នាទីព្រឹត្ដិការណ៍បច្ចុប្បន្ន
លោកអ្នកអាចតាមដានស្ដាប់នាទីព្រឹតិ្ដការណ៍បច្ចុប្បន្នដែលមានលក្ខណៈពិតជាក់ស្ដែង, វិភាគហេតុផលពីអ្នកជំនាញ, អព្យាក្រឹត្យ និងមិនលំអៀងដែលកំពុងកើតឡើងក្ដៅៗទាន់ហេតុការណ៍នៅក្នុងប្រទេសកម្ពុជា, អូស្រ្ដាលី និងប្រទេសផ្សេងៗទៀត ដែលរាយការណ៍ជូនដោយអ្នកយកព័ត៌មានជាច្រើននាក់របស់យើងប្រចាំនៅកម្ពុជា, និងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
នាទីកម្រងសង្គម និងយុវវ័យ
នាទីនេះលើកយកបញ្ហាដែលទាក់ទងនឹងជីវិតរបស់យើងមានដូចជាការអប់រំ, ប្រវត្ដិសាស្រ្ដ, សាសនា, វប្បធម៌, យុវជន, កូនចៅ, ការងារ, សិទ្ធិមនុស្ស, ច្បាប់ និងបញ្ហាផ្សេងៗទៀតដែលកើតមាននៅក្នុងសង្គមយើងទាំងក្នុងស្រុក និងក្រៅស្រុក។ បញ្ហាសង្គម គឺជារឿងចាក់ស្រែះប្រទាក់គ្នា ហើយសង្គមយើងសព្វថ្ងៃកាន់តែមានសភាពស្មុគស្មាញជាងពេលណាៗទាំងអស់។ តើបណ្ដាជននាំគ្នាដំណោះស្រាយបញ្ហាសង្គមខ្មែរ និងបណ្ដាសង្គមនៅក្នុងសកលលោកដោយរបៀបណា?
នាទីប្រវត្ដិសាស្រ្ដ និងវប្បធម៌
ប្រវត្ដិសាស្រ្ដ និងវប្បធម៌ គឺជាឫសគល់នៃអត្ដសញ្ញាណរបស់ប្រជាជន និងប្រជាជាតិ។ តើលោកអ្នកយល់ដឹងអំពីវប្បធម៌ និងប្រវត្ដិសាស្រ្ដនៃប្រទេសកម្ពុជា និងប្រទេសជិតខាងច្រើនប៉ុណ្ណា? ប្រវត្ដិសាស្រ្ដក៏ជាមេរៀនសម្រាប់មនុស្សរៀនសូត្រផងដែរ ដើម្បីកុំដើរតាមផ្លូវអាក្រក់ទៅថ្ងៃមុខដូចជាក្នុងករណីរបបខ្មែរក្រហម។ តាមដានស្ដាប់កម្មវិធីរបស់វិទ្យុអូស្រ្ដាលី ដើម្បីទទួលបានចំណេះដឹង និងការស្រាវជ្រាវថ្មីៗទាក់ទងនឹងប្រវត្ដិសាស្រ្ដ និងវប្បធម៌ជាតិ។
នាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា
ការលូតលាស់ផ្នែកវិទ្យាសាស្រ្ដ, បច្ចេកវិទ្យា និងការស្រាវជ្រាវថ្មីៗអាចធ្វើឲ្យមានការប៉ះពាល់វិជ្ជមាន និងអវិជ្ជមានដល់ជីវភាព និងការរស់នៅរបស់យើងប្រចាំថ្ងៃ។ តើការវិវឌ្ឍខាងវិស័យនេះឈានដល់កំរិតណាហើយ? តើលោកអ្នកទទួលបានព័ត៌មានទាំងនេះគ្រប់គ្រាន់ទេ?
នាទីសុខភាព
តាមដាននាទីសុខភាពប្រចាំសប្ដាហ៍របស់យើងដើម្បីពង្រឹង និងពង្រីកចំណេះដឹង ក៏ដូចជាការចាត់សកម្មភាពថែទាំសុខភាពរបស់ខ្លួន, ក្រុមគ្រួសារ និងសហគមន៍របស់លោកអ្នកទាំងមូល។
នាទីសេដ្ឋកិច្ច និងទីផ្សារ
បញ្ហាសេដ្ឋកិច្ច គឺជាបញ្ហាផ្ទាល់ខ្លួនរបស់ពលរដ្ឋគ្រប់រូប ក៏ដូចជារបស់ជាតិទាំងមូល។ សេដ្ឋកិច្ចមានច្រើនកម្រិតទាំងផ្នែកម៉ាក្រូ, មេសូ និងមីក្រូ ហើយផ្នែកទាំងបីនេះជះឥទ្ធិពលគ្នាទៅវិញទៅមក។ តើគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកម្ពុជា និងប្រទេសដទៃប៉ះពាល់យ៉ាងណាដល់សេដ្ឋកិច្ចគ្រួសារលោកអ្នក? សូមចូលរួមការពិភាក្សា និងបញ្ចេញមតិយោបល់របស់លោកអ្នកក្នុងកម្មវិធីផ្សាយរបស់វិទ្យុអូស្រ្ដាលីជុំវិញការយល់ឃើញ និងបំណងរបស់លោកអ្នកក្នុងការតម្រែតម្រង់គោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីប្រយោជន៍ជីវភាពរបស់លោកអ្នក។
នាទីស្វែងយល់អំពីអូស្រ្ដាលី
