ការ​ចែក​ចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំវិញ​ដំណឹង​មរណភាព​របស់​សម្ដេច​សីហនុ

ការ​ចែក​ចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំវិញ​ដំណឹង​មរណភាព​របស់​សម្ដេច​សីហនុ

ការ​ចែក​ចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំវិញ​ដំណឹង​មរណភាព​របស់​សម្ដេច​សីហនុ

ដាក់បញ្ចូលថ្ងៃ 22 October 2012, 12:13 AEST

នៅ​ថ្ងៃ​នេះ​យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​ យុគ​សម័យ​បច្ចេក​វិទ្យា​ទំនើប​ ឬ​សម័យ​កុំ​ព្យូទ័រ, អ៊ីនធើរណិត និង​ឧបករណ៍​ចល័ត​ទំនើប នៅ​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ដំណឹង​ទុក្ខ​សោក​ដ៏​ក្រៀម​ក្រំ​ ថា សម្ដេច​នរោត្ដម​សីហនុ​បាន​សោយ​ទិវង្គត។

ពាក្យ​ប្រាស្រ័យ​ទាក់​ទង, ទំនាក់​ទំនង ឬ​អង់គ្លេស​ថា communication មាន​ន័យ​ទូលំ​ទូលាយ​ដោយ​គ្រប​ដណ្ដប់​ទាំង​ការ​ប្រាស្រ័យ​ទាក់​ទង​និយាយ​គ្នា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​វិទ្យុ, ទូរទស្សន៍ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗ​។ ក្រោយ​ពី​មាន​ដំណឹង​ថា សម្ដេច​ព្រះ​បាទ​នរោត្ដម​សីហនុ​បាន​សោយ​ទិវង្គត​ភ្លាម ទាំង​ព័ត៌មាន​ជាតិ និង​អន្ដរ​ជាតិ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ពេញ​ទឹក​ពេញ​ដី។ ហើយ​មិន​តែ​ប៉ុណ្ណោះ បណ្ដាញ​សង្គម​លើ​បណ្ដាញ​អ៊ីនធើរណិត​ដូច​ជា Facebook និង​​ Twitter ក៏​បាន​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌មាន​ និង​ការ​ចែក​រំលែក​ដំណឹង​អំពី​មរណភាព​របស់​សម្ដេច​សីហនុ។

បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​១០​ឆ្នាំ​មុន ឃើញ​ថា បាតុភូត​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​មនុស្ស និង​មនុស្ស រវាង​ប្រទេស​ជាតិ និង​ប្រទេស​ជាតិ​ឃើញ​ថា មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង។ ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​ Facebook និង Twitter ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដែរ​នៅ​ក្នុង​ការ​ចែក​ចាយ​រូប​ភាព​, វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​ភ្លាមៗ​ទាន់ហេតុ​ការណ៍​ដែល​កំពុង​កើត​ឡើង​ ហើយ​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់​កាន់​តែ​ដិត​អារម្មណ៍​ខ្លាំង​នឹង​ឧបករណ៍​ទំនាក់​ទំនង​ថ្មីៗ​ទាំង​នេះ។

ដើម្បី​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ​នៅ​ថ្ងៃ​នេះ វិទ្យុ​អូស្រ្ដាលី​បាន​អញ្ជើញ​អ្នកនាង ចក់ សុភាព អ្នក​ជំនាញ​ខាង​បណ្ដាញ​សង្គម​ដូច​ជា Facebook, Twitter ហើយ​អ្នក​នាង​ក៏​ជា​អ្នក​សរសេរ​ Blog ដ៏​ល្បី​ម្នាក់​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សរសេរ​អំពី​ប្រធានបទ​ចម្រុះ​យ៉ាង​ច្រើន​បញ្ចេញ​អំពី​គំនិត​របស់​អ្នក​នាង​។ អ្នក​នាង​ក៏​ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​ដែរ​ដែល​បម្រើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។