On air highlights

កម្មវិធី​វិទ្យុ​ល្អៗ

ស្ដាប់​កម្ម​វិធី​ល្អៗ​ពី​ការ​ផ្សាយ​តាម​វិទ្យុ​របស់​យើង ដោយ​រួម​មាន​ទាំង​ព័ត៌មាន, ព្រឹត្ដិការណ៍​បច្ចុប្បន្ន, បទ​សម្ភាសន៍ និង​របាយការណ៍​រឿង​ផ្សេងៗ​ទៀត។

Shoe factory collapsed in Cambodia_afp_20130517

ការ​បាក់​ស្រុតពិដាន​ក្នុង​អាគារ​រោង​ចក្រ​ដេរ​ស្បែក​ជើង Wing Star

ដាក់បញ្ចូលថ្ងៃ 17 May 2013, 17:12 AEST

ប្រមាណ​ជា​ម៉ោង​៧:៣០ នាទី​ព្រឹក កាល​ពី​ម្សិល​មិញ​នេះ មាន​ការ​បាក់​ស្រុតពិដាន​ក្នុង​អាគារ​រោង​ចក្រ​ដេរ​ស្បែក​ជើងមួយ​ឈ្មោះ​ Wing Star ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ក្នុងភូមិរ៉ូង ឃុំមហាឬស្សី ស្រុកគងពិសី។

Image: Cambodia wedding

ពល​រដ្ឋ​នៅ​ស្រុក​អង្គរ​ជុំ​រិះ​គន់​កម្ម​វិ​ធី​កាត់​សក់​នៃ​ពិ​ធី​មង្គល​ការ

17 May 2013, 17:05 AEST

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​នៅ​ស្រុក​អង្គរ​ជុំ ខេត្ត​សៀម​រាប បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត និងរិះ​គន់​ចំ​ពោះ​កម្ម​វិ​ធី​កាត់​សក់​កូន​ក្រ​មុំ​កូន​​កម្លោះ​​នៃ​ពិ​ធី​មង្គល​ការ​នៅ​ក្នុង​ស្រុក​នេះ​ថា តម្រូវ​ឲ្យ​ភ្ញៀវ​ចូល​រួម​ដាក់​ជា​ថវិ​កា​ដែល​ម្ចាស់​ដើម​ការ​អះ​អាង​ថា ជា​ការ​ជូន​ពរ​ជ័យ​សិរី​សួ​ស្តី​ដល់​គូ​ភរិ​យា​ស្វា​មី​ថ្មី​ ក្នុង​ខណៈ​ពេល​ដែល​អង្គ​ភាព​ជំ​នាញ​បញ្ជាក់​ថា​ខុស​នឹង​ក្បួន​ច្បាប់​ប្រ​ពៃ​ណី​ខ្មែរ ប្រ​សិន​បើ​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត។

Meeting for asian food safety

ក្រសួង​ឧស្សាហកម្ម​ចាប់​ផ្តើម​ជួយ​អភិវឌ្ឍន៍​សហ​គ្រាស​ខា្នត​តូច និង​មធ្យម​នៅ​កម្ពុជា

17 May 2013, 16:50 AEST

ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ឋាមពល និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​រួមគ្នា​បង្កើត​គម្រោង​មួយ ដែល​ផ្តល់​បច្ចេក​វិទ្យា​ដល់​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម ដើម្បី​បង្កើន​ផលិតភាព និងសុវត្តិភាព​ចំណី​អាហារ។

land conflict victims in cambodia image

ជនរងគ្រោះដោយ​ការអភិវឌ្ឍ​នៅ​ក្រុង​​ភ្នំពេញ ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​សំណង់​ឲ្យបាន​មុន​ការ​បោះឆ្នោត

ដាក់បញ្ចូលថ្ងៃ 16 May 2013, 17:28 AEST

ប្រជា​ពលរដ្ឋ​​មកពីតំបន់បឹងកក់ បុរីកីឡា និងថ្មគោល ដែល​រងគ្រោះពីការបណ្តេញចេញ​ដើម្បី​យកដី​ទៅ​​អភិវឌ្ឍ បាននាំគ្នាមកស្រែកនៅពីមុខសាលា​ក្រុង​ភ្នំពេញនៅព្រឹកថ្ងៃទី១៦ ឧសភា​នេះ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ដីធ្លីឲ្យ​បានមុន​ការ​បោះឆ្នោត។ 

