ហ៊ុនអាកាសចរណ៍អូស្រ្តាលី Qantas នៅពេលដែលយន្តហោះនោះ បែកធ្លាយ
ប្រហោងមួយនៅក្នុងលំហអាកាសនោះ ឥឡូវនេះ បានមកដល់ក្រុងមែលប៊ិន
ដោយសុវត្ថិភាពហើយ។
អាកាសយានិកដែលបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីបានលៃលក
ចុះចតនៅគ្រាមានអាសន្ននេះ នៅក្នុងក្រុងម៉ានីល ប្រទេសហ៊្វីលីពីន។
អ្នកដំណើរម្នាក់និយាយថា លោកមានការភ័យព្រួយដល់អាយុជីវិតរបស់លោក
នៅពេលដែលមានកំទេចបំណែកផ្សេងៗប៉ើងពាសពេញយន្តហោះ។
អ្នកដំណើរទាំងឡាយបាននាំគ្នាទះដៃសរសើរដល់ប្រធានអាកាសយានិក ដែលបានចុះ
ចតយន្តហោះមានអាយុ១៧ឆ្នាំនេះដោយសុវត្ថិភាព ក្រោយពីកន្លែងដែលផ្ទុកអ្នក
ដំណើរនិងអីវ៉ាន់ បានរហែកបែកធ្លាយ។
យន្តហោះនេះបានចេញដំណើរពីទីក្រុងឡុងដ៍ ហើយបានចុះសំចតនៅហុងកុង។
គេមិនទាន់ដឹងអំពីមូលហេតុនៃបញ្ហានេះនៅឡើយទេ។
បណ្តាអ្នកដំណើរ នៅមិនទាន់បានទទួលវ៉ាលិសអីវ៉ាន់របស់ខ្លួននៅឡើយ ហើយពួកគេ
ក៏មិនទាន់ដឹងថាតើពេលណាទើបពួកគេនឹងទទួលអីវ៉ាន់ទាំងនោះដែរ៕
(ប្រែសម្រួលដោយប៊ុន ឡឺវីសីដា)




