គម្រោងការងារជំនួយអន្ដរជាតិជាច្រើន ដើម្បីជួយដល់ជនទាំងឡាយដែលបានរត់ចាក
ចេញពីប្រទេសខ្លួនដោយសារសង្រ្គាម ការធ្វើទុក្ខទោស ឬក៏ដោយសារស្ថានភាព
នយោបាយតឹងតែង។
លោកព្រឹទ្ធសមាជិក Chris Evans រដ្ឋមន្រ្ដីក្រសួងអន្ដោប្រវេសន៍អូស្រ្ដាលី
និយាយថា ថវិកានេះនឹងផ្ដល់ជាជំនួយដល់គម្រោងការងារមួយចំនួនសម្រាប់
ពលរដ្ឋដែលរត់ភៀសខ្លួនចេញពីប្រទេសផ្សេងៗដូចជាប្រទេសនេប៉ាល
បង់ក្លាដេស្ហ ប្រទេសថៃ និងប៉ាគីស្ថាន។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនឹងទទួលបានថវិកាជំនួយចំនួន 9
សែន ១ម៉ឺនដុល្លារអាម៉េរិក ដើម្បីសាងសង់ផ្ទះ១៨០ខ្នង សម្រាប់ក្រុមគ្រួសារកុលសម្ព័ន្ធ
Rohingya ដែលបានរត់ចេញពីប្រទេសភូមា។
ចំណែកឯមូលនិធិកុមាររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសថៃវិញនឹងទទួល
បានប្រាក់ជំនួយជិត១លានដុល្លារ សម្រាប់សេវាកម្មការពារកុមារនៅជំរុំជនភៀសខ្លួន
9កន្លែងនៅតាមបណ្ដោយព្រំដែនថៃ-ភូមា។
មិនតែប៉ុណ្ណោះអូស្រ្ដាលីក៏មានថវិកាជំនួយផ្នែកមនុស្សធម៌ផងដែរ ដើម្បីជួយដល់
ជនភៀសខ្លួនជាតិប៊ូតង់ ដែលកំពុងរស់នៅក្នុងជំរុំនៃប្រទេសនេប៉ាល៕
(ប្រែសម្រួលដោយ ឃុន អាឡិច)




