Cambodia
លទ្ធភាពនៃការចូលរួមការបោះឆ្នោតរបស់កម្មករខ្មែរ
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា បាននិយាយប្រាប់វិទ្យុអូស្ត្រាលីថា
នៅក្នុងចំណោមកម្មកររាប់សិបម៉ឺននាក់ ដែលកំពុងតែធ្វើការនៅក្នុងក្រុងភ្នំពេញ
អាចនឹងពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី ២៧
ចុងសប្តាហ៍នេះ ដោយសារពេលវេលាខ្លី និងបញ្ហានៃការធ្វើដំណើរ ទោះបីជាមាន​​
ការប្រកាសអំពាវនាវពីសំណាក់រដ្ឋាភិបាលក្តីឲ្យកម្មករនិងកម្មការិនីទាំងនោះ
ចូលរួមក្តី៖

(សម្លេងលោកជា មុន្នី)

លោកជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជា ក៏បាននិយាយប្រាប់វិទ្យុអូស្ត្រាលីអំពី​
សកម្មភាពរបស់សហជីព ក្នុងការបង្កលក្ខណៈសម្រាប់ឲ្យកម្មករបានចូលរួមការ​បោះ​
ឆ្នោតនេះ។

(សម្លេងលោកជា មុន្នី)

ប្រធានសហកជីពសេរីកម្មករកម្ពុជារូបបន្តថាជោគវាសនា របស់កម្មករនិងកម្មការិនី
ទាំងនោះ គឺឋិតនៅលើសន្លឹកឆ្នោតរបស់ពួកលោកហើយ ដូច្នេះពួកលោកគប្បីពុះពារ​
យ៉ាងណាប្រើឱកាសនិងសិទ្ធិក៏ដូចជាកាតព្វកិច្ចរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំ
ដែលខ្លួនយល់ថា មានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ។

(សម្លេងលោកជា មុន្នី)

ចាសលោកអ្នកនាងកញ្ញាទើបតែបានស្តាប់សម្តីរបស់លោកជា មុន្នីតាមរលកអាកាស​
វិទ្យុអូស្ត្រាលី។