Thailand
ថៃមានសុទិដ្ឋិនិយមចំពោះបញ្ហាវិវាទជុំវិញប្រាសាទព្រះវិហារ
លោកនាយករដ្ឋមន្រ្ដីថៃមានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមចំពោះដំណោះ
ស្រាយវិវាទព្រំដែនជាមួយនឹងប្រទេសកម្ពុជា ដោយភាគីទាំងពីរនឹងអាចដោះស្រាយ
បញ្ហាបាននៅក្នុងការពិភាក្សាជាន់ខ្ពស់មួយនៅសប្ដាហ៍ក្រោយនេះ។

ទាហានថៃ និងកម្ពុជារាប់ពាន់នាក់នៅតែបន្ដស្ថិតនៅតាមជាយដែនជិតប្រាសាទ
ព្រះវិហារដដែល ដោយសារការចរចាទ្វេភាគីកាលពីថ្ងៃច័ន្ទមុននេះបានបរាជ័យ។

ភាគីទាំងពីរបានយល់ព្រមរៀបចំឲ្យមានការចរចារវាងរដ្ឋមន្រ្ដីការបរទេសនៃប្រទេស
ទាំងពីរម្ដងទៀតនៅថ្ងៃច័ន្ទខាងមុខនេះ។ ប៉ុន្ដែខាងភាគីថៃ លោកនាយករដ្ឋ
មន្រ្ដីថៃមិនទាន់បានតែងតាំងរដ្ឋមន្រ្ដីការបរទេសថ្មីនៅឡើយទេ ក្រោយពីលោក
ណុបប៉ាដុន ប៉ាត្ដាម៉ា អតីតរដ្ឋមន្រ្ដីថៃត្រូវគេបង្ខំឲ្យលាចេញពីដំណែងកាលពី
ដើមខែនេះ។

លោកនាយករដ្ឋមន្រ្ដីថៃ មិនបានបញ្ចេញឲ្យដឹងថា តើលោកនឹងបញ្ជូននរណាឲ្យមក
ជួបពិភាក្សានឹងលោកហោ ណាំហុងនោះទេ។

លោកនាយករដ្ឋមន្រ្ដីថៃ ក៏បានមានប្រសាសន៍ដែរថា ទោះបីជាមានវិវាទយ៉ាងនេះ
ក៏ដោយ ក៏ប្រទេសថៃមិនមានការបង្អាក់រំខានពីកិច្ចការរបស់ខ្លួនក្នុងនាមជា ប្រធានថ្មី
នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានរយៈពេល១៨ខែនោះដែរ៕

(ប្រែសម្រួលដោយ ឃុន អាឡិច)