បញ្ចប់ជាស្ថាបពរ ក្រោយពីបានដំណើរការអស់រយៈពេល៣០ថ្ងៃមកនោះ។ ដូច្នេះ
ក្រុមឃ្លាំមើលការបោះឆ្នោតឯករាជ ក្នុងស្រុក និងមកពីអន្តរជាតិ បាននាំគ្នាវាយតម្លៃ
ទៅលើស្ថានភាពនៃការធ្វើយុទ្ធនាការរបស់គណបក្សនយោបាយទាំងនោះ។ លោក
សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍ពីបញ្ហានេះពីរាជធានីភ្នំពេញ។
មន្រ្តីជាតិរៀបចំការបោះឆ្នោត និងក្រុមឃ្លាំមើលការបោះឆ្នោតឯករាជ បានវាយតម្លៃ
ផ្សេងៗគ្នាអំពីស្ថានភាពយុទ្ធនាការរបស់គណបក្សនយោបាយ។
ការវាយតម្លៃនេះ បានធ្វើឡើង នៅថ្ងៃបញ្ចប់យុទ្ធនាការកាលពីថ្ងៃសុក្រម្សិលមិញនេះ។
ក្រុមឃ្លាំមើលការបោះឆ្នោត មានខុមហ្រ្វែល នីកហ្វិច និងក្រុមឃ្លាំមើលការបោះឆ្នោត
អន្តរជាតិ មិនបានវាយតម្លៃថា យុទ្ធនាការនេះ បានប្រព្រឹត្តទៅល្អនោះទេ។
លោក ធន សារាយ ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល បានវាយតម្លៃថា
មានការគម្រាមកំហែងនៅក្នុងយុទ្ធនាការឃោសនា។
(សម្លេងលោកធន សារាយ)
ប៉ុន្តែសម្រាប់លោក ទេព នីថា អគ្គលេខាធិការ គជប បានមានប្រសាសន៍ប្រាប់វិទ្យុ
អូស្ត្រាលីថា យុទ្ធនាការបានប្រព្រឹត្តទៅល្អ។
(សម្លេងលោក ទេព នីថា)
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយក្រុមឃ្លាំមើល
ការបោះឆ្នោត តំណាងអង្គការបោះឆ្នោតអន្តរជាតិ បានរកឃើញនូវករណីមិន
ប្រក្រតីមួយចំនួន។
(សម្លេងបកប្រែ)
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៤ នេះ មានរយៈពេល៣០ថ្ងៃ
បញ្ចប់នៅថ្ងៃទី២៥កក្កដាម្សិលមិញនេះ។
លោក ធន សារាយ ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល បានលើកបង្ហាញអំពី
ភាពមិនប្រក្រតី និងការរំលោភច្បាប់ឃោសនាបោះឆ្នោតថា បានគម្រាមកំហែង
ដល់អ្នកទៅបោះឆ្នោត។
(សម្េលង លោក ធន សារាយ)
លោក ទេព នីថា បានឲ្យដឹងថា រហូតមកដល់ពេលនេះ គជប បានទទួលពាក្យ
បណ្តឹងចំនួន១៨៤ កំពុងដោះស្រាយនៅថ្នាក់ឃុំ បណ្តឹងមកដល់គជប ចំនួន៥៥
និងមានបណ្តឹងមួយឈានទៅដល់ការដោះស្រាយនៅក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ទេព នីថា បានមានប្រសាសន៍អំពីប្រភេទពាក្យបណ្តឹងដែលទាក់ទងការ
ប្រើប្រាស់សម្បត្តិរដ្ឋ។
(សម្លេង លោក ទេព នីថា)
ជាមួយគ្នានេះដែរ លោក ទេព នីថា បានមានប្រសាសន៍ថា ការដោះស្រាយបណ្តឹងនាំ
ឲ្យឈានទៅដល់ការដាក់ទោសអ្នកប្រព្រឹត្តល្មើសច្បាប់ឃោសនាបោះឆ្នោត។
(សម្លេង លោក ទេព នីថា)
លោក ធន សារាយ ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល តាងនាមឲ្យសម្ព័ន្ធ
អង្គការសង្គមស៊ីវិល បានស្នើឲ្យមានការជួយសម្រួលដល់អ្នកបោះឆ្នោត។
(សម្េលង លោក ធន សារាយ)
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើរើសរដ្ឋាភិបាលអាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃ
អាទិត្យទី២៧កក្កដាស្អែកនេះ។
(រៀបរៀងដោយលោក សរសុវណ្ណារ៉ា)
(សូមអញ្ជើញស្ដាប់សម្លេងនៃព្រឹត្តិការណ៍បច្ចុប្បន្ននេះដោយចុចប៊ូតុងសម្េលង)




