Our people

បុគ្គលិក​យើង​ខ្ញុំ

ឃុន អាឡិច

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

ធូ លីលី

អ្នក​ស្រី​ ធូ លីលី បាន​ចូល​បម្រើ​ការ​ងារ​ជា​មួយ​ Radio Australia នៅ​ក្នុង​ឆ្នាំ​២០០៧ ក្នុង​នាម​ជា​អ្នក​ផលិត​កម្ម​វិធី​សម្រាប់​ឌីជីថល​នៃ​ក្រុម​ការ​ងារ​ភាសា​វៀតណាម​។ ប៉ុន្ដែ​ឥឡូវ​នេះ អ្នក​ស្រី​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ការ​ងារ​ផលិត​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស។​ អ្នក​ស្រី​ លីលី មាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ទូលំ​ទូលាយ​ផ្នែក​ការ​អភិវឌ្ឍ​សេវា​តាម​អ៊ីនធើរណិត​ដែល​ក្នុង​នោះ​រួម​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ងារ​ជាមួយ​នឹង​និស្សិត​អន្ដរជាតិ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី ក្នុង​ឋានៈ​ជា​អ្នក​ដឹក​នាំ​ផ្នែក​រក​ទី​ផ្សារ​សម្រាប់​ក្រុមហ៊ុន​ពាណិជ្ជ​កម្ម​អន្ដរ​ជាតិ​មួយ​កន្លែង​។

យ៉ាន លីលី

អ្នក​ស្រី យ៉ាន លីលី បាន​ក្លាយ​ជា​បុគ្គលិក​ Radio Australia កាល​ពី​ឆ្នាំ​២០០៨ ហើយ​បាន​បម្រើ​ការ​ច្រើន​មុខ​ងារ​ក្នុង​នោះ​រួម​មាន​ជា​អ្នក​រាយ​ការណ៍​ព័ត៌មាន, អ្នក​ផលិត​កម្ម​វិធី និង​ជា​ពិធី​ការិនី​ផង​ដែរ។ បច្ចុប្បន្ន​អ្នក​ស្រី​គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​ការ​ងារ​ផលិត​កម្ម​វិធី​បង្រៀន​ភាសា​អង់គ្លេស​។ មុន​ពេល​ចូល​បម្រើ​ការ​ងារ​ជា​មួយ Radio Australia អ្នក​ស្រី​ លីលី ​ជា​អតីត​ពិធី​ករ​នៃ​ភាសា​ចិន​កុក​ងឺ​ជា​មួយ​ទីភ្នាក់​ងារ​ព័ត៌មាន SBS និង​ធ្លាប់​ជា​ប្រធាន​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ផង​ដែរ​ ដែល​ផ្សាយ​ចេញ​ជា​ភាសា​ចិន​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​។

រ៉េណាល់​ឌី អឺវិន

លោក រ៉េណាល់​ឌី អឺវិន​ បាន​ចូល​បម្រើ​ការ​ងារ​ជាមួយ​ Radio Australia កាល​ពី​ឆ្នាំ​២០១១ ក្នុង​នាម​ជា​ផលិត​ករ និង​ពិធី​ករ​នៃ​កម្មវិធី​ផ្សាយ​ភាសា​ឥណ្ឌូណេស៊ី និង​ក្នុង​ក្រុម​ការ​ងារ​ផលិត​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស។​ កាល​ពី​មុន​មក​ដល់​ប្រទេស​អូស្រ្ដាលី​លោក​ធ្លាប់​បាន​ធ្វើ​ការ​ជា​អ្នក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។

ទាក់ទងយើងខ្ញុំ

  • ប្រៃសណីយ៍
    Radio Australia
    GPO Box 9994, Melbourne
    Australia 3001
  • ទូរស័ព្ទ
    ពីបរទេស៖
    +61 3 9626 1500
  • ពីក្នុង​ប្រទេស​អូស្រ្ដាលី៖
    03 9626 1500
  • ទូរសារ
    ពីបរទេស៖
    +61 3 9626 1899
  • ពីក្នុង​ប្រទេស​អូស្រ្ដាលី៖
    03 9626 1899