អ្នកដែលទៅឈរតម្រង់ជួរចាំទិញសំបុត្រសម្រាប់ចូលមើលការប្រកួតកីឡាអូឡាំពិក
នៅក្នុងក្រុងប៉េកាំង។
ប្រជាពលរដ្ឋបាននាំគ្នាតម្រង់ជួរអស់ពេលជាច្រើនថ្ងៃនៅក្រោមកំដៅនៃរដូវក្ដៅក្នុង
ប្រទេសចិន ដើម្បីចាំទិញសំបុត្រចុះថោកចុងក្រោយគេបង្អស់សម្រាប់ចូលមើលការ
ប្រកួតកីឡាអូឡាំពិក។
ប៉ុន្ដែភាពអត់ធ្មត់របស់អ្នកឈរចាំទាំងនោះបានមានការថយចុះ នៅក្នុងចំណោមអ្នក
ដែលទៅឈរចាំទិញរាប់ម៉ឺននាក់ ដោយពួកគេបានចាប់ផ្ដើមមានអារម្មណ៍ថា មិន
អាចរក្សាកន្លែងរបស់ខ្លួនបាន ឬពុំឃើញមានការចុះថយនៃអ្នកឈរតម្រង់ជួរសោះ។
ការវាយតប់គ្នាក៏បានកើតឡើង ដោយគេត្រូវហៅអាជ្ញាធរប៉ូលិសឲ្យមកជួយបង្រ្កាប។
ក្រោយមកអ្នកឈរចាំទិញសំបុត្រដែលកាន់តែមានគ្នាច្រើននោះ បាននាំគ្នាសំរុក
ចូលឆ្លងកាត់កន្លែងរបាំងដើម្បីចូលទៅកាន់តូបទិញសំបុត្រ។
គេឃើញមានព្រឹត្ដិការណ៍មនុស្សស្រែកទ្រហ៊ោ ព្រមទាំងការទាត់គ្នាផងនៅពេល
ដែលប៉ូលិសខិតខំអូសទាញពួកគេចេញឲ្យឆ្ងាយ។
អ្នករៀបចំបានបោះសំបុត្រលក់ប្រមាណជិត៧លានសំបុត្រ សម្រាប់ការប្រកួតកីឡា
អូឡាំពិកនេះ ដោយក្នុងនោះ ៧៥% ត្រូវគេលក់អស់នៅក្នុងប្រទេសចិនតែមួយ៕