ពលរដ្ឋចោទប្រកាន់ប្រពន្ធមេឃុំ​ម្នាក់​នៅ​​ខេត្ត​កោះកុង​ថា​រារាំង​ក្រុម​និស្សិត​មិនឲ្យ​វាស់វែង​ដីធ្លី

ដាក់បញ្ចូលថ្ងៃ 16 May 2013, 17:37 AEST

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិតាំកន់ ឃុំ កណ្តោល ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង ចោទ​ប្រកាន់​ភរិយា​មេឃុំ កណ្តោល​ថា រារាំង​មិន​ឲ្យ​​ក្រុម​និស្សិត​​​វាស់វែង​ដីធ្លី​អោយខ្លួន ដោយសារភាគី​ទាំង​សងខាង​អះអាង​ជាដី​កេរ​​រៀងៗ​​ខ្លួន ។ 

Strom hit Siem Reap

លំនៅដ្ឋានជិត១០០ខ្នងនៅស្រុកជីក្រែង ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់

ដាក់បញ្ចូលថ្ងៃ 16 May 2013, 17:38 AEST

លំ​នៅ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៩០​ខ្នង​ស្ថិតនៅ​​ក្នុង​ឃុំ​ចំ​នួន​២​របស់ស្រុក​​ជី​ក្រែង​ ខេត្ត​សៀម​រាប បាន​ទទួល​រង​គ្រោះ​​ដោយការ​​រលំ និង របើក​ដំ​បូល ដោយ​សារ​ឥទ្ធិ​ពល​ខ្យល់កន្ត្រាក់​បោក​បក់​ខ្លាំង​កាល​ពី​វេ​លោ​ម៉ោង​ប្រ​មាណ​៥ល្ងាច នា​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៣ ម្សិល​មិញ​​នេះ  ហើយ​ក៏​បណ្តាល​ឲ្យ​កុមារ​ចំ​នួន​១​នាក់ បាន​រង​របួស​​ទៀត​ផង​ ។ 

Independent researcher Kem Ley

សង្គម​ស៊ីវិល​ រំពឹង​មើល​អំពី​តួនាទី​សំខាន់​របស់​រដ្ឋសភា​អាណត្តិ​ទី​៥​ខាង​មុខ​នេះ

ដាក់បញ្ចូលថ្ងៃ 15 May 2013, 16:42 AEST

បច្ចុប្បន្ន​នេះ ​រដ្ឋ​សភា​អាណត្តិទី​៤ ​កំពុង​ធ្វើ​ការងារ​នៅ​ចុង​អាណត្តិ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​បំពេញ​ការងារ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ។ ហើយ​នៅ​ថ្ងៃ​ទី​២៨​ កក្កដា ខាង​មុខ​នេះ​ ប្រជាពល​រដ្ឋ​កម្ពុជា​ នឹង​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​ ជ្រើស​រើស​តំណាង​រាស្រ្ត​សម្រាប់​អាណត្តិទី​៥ ​បន្តទៀត។​

លោក​សរ​ សុវណ្ណារ៉ា ​នឹង​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​លោក​អ្នកនាង​អំពី​សមិទ្ធផល​ការងារ​របស់​រដ្ឋ​សភា​អាណត្តិ​នេះ​ និង​ការ​រំពឹង​ទុក​នៃ​ តួនាទី​របស់​រដ្ឋសភា​អាណត្តិទី​៥​ខាងមុខ​នេះ។

Image: A Khmer Buddhist Temple in Australia

គម្រោង​សាង​សង់​វត្ត​ជាសមិទ្ធិផល​បាន​មក​ពី​ការ​ចូលរួម​ចំណែក​ពី​គ្រប់​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ

