សិក្សាស្រាវជ្រាវថែមទៀត ពាក់ព័ន្ធនឹងដំណាំដំឡូងមី ដើម្បីជាមធ្យោបាយជួយបណ្តា
ប្រទេសក្រីក្រ ដែលរងគ្រោះដោយតម្លៃស្បៀង និងប្រេងចេះតែឡើងថ្លៃជាលំដាប់
នោះ។
អង្គការស្បៀងអាហារនិងកសិកម្មពិភពលោកនេះ និយាយថា ដំណាំដំឡូងមី មាន
សក្តានុពលខ្លាំងណាស់ ហើយអង្គការនេះបានស្នើសុំឲ្យមានការបង្កើនថវិកា
សម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រឹងកសិផលរបស់ប្រជាកសិករ
ក៏ដូចជាការ ស្វែងរកវិធីផ្សេងៗទៀត ក្នុងការប្រើប្រាស់ដំណំានោះ មានដូចជាការ
ផលិតជីវឥន្ធនៈជាដើម។
ដំណាំឡូងមី គឺជាអាហារចម្បងមួយសម្រាប់ប្រជាពលរដ្ឋជិតមួយពាន់លាននាក់
នៅក្នុងប្រទេសចំនួន ១០៥ប្រទេស ដោយដំណាំនេះផ្តល់កាល់ឡូរីចំនួនមួយភាគបី
ជារៀងរាល់ថ្ងៃដល់បណ្តាជនទាំងនោះ ហើយជាដំណាំដែលគេដាំដុះជាទូទៅនៅ
ពាសពេញតំបន់ប៉ាស៊ីហ្វិក អាស៊ី និងបណ្តាប្រទេសត្រូពិកដទៃទៀត៕
(ប្រែសម្រួលដោយប៊ុន ឡឺវីសីដា)




