ដុល្លារដល់ក្រុមហ៊ុនអូស្រ្ដាលីមួយនៅក្នុងក្រុងមែលប៊ិន ដែលបានកេងប្រវ័ញ្ច
លើអ្នកធ្វើការពីប្រទេសចិន។
ក្រុមហ៊ុនវិចខ្ចប់មួយឈ្មោះ Lakeside Packaging ត្រូវអាជ្ញាធររកឃើញថា មាន
កំហុស៧ករណី ពីបទរំលោភបំពានលើច្បាប់សុវត្ថិភាពការងាររដ្ឋវិចថូរៀ។
ក្រុមហ៊ុននេះ បានបង្ខំឲ្យបុគ្គលិកមានជំនាញការពីបរទេស២នាក់ដែលមកធ្វើ
ការក្នុងប្រទេសអូស្រ្ដាលីជាបណ្ដោះអាសន្ន តាមកម្មវិធីទិដ្ឋាការលេខ 4-5-7
ដោយឲ្យពួកគេប្រើម៉ាស៊ីនដែលគ្មានសុវត្ថិភាព បណ្ដាលឲ្យរងរបួស។
បុគ្គលិកម្នាក់ត្រូវខ្ទេចដៃ និងម្នាក់ទៀតបានបាក់កដៃ ហើយត្រូវក្រុមហ៊ុនបញ្ជា
ឲ្យបន្ដធ្វើការ៥ថ្ងៃ ក្រោយពីហេតុការណ៍កើតឡើង។
លោក Chris Evans រដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការអន្ដោប្រវេសន៍ និងការចូល
សញ្ជាតិនៃប្រទេសអូស្រ្ដាលីមានប្រសាសន៍ថា ការផាកពិន័យនេះ គួរតែបញ្ជូន
សារយ៉ាងច្បាស់ទៅដល់និយោជកទាំងអស់ថា គួរតែមានការអនុវត្ដច្បាប់
សុវត្ថិភាព និងសុខភាពឲ្យបានស្មើភាពទៅលើអ្នកធ្វើការងារពីបរទេស ក៏ដូចគ្នា
ទៅនឹងការអនុវត្ដច្បាប់លើពលរដ្ឋអូស្រ្ដាលីដែរ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)