15 May 2013, 16:18 AEST

នៅ​សល់​រយៈ​ពេល​ប្រមាណ​ជាងពីរ​ខែ​ទៀត​ប៉ុណ្ណោះ ប្រ​ទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ របស់​ខ្លួន ដែល​នឹង​គ្រោង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី ២៨ ខែ​កក្កដា​នេះ។ ជា​រឿយៗ​គណបក្ស​ប្រ​កួត​ប្រ​ជែង​ក្នុង​ការ​បោះ​ឆ្នោត​ តែង​តែ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ផ្សេងៗ​ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​ពី​អ្នក​បោះ​ឆ្នោត ​តាមរយៈ​ការ​សន្យា ឬ​ការ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ជាដើម។

Provincial office of Udormeanchey

មនុស្ស​ជាង​៧០​នាក់​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​ពុលអា​ហារ​​មង្គល​ការ​

15 May 2013, 16:13 AEST

មនុស្ស​ចំ​នួន​ជាង​៧០​នាក់​ ទាំង​មនុស្ស​ធំ​​និង​កុមារ ​​បាន​ពុល​អា​ហារ​​ក្នុង​​ពិ​ធី​មង្គល​ការ​មួយ​នា​ថ្ងៃ​ទី​១៣ ខែ ឧស​ភា ឆ្នាំ​២០១៣​ ​នៅ​ភូមិបុស្ស​ស្បូវ សង្កាត់​បុស្ស​ស្បូវ ក្រុង​សំ​រោង ខេត្ត​ឧត្តរ​មាន​ជ័យ បន្ទាប់​ពី​បាន​បរិ​ភោគ​រួច ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត​មនុស្ស​ឡើយ ដោយ​សារ​ការ​សង្គ្រោះ​បាន​ទាន់​ពេល​វេ​លា។

Image: Cambodia election campaing

​វិភាគ​អំពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជាដោយ​ពិនិត្យ​មើល​រូប​ភាព​នៃ​ការ​បន្ត​ថយ​ចុះ​នូវ​​ចំនួន​គណៈបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​ប្រកួត​ក្នុង​​​ការ​បោះ​ឆ្នោត​សកល

ដាក់បញ្ចូលថ្ងៃ 14 May 2013, 17:50 AEST

គណៈកម្មាធិការ ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា មាន​គណៈបក្ស​នយោបាយ​ទាំង​អស់​ចំនួន​៨​ដែល​បាន​ចុះ​ឈ្មោះ​សុំ​ដើម្បី​ចូល​រួម ​ប្រកួត​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨​ខែ​​កក្ដដា​នេះ។ ប៉ុន្តែ​មាន​តែ​គណៈបក្ស៥​ប៉ុណ្ណោះ​ដែល​បាន​ គ.ជ.ប ​ទទួល​ស្គាល់​ជាផ្លូវ​ការ។ ចំណែក​ឯ​គណបក្ស​ចំនួន​៣​ទៀត​ត្រូវ​ គ.ជ.ប​ ទុក​ពេល​ឲ្យ​ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​លើ​ចំណុច​​​ខ្វះ​ខាត​នានា។

Game machine siem reap

អា​ជ្ញា​ធរ​ខេត្ត​ ជំ​រុញ​ឲ្យ​អា​ជ្ញា​ធរ​ក្រុង​សៀម​រាបបង្កើន​ការ​បង្ក្រាប​ល្បែង​ហ្គេម​

14 May 2013, 17:27 AEST

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប បានដាស់​តឿន និង​ធ្វើ​ការ​ជំ​រុញ​ដល់​អា​ជ្ញា​ធរ​ និង​កម្លាំង​សមត្ថ​កិច្ច​ក្រុង ឲ្យ​បង្កើន​សកម្ម​ភាព​ការ​ងារ​បន្ថែម​ទៀត​​ ក្នុង​ការ​ចុះ​បង្ក្រាប​​ល្បែង​ហ្គេម​ខុស​ច្បាប់  ដែល​កំ​ពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​​ភូមិ​សាស្ត្រ​របស់​ក្រុងរបស់​ខ្លួន ក្នុង​ខណៈ​ពេល​ដែល​ល្បែង​ប្រ​ភេទ​នេះ បាន​នឹង​កំ​ពុង​​តែ​ពង្វក់​ដល់​​ស្មារតី​​របស់​សិស្សា​នុ​សិស្ស​។

