភិបាលខ្មែរ បន្ដុបឡើងដោយវៀតណាមនៅ
ពេលដែលមានការឈ្លានពានពីប្រទេសវៀតណាមកាលពីជំនាន់នោះ ដោយ
បានផ្ដួលរំលំរបបគ្រប់គ្រងខ្មែរក្រហមសាហាវយង់គ្នង។
តែក្រោយមកលោកអៀង សារី ត្រូវគេលើកលែងទោសនៅក្នុងឆ្នាំ១៩៩៦
ក្រោយពីបានចុះចូលនឹងរដ្ឋាភិបាលខ្មែរ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)