នាទីនេះនាំមកជូននូវព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសអូស្រ្តាលីលើគ្រប់វិស័យ និងឆ្លុះបញ្ចាំងនូវគោលជំហរ និងគោលនយោបាយអន្ដរជាតិរបស់អូស្រ្តាលីដែលធើ្វឲ្យតំបន់ទាំងមូលចាប់អារម្មណ៍។ ប្រទេសអូស្រ្ដាលីជាប្រទេសជឿនលឿន និងនៅជិតតំបន់អាស៊ី។ ដូច្នេះអ្វីៗដែលកើតឡើងនៅក្នុងប្រទេសនេះ និងនៅអាស៊ី គឺពិតជាមានឥទ្ធិពលទៅវិញទៅមក។
នាទីអភិវឌ្ឍន៍ជនបទ និងបរិស្ថាន
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្កតានុពលកសិកម្ម ហើយប្រជាជនភាគច្រើនជាកសិកររស់នៅតាមទីជនបទ។ តើមានការវិវឌ្ឍអ្វីខ្លះខាងវិស័យកសិកម្ម, កសិឧស្សាហកម្មនិងពាណិជ្ជកម្មលើកសិផល? ចុះការប្រែប្រួលបរិយាកាសវិញ តើប៉ះពាល់យ៉ាងណាដល់វិស័យកសិកម្ម? សូមតាមដានបញ្ហាកសិកម្ម និងបរិស្ថាន រួមទាំងការរីកចម្រើនខាងវិស័យនេះនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោក។
ភាសាអង់គ្លេសខាងវិស័យទេសចរណ៍
មេរៀននីមួយៗ នៅក្នុងកម្រងកម្មវិធីភាសាអង់គ្លេសខាងវិស័យទេសចរណ៍ ២៦ភាគនេះ រួមបញ្ចូលផ្នែកសំខាន់ៗជាច្រើនរួមមានការសន្ទនារសមរម្យតាមទូរស័ព្ទ ការដោះស្រាយនឹងបណ្ដឹងតវ៉ាផ្សេងៗ ព្រមទាំងការផ្ដល់អនុសាសន៍ជាច្រើនផងដែរ។
ភាសាអង់គ្លេសពីប្រទេសអូស្រ្តាលី
កម្រងកម្មវិធីសិក្សាភាសាអង់គ្លេសពីប្រទេសអូស្រ្ដាលីនេះ បង្កើតឡើងដើម្បីជួយលោកអ្នកក្នុងការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងស្ថានភាពប្រចាំថ្ងៃ។ កម្មវិធីនេះគឺសម្រាប់សិស្សានុសិស្សដែលមានកម្រិតចេះដឹងភាសាអង់គ្លេសកម្រិតទាបមធ្យម។
ភាសាអង់គ្លេសសម្រាប់ការសិក្សានៅអូស្រ្តាលី
កម្រងមេរៀនសិក្សាភាសាអង់គ្លេសទាំង២៦មេរៀននេះ នឹងជួយលោកអ្នករៀបចំខ្លួនដើម្បីទៅសិក្សា និងរស់នៅក្នុងប្រទេសអូស្ត្រាលី។ លោកអ្នកនឹងយល់ដឹងនូវចំណុចសំខាន់ៗនៃវប្បធម៌ និងដំណើរជីវិតសិក្សាក្នុងប្រទេសអូស្ត្រាលី ព្រមទាំងការប្រើប្រាស់ភាសានៅពេលលោកអ្នកតាមដានស្តាប់សាច់រឿងរបស់និស្សិតអន្តរជាតិដែលកំពុងសិក្សាក្នុងប្រទេសអូស្ត្រាលី។
ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ
នៅក្នុងកម្មវិធីភាគដែលមាន២៦មេរៀននេះ យើងនឹងនាំលោកអ្នកឲ្យស្គាល់ និងយល់ដឹងអំពីការធ្វើជំនួញដ៏ជោគជ័យមួយនៅក្នុងប្រទេសអូស្រ្ដាលី នៅក្នុងខណៈពេលដែលក្រុមហ៊ុនជំនួញមួយនេះ បង្កើតបានដៃគូជំនួញថ្មីមួយនឹងក្រុមហ៊ុនបរទេស។
ស្ដាប់សំឡេងផ្សាយ១ម៉ោងប្រចាំថ្ងៃ
លោកអ្នកអាចស្ដាប់សំឡេងនៃការផ្សាយមួយម៉ោងប្រចាំថ្ងៃរបស់យើង ដែលមានរួមបញ្ចូលទាំងព័ត៌មានជាតិ និងអន្ដរជាតិ, ព្រឹត្ដិការណ៍បច្ចុប្បន្នសំខាន់ៗពីប្រទេសកម្ពុជា ក៏ដូចជាកម្មវិធីឯកទេសប្រចាំថ្ងៃ ដើម្បីជ្រាបនូវហេតុការណ៍កើតឡើងជុំវិញខ្លួន និងបាននូវចំណេះដឹងល្អៗដែលជាចំណីបញ្ញាទៀតផង។ កម្មវិធីឯកទេសប្រចាំសប្ដាហ៍រួមមាននាទីអភិវឌ្ឍន៍ជនបទ និងបរិស្ថាន, នាទីកម្រងសង្គម និងយុវវ័យ, នាទីសុខភាព, នាទីវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា, នាទីយល់ដឹងអំពីអូស្រ្ដាលី ព្រមទាំងរបាយការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។