Khmer Moha Nokor Movement

ចលនា​​ក្រៅ​ស្រុក​ប្តឹង​លោក​​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន នៅ​​តុលាកា​​ឧក្រិដ្ឋ​កម្ម​​អន្តរ​ជាតិ

ដាក់បញ្ចូលថ្ងៃ 13 May 2013, 16:35 AEST

ចលនា ខ្មែរ​មហា​នគរ​ ប្រជា​ធិប​តេយ្យ សេរី ដែល​មាន​ទី​តាំង​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ដាក់ ពាក្យ​​បណ្តឹង​ទៅ​តុលាកា​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពី​បទ​រំ​លោភ​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ តែលទ្ធ​ផល​ពុំ​ទទួល​បាន​ជោគ​ជ័យ។

Kratie Province

ខ្មែរ​អ៉ីស្លាម​នៅ​ខេត្ត​ក្រ​ចេះ អំ​ពាវ​នាវ​​សុំ​ការ​ជួយ​ឧប​ត្ថម្ភ

ដាក់បញ្ចូលថ្ងៃ 13 May 2013, 16:22 AEST

ថ្នាក់​ដឹក​នាំ​សហ​គមន៍​អភិវឌ្ឍ​អ៉ីស្លាម​កម្ពុជា​ប្រ​ចាំ​ខេត្ត​ក្រ​ចេះ បាន​បង្ហាញ​នូវ​ការ​លំ​បាក​របស់​ខ្លួន អំ​ពី​បញ្ហា​កង្វះ​ខាត​ថវិ​កាសម្រាប់​​ប្រើ​ប្រាស់​លើការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ចំ​ពោះ​វិ​ស័យ​អក្សរ​​​សាស្ត្រ​នៃ​សាសនារបស់​ខ្លួន ហើយ​សំ​ណូម​ពរ​សុំ​ការ​ជួយ​​​ឧបត្ថម្ភ ពី​រាជ​រដ្ឋា​ភិ​បាល និង អាជ្ញាធរ​ខេត្ត។

NEC Press conference 2013

គ.ជ.ប ប្រកាសថា បាន​ទទួល​គណបក្ស​ទី៧ ដែល​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការបោះ​ឆ្នោត

13 May 2013, 16:49 AEST

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៣​ឧសភា​នេះ គ.ជ.ប បាន​ប្រកាស​ថា រយៈ​ពេល​១៥ថ្ងៃ សម្រាប់​ការចុះ​ឈ្មោះ​បញ្ជី​គណបក្ស​ចូល​រួម​ការបោះ​ឆ្នោត នឹង​ផុត​កំណត់​នៅ​រសៀល​ថ្ងៃ​នេះ​ហើយ។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ពី​ គ.ជ.ប មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ មាន​គណបក្ស​ចំនួន៧  បាន​ចុះ​ឈ្មោះ ដែល​ចំនួន​នេះ តិច​ជាង​ការបោះ​ឆ្នោត​តំណាង​រាស្រ្ត​លើក​មុនៗ។

Mr Say Sokhan

កម្ពុជា​គ្រោង​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ផ្លូវ​ហោះ​ហើរ​ថ្មី ​នៅ​ខែ​កក្កដា

ដាក់បញ្ចូលថ្ងៃ 10 May 2013, 16:50 AEST

រដ្ន​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា​ បាន​អញ្ជើញ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​និង​ឯកជន​ពី​កម្ពុជា វៀតណាម និងឡាវ ដើម្បី​បង្ហាញ​អំពី​គម្រោង​ឈាន​ទៅ​ផ្លាស់​ប្តូរប្រព័ន្ធ​គ្រប់គ្រង​ផ្លូវ​ហោះ​ហើរ​ថ្មី ដែល​ប្រើ​ប្រាស់​ផ្កាយ​រណប ដែល​ធានា​ខ្ពស់​ដល់​សន្តិសុខ និង​សុវត្ថិភាព ដែល​គ្រោង​ចាប់​អនុវត្តន៍​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

