ជន នៅខេត្តបាត់ដំបងបណ្តាលអោយរបួសសមាជិកគណបក្សមួយចំនួននិង អធិការ
រង ប៉ូលិសម្នាក់ក៏ត្រូវរបួសដេរជាច្រើនថ្នេរផងដែរក្នុងថ្ងៃយុទ្ធនាការឃោសនាបោះ
ឆ្នោតចុងក្រោយកាលពីម្សិលមិញនេះ ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍
ពិស្តារពីខេត្តបាត់ដំបង។
នៅព្រលប់ថ្ងៃទី២៥កក្កដាជាថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយនៅខេត្ត
បាត់ដំបងមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាររវាងក្បួនគណបក្សសមរង្សី និង
គណបក្សប្រជាជន បណ្តាលអោយបែកឈាមសមាជិកគណបក្សមួយចំនួន ហើយ
អធិការងប៉ូលិសម្នាក់ក៏ត្រូវរបួសមុខបែកឈាមផងដែរ ហេតុការណ៍នេះបានកើតឡើង
នៅចំណុចស្ពានបេតុងទើបសាងសង់មួយកន្លែងនៅកណ្តាលក្រុងបាត់ដំបង នេះបើ
តាមការអះអាងរបស់សមត្ថកិច្ចនិង មន្រ្តីគណបក្ស ។
លោក សួន ចំរើន ប្រធានចលនាយុវជនគណបក្សសមរង្សីខេត្តបាត់ដំបងដែល
រងរបួសជើងនិងស្មាបែកឈាមផងនោះ បានបញ្ជាក់ពីរហេតុការណ៍
(សម្លេងសួនចម្រើន)
ឆ្លើយតបបញ្ហានេះលោក អ៊ុយ រី អភិបាលស្រុកនិងជាប្រធានគណបក្សប្រជាជន
ស្រុកបាត់ដំបងបានបដិសេធការចោទប្រកាន់ខាងលើ លោកមានប្រសាសន៍ថា
អំពើហិង្សាខាងលើនេះបង្កឡើងដោយក្បួនរថយន្តរបស់គណបក្សសមរង្សីដែលមក
ឈប់ពីរមុខក្បួនរថយន្តរបស់គណបក្សប្រជាជនដែលឈប់រង់ចាំសមត្ថកិច្ចរក្សា
សន្តិសុខនៅទីនោះ ។
(សម្លេងលោកអ៊ុយរី)
ទាក់ទងបញ្ហានេះលោកឧត្តមសេនីយ៍កង សុខន ស្នងការនគរបាលខេត្តបាត់ដំបង
បានមានប្រសាសន៍ថាហេតុការណ៍ប៉ះទង្គិចគ្នានេះក៏បានបណ្តាលអោយអធិការ
រងប៉ូលិសម្នាក់រងរបួសមុខដេរបីថ្នេរផងដែរខណៈពេលសមត្ថិច្ចរូបនេះឈររក្សា
សន្តិសុខនោះទីនោះ ប៉ុន្តែគេពុំទាន់ឃើញមានភាគីណាមួយមកដាក់ពាក្យបណ្តឹង
នៅឡើយទេ។ លោកស្នងការបញ្ជាក់ពីដើមហេតុដែលបណ្តាល អោយមានបញ្ហា
ប៉ះទង្គិច។
(សម្លេងស្នងការ)
លោក ស៊ុន តឹក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តបាត់ដំបងមានប្រសាន៍កត់
សំគាល់ថាស្ថានភាពទូទៅនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិ
ទីបួននេះមានភាពល្អប្រសើរច្រើនជាងការបោះឆ្នោតអាណត្តិទីបី តែអាណត្តិទីបួននេះ
គណបក្សនយោបាយក៏ប្រព្រឹត្តខុសច្បាប់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត
ច្រើនដែរ ដោយសារច្បាប់មានការធូរលុងពេក៕
(របាយការណ៍ដោយសុខ សាវី)




