Vietnam
ក្រុមហ៊ុន Sony បិទរោងចក្រនៅវៀតណាម
ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននិយាយថា
ក្រុមហ៊ុនគ្រោងនឹងបិទរោងចក្រដំឡើងទូរទស្សន៍របស់ខ្លួននៅក្នុងប្រទេសវៀតណាម
នៅចុងខែកញ្ញាខាងមុខនេះ ដោយនឹងធ្វើឲ្យបាត់បង់ការងារ២០០កន្លែង។

រោងចក្រនៅក្នុងក្រុងហូជីមិញ តាំងពីឆ្នាំ១៩៩៤មក បានផលិតទូរទស្សន៍ដែលប្រើ​
បំពង់បាញ់កាំរស្មីកាតូត និងទូរទស្សន៍ទំនើបប្រើកញ្ចក់ទឹកគ្រីស្ដាល់សម្រាប់ទីផ្សារ​
ក្នុងស្រុកនៃប្រទេសវៀតណាម។

តែទោះជាយ៉ាងណាក៏ដោយ ស្រ្ដីអ្នកនាំពាក្យនៃក្រុមហ៊ុន Sony និយាយថា
តម្រូវ​ការខាងទូរទស្សន៍បានមានការថយចុះនៅក្នុងពេលកន្លងទៅនេះ ហើយ​
ដោយសារតែគេអាចផ្គត់ផ្គង់តម្រូវការបានពីរោងចក្រនៅម៉ាឡេស៊ី និងនៅប្រទេសថៃ៕

(ប្រែសម្រួលដោយ ឃុន អាឡិច)