Mrs Em Phallamony

ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 10 May 2013, 16:33 AEST

កាល​ពី​ល្ងាច​​ថ្ងៃ​ម្សិល​មិញ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​រាយ​ការ​​លើក​ទី​១ ស្តី​អំពី​ជីវ​ប្រវត្តិ​នៃ​ស្ត្រី​ដែល​បាន​ទទួល​ជោគ​ជ័យ​ផ្នែក​​នយោ​បាយ​ថ្នាក់​ខេត្ត គឺ អ្នកស្រី ឯម​ ផលា​មុនី។

Khmer arrested drugs trafficers

បញ្ហា​គ្រឿង​ញៀន​នៅ​​តែ​កើត​មាន​ច្រើន​នៅ​ក្នុង​ភូមិ​សាស្ត្រ​​ខេត្ត​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 10 May 2013, 16:35 AEST

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប បាន​អះ​អាង​ថា បញ្ហា​គ្រឿង​ញៀន​ទាំង​អ្នក​ចែក​ចាយ និង ទាំង​អ្នក​ប្រើ​ប្រាស់ នៅ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​ភូមិ​សាស្ត្រ​​ខេត្ត​សៀម​រាប ជា​ពិ​សេស​​ក្នុង​ក្រុង​សៀម​រាប ហើយ​មាន​មុខ​សញ្ញា​មួយ​ចំ​នួននៃ​ការ​ប្រើ​ប្រាស់​អា​វុធ​ខុស​ច្បាប់​ទៀត​ផង ដែល​អាច​ជា​​សកម្ម​ភាព​​បង្ក​​​អសន្តិ​សុខ​​​សង្គម។

Boeungkak resident free birds

ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​តស៊ូ​រហូត​បាន​ជួប​លោក​អភិបាល​ក្រុង​ថ្មី​

ដាក់បញ្ចូលថ្ងៃ 9 May 2013, 16:21 AEST

ប្រជាពលរដ្ឋ​មក​ពី​តំបន់​បឹងកក់​ តំបន់​បុរី​កីឡា ​និង​តំបន់​ថ្មគោល​នៅ​ឯ​ជាយ​ក្រុង​ បាន​នាំ​គ្នា​មក​ជួបជុំ​នៅ​ពី​មុខ​សាលាក្រុង​នៅ​ព្រឹក​ថ្ងៃទី​៩ ​ឧសភា នេះ ​ហើយ​នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ​ ជន​រង​គ្រោះ​គ្មាន​លំនៅដ្ឋាន​ទាំង​នោះ ​ត្រូវ​បាន​លោក​ ប៉ា ​សុជាតិវង្ស​ អនុញ្ញាត​ឲ្យ​ចូល​ជួប​ដើម្បី​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា។

ពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ថ្នាំង​ថ្នាក់​លើ​បញ្ហា​ក្រម​សីលធម៌​គ្រូ​ពេទ្យ​

ដាក់បញ្ចូលថ្ងៃ 9 May 2013, 16:18 AEST

ថ្មីៗ​នេះ​អង្គការ​សង្រ្គោះ​កុមារ​ (Save The children) បាន​ចេញ​របាយ​ការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា "​ស្ថាន​ភាព​ម្តាយ​នៅ​ទូទាំង​ពិភព​លោក" ដោយ​ផ្តោត​ទៅ​លើ​អត្រា​មរណៈ​ភាព​របស់​ទារក​ និង​ម្តាយបន្ទាប់​ពី​សម្រាល​បាន​មួយ​​ខែ​ដំបូង។ របាយ​ការណ៍​នេះ​បាន​គូស​បញ្ជាក់​ថា​ មាន​កុមារ​ជិត ៣​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​បាត់​បង់​ជីវិតក្នុង​អំឡុង​ពេល​មួយ​ខែ​បន្ទាប់​ពី​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ ដែល​ភាគ​ច្រើន​ជា​ការ​ស្លាប់​ដែល​អាច​ការ​ពារ​បាន ហើយ​គម្លាត​ស្ថាន​ភាព​ម្តាយ និង​ទារក​រវាង​ប្រ​ទេស​អ្នក​មាន និង​ប្រ​ទេស​អ្នក​ក្រ​នៅ​តែ​មាន​គម្លាត​ធំ​នៅ​ឡើយ។

