សុខភាព​ត្រចៀក

សុខភាព​ត្រចៀក

សុខភាព​ត្រចៀក

ដាក់បញ្ចូលថ្ងៃ 31 October 2012, 17:43 AEDT

ការ​ឆ្លង​កាត់​សង្គ្រាម​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​​​រង​ប៉ះ​ពាល់​ផ្នែក​សុខ​​ភាព​ ជាពិសេស​បញ្ហា​បាត់​បង់​​​ការ​​ស្ដាប់​ឮ។ នេះបើ​តាម​ការ​អះអាង​របស់​​អង្គ​ការ​មិន​​មែន​រដ្ឋា​ភិបាល​​មួយ​​​​​ដែល​​ហៅ​ថា សុខ​ភាព​ត្រចៀក​​កម្ពុជា​ (All Ears Cambodia) ។ សព្វ​ថ្ងៃ​នេះ​អង្គការ​នេះ បម្រើ​ការ​ព្យាបាល​សុខភាព​​ទាក់​នឹង​បញ្ហា​ត្រចៀក​​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ ក្នុង​ទី​តាំង​ចំនួន​៤​កន្លែង រួម​មាន​ក្រុង​ភ្នំពេញ​ ខេត្ត​បាត់ដំបង សៀមរាប​​និង​​ខេត្ត​​ក្រចេះ។

លោក​ស្រី​ ស៊ិន ច័ន្ទ​​សីហា ជាអ្នក​ឯក​ទេសផ្នែក​សោត​សាស្រ្ត​ ឬ​​សោត​វិទូ (audiologist) និង​​ជា​ប្រ​ធាន​គ្លីនិក​​ប្រ​ចាំ​​នៅ​​ក្រុង​​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ក្នុង​កម្ម​វិធី​វិទ្យុ​អូស្រ្តាលី​ថ្ងៃ​នេះ​ថា ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ​​បច្ចុប្បន្ន​ បន្ត​​ប្រឈម​មុខ​នឹង​បញ្ហា​បាត់​បង់​ការស្ដាប់​ឮដោយ​សារ​ជំងឺ​ដូច​ជា​គ្រុន​ចាញ់ ​កុមារ​បាន​ជួប​នឹង​ការ​រលាក​ត្រចៀក​ដោយការ​ខ្វះ​អនាម័យ​​ និង​ការ​ប្រឈម​មុខ​នឹង​សំឡេង​ខ្លