នៅថ្ងៃអាទិត្យស្អែកនេះ។
នៅក្នុងការបោះឆ្នោតអាណត្ដិទី៤នេះ កម្ពុជាមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ
៨លាន ១សែននាក់ ដែលនឹងទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតសរុបចំនួន១ម៉ឺន ៥
ពាន់កន្លែង។
មានអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្ដរជាតិប្រមាណ១ម៉ឺន ៣ពាន់នាក់ចូលរួម
ហើយមកទល់នឹងពេលនេះ គេរំពឹងថា ការបោះឆ្នោតនេះ ភាគច្រើននឹងប្រព្រឹត្ដទៅ
ដោយភាពសេរី និងយុត្ដិធម៌។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលទើបបញ្ចប់ទៅម្សិលមិញនេះ ការថ្លោះ
ធ្លោយរបស់គូប្រជែងលោកហ៊ុន សែន បានធ្វើឲ្យលោកនាយករដ្ឋមន្រ្ដីមានប្រៀប
ជាងបណ្ដាគណបក្សប្រឆាំង។
គណបក្សហ៊្វុនស៊ីនប៉ិចដែលជាដៃគូគណបក្សប្រជាជនក្នុងជួររដ្ឋាភិបាល បានរងនូវ
ការបាត់បង់កេរ្ដិ៍ឈ្មោះដោយសារតែរឿងអាស្រូវពុករលួយក្នុងជួរបក្ស។
ចំណែកឯគណបក្សសម រង្ស៊ី ដែលជាបក្សប្រឆាំងចំបងគេនៅក្នុងប្រទេសវិញ
គេរំពឹងថា នឹងរក្សានូវកម្លាំងនយោបាយរបស់ខ្លួនដដែលនៅក្នុងទីក្រុង ប៉ុន្ដែគណបក្ស
សម រង្ស៊ី មានសង្ឃឹមតិចតួចណាស់ក្នុងការទាក់ទាញអ្នកបោះឆ្នោតនៅតាមជនបទ
ជាទីដែលអ្នកបោះឆ្នោតភាគច្រើនរស់នៅ។
បណ្ដាអ្នកឃ្លាំមើលការបោះឆ្នោតនិយាយថា អំពើហិង្សាផ្នែកនយោបាយបានមានការ
ថយចុះយ៉ាងខ្លាំងនៅក្នុងពេលបោះឆ្នោតលើកនេះ បើប្រៀបធៀបទៅនឹងការបោះឆ្នោត
នាអាណត្ដិមុនៗ៕
(ប្រែសម្រួលដោយ ឃុន អាឡិច)