South East Asia meeting re mines

គោល​ការណ៍​ធានា​រ៉ាប់​រង​ជូន​អ្នក​ដោះ​មីន​មនុស្ស​ធម៌

ដាក់បញ្ចូលថ្ងៃ 8 May 2013, 16:50 AEST

នៅ​ព្រឹក​ថ្ងៃ​ទី៨ឧសភា​នេះ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​ដោះ​មីន​ផ្នែក​មនុស្ស​ធម៌ បាន​​បើក​វគ្គ​បណ្តុះ​បណ្តាល​នៅ​ភ្នំពេញ ដល់​មន្រ្តី​កម្ចាត់​មីន មក​ពី​បណ្តា​ប្រទេសអាស៊ី​អាគ្នេយ៍ ហើយ​ក៏មាន​ផង​ដែរ នូវ​ការ​កំណត់​ការ​ធានា​រ៉ាប់​រង​ផ្នែក​មនុស្ស​ធម៌ ដល់​ជន​រង​គ្រោះ​ដោយ​ការ​ដោះ​មីន។

Khmer Movement Overseas

ចលនា​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​ខ្មែរ​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស

ដាក់បញ្ចូលថ្ងៃ 8 May 2013, 16:30 AEST

សព្វ​ថ្ងៃ​នេះ​ ក្រៅ​អំពី​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដើម្បី​ដឹក​នាំ​ប្រទេស​ជាតិ ក៏​មានចល​នា​នយោបាយ​ស៊ីវិល​​មួយ​ចំនួន​ផង​ដែរ​ ​ដែល​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​បច្ចុប្បន្ន​ដោយ​​សម្អាង​ទង្វើ​របស់​ខ្លួន​ថា​ជា​​បុព្វហេតុ​ស្នេហា​ជាតិ​​។ ដោយ​សារ​តែ​មិន​មែន​ឬ​មិន​ទាន់​ក្លាយ​ជា​គណៈបក្សនយោបាយ​ស្រប​ច្បាប់​នៅឡើយ​នោះ ​​ចលនា​ទាំង​នេះ​មិន​ចូល​រួម​ប្រកួត​ការ​បោះឆ្នោត​ទេ​ ប៉ុន្តែ​ប្រើ​ប្រាស់​យុទ្ធ​សាស្រ្ត​ផ្សេងៗ​ដូច​ជា​ច្បាប់​អន្តរជាតិ​ជា​ដើម ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្លួន។

Khmer Thai talk

កិច្ច​ប្រ​ជុំ​ផ្នែក​រដ្ឋនិង​ឯក​ជននៃ​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​ថៃ​លើ​វិ​ស័យ​ពា​ណិជ្ជ​កម្ម​និង​ទេស​ចរណ៍

ដាក់បញ្ចូលថ្ងៃ 8 May 2013, 16:20 AEST

មន្ត្រី​រដ្ឋា​ភិ​បាល​និង​វិ​ស័យ​ឯក​ជននៃ​ខេត្ត​ជាប់​ព្រំ​ដែនកម្ពុជា​ថៃ​ កំពុង​​​ជួប​ប្រ​ជុំ​ពិ​ភាក្សា​គ្នានៅ​ខេត្ត​សៀម​រាប ក្នុងការ​ប្រ​ជុំ​ពិ​ភាក្សា​​​រយៈ​ពេល​៣​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​ឧស​ភា​នេះ ដើម្បី​ពិ​និត្យ​លើ​ការ​កាត់​បន្ថយ​របាំ​ង​ពាណិជ្ជ​កម្ម និង ជំ​រុញ​ទី​ផ្សារ​ទៅ​វិញ​ទៅ​មក សំ​ដៅ​លើក​កម្ពស់​ទំ​នាក់​ទំ​នង និង កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ជា​មួយ​គ្នាឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ថែម​ទៀត ដើម្បី​ជំ​រុញ​​ការ​វិនិ​យោគ និង ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ​។

Image: Victims of land disputes in Koh Kong, Cambodia

អ្នក​​ភូមិ​នៅ​ខេត្ត​កោះកុង​អះអាង​ថា​ការ​វាស់​វែង​ផ្តល់​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ពួក​គាត់​មិន​មាន​តម្លា​ភាព

7 May 2013, 17:07 AEST

ប្រជា​ពល​រដ្ឋ​ប្រមាណ​១០​ក្នុង​ចំណោម​៤០​គ្រួសារ រស់​​នៅ​ភូមិ កោះ​ប៉ោ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង  បាន​ស្វែង​សុំ​អន្តារ​គមន៍​ពី​សមាគម​អាដ​ហុក​ខេត្ត​នេះ អោយ​ជួយ ជំរុញ​អាជ្ញាធរ​និង​ក្រុម និស្សិត​ចុះ​វាស់​វែង​ដី​ធ្លី​របស់​ពួក​គាត់​អោយ​បានឆាប់។

Image: 4th Meeting fo ASEAN Officials in Cambodia on tobacco control

កិច្ច​ប្រ​ជុំ​មន្ត្រី​បង្គោល​អាស៊ាន ស្តី​ពី​ការ​ត្រួត​ពិ​និត្យថ្នាំ​ជក់​លើក​ទី​៤

7 May 2013, 16:54 AEST

បណ្តា​មន្ត្រី​បង្គោល​អា​ស៊ាន បាន​មក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​នៅ​ខេត្ត​សៀម​រាប ស្តី​ពី​ការ​ត្រួត​ពិ​និត្យថ្នាំ​ជក់​លើក​ទី​៤រយៈ​​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩​ ខែ​ឧស​ភា​នេះ ក្នុង​គោល​បំ​ណង​ចែក​រំ​លែក​បទ​ពិ​សោធន៍​​ផ្សេងៗ ដើម្បី​ជំរុញ​វឌ្ឍន​ភាព​ និង បន្ថែម​គោល​នយោ​បាយ​ត្រួត​ពិ​និត្យ​​ថ្នាំ​ជក់​នៅ​ក្នុង​សហ​គមន៍​នៃ​អា​ស៊ាន ។

Image: Cambodian journalists

ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ផាក​ពិន័យ​ជាតិ​ស្រវឹង​ហើយ​ដក​ពិន្ទុ​ប័ណ្ណ​បើក​បរ

ដាក់បញ្ចូលថ្ងៃ 7 May 2013, 16:49 AEST

មន្រ្តី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​ថា អន្តរ​ក្រសួង​ដែល​ពាក់​ព័ន្ធ​ការ​ដឹក​ជញ្ជូន និង​សុវត្ថិភាព​ចរាចរណ៍ បាន​ធ្វើ​ការ​ពិភាក្សា ហើយ​ឈាន​ទៅ​កែ​ប្រែ​មាត្រា​ច្បាប់​ចរាចរណ៍​ថ្មី ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​បើក​បរ ក្រោម​ឥទ្ធ​ពល​ជាតិ​ស្រវឹង តាម​វិធានការ​ថ្មី ដែល​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ដល់ អ្នក​បើក​បរ ដែល​មាន​ជាតិ​ស្រ​វឹង ហើយ​បើ​មិន​រៀង​ចាល នឹង​ដក​ប័ណ្ណ​បើក​បរ។

NEC Cambodia

គ.ជ.ប ចាប់ផ្តើម​​ណែនាំ​​អំពី​នីតិវិធី​ឃោសនា​បោះឆ្នោត ដល់​តំណាង​គណបក្ស​នយោបាយ

ដាក់បញ្ចូលថ្ងៃ 7 May 2013, 12:28 AEST

គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត ហៅកាត់ថា គជប បានកោះ​ហៅ​គ្រប់​តំណាង​​គណបក្ស​​នយោបាយ និង​អ្នកដឹកនាំ​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ខេត្ត រាជធានី ដើម្បីទទួល​ការណែនាំ​អំពី​នីតិវិធី​នៃ​ការរៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នាំ២០១៣ ខាងមុខនេះ នៅពេល​កាលបរិច្ឆេទ​នៃការឃោសនា​កាន់តែ​ខិតជិត​ចូលមក​ដល់។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។