ភ្នំពេញប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃទៅតាមការស្ម័គ្រចិត្ដ។
អាជ្ញាធរអគ្គិសនីកម្ពុជានិយាយថា នាពេលបច្ចុប្បន្ននេះគេមិនមានថាមពល
គ្រប់គ្រាន់នោះទេ ក្នុងការផ្គត់ផ្គង់ការខ្វះខាតអគ្គិសនីប្រមាណ២០មេហ្កាវ៉ាត់ក្នុង
មួយថ្ងៃ។
សារព័ត៌មានភ្នំពេញប៉ុស្ដិ៍តាមអ៊ីនធើរណិតជាភាសាអង់គ្លេសរាយការណ៍ឲ្យ
ដឹងថា ពលរដ្ឋខ្មែរ និងក្រុមហ៊ុនជាច្រើននៅក្នុងរាជធានីភ្នំពេញបានជួបប្រទះ
នឹងកង្វះខាតអគ្គិសនីប្រើប្រាស់។
អាជ្ញាធរអគ្គិសនីកម្ពុជាកម្ពុជាកំពុងតែធ្វើការចែកចាយនូវប័ណ្ណព័ត៌មានអប់រំជា
ច្រើនដែលគូសបញ្ជាក់អំពីវិធានការ៧ចំណុចក្នុងការសន្សំសំចៃអគ្គិសនី។
ប័ណ្ណព័ត៌មាននេះ សរសេរថា គេគួរប្រើម៉ាស៊ីនត្រជាក់នៅពេលដែលមនុស្សម្នា
ចូលគេង ហើយមិនត្រូវប្រើវានៅពេលផ្សេងទៀតនៅពេលថ្ងៃឡើយ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)




