តោន ដើម្បីយកទៅចែកចាយក្នុងប្រទេសរបស់លោក និងនៅប្រទេសដទៃទៀត។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា មហាសេដ្ឋីឥណ្ឌា
ម្នាក់ដែលគេមិនបញ្ចេញឈ្មោះឲ្យដឹង នឹងទិញស្រូវអង្ករពីខេត្តបន្ទាយមានជ័យនៅ
ដំណាច់ឆ្នាំនេះ ។
មហាសេដ្ឋីឥណ្ឌារូបនេះចង់បានស្រូវអង្ករខែ្មរ៥សែនតោនថែមទៀតនៅឆ្នាំ២០០៩-២០១០
និងប្រមាណ១លានតោននៅឆ្នាំ២០១០-២០១១។
លោក អ៊ុង អឿន ថ្លែងថា ក្នុងឆ្នាំ២០០៧ ខេត្តបន្ទាយមានជ័យ មានស្រូវសេស
សល់ប្រមាណ១សែន៩ម៉ឺនតោន។ លោកថា ដូច្នេះចំនួនស្រូវនេះអាចបំពេញទៅ
តាមការចង់បានរបស់ឥណ្ឌា។
សារព័ត៌មាន ឌឺមេគង្គថែម្ស៍ បានដកស្រង់សម្តីរបស់លោកច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួង
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានប្រសាសន៍ថា សំណើរបស់ប្រទេស
ឥណ្ឌាក្នុងការទិញស្រូវអង្ករខ្មែរនេះ មិនមានបញ្ហាអ្វីទេ៕
(ប្រែសម្រួលដោយ សូ លឹមសេង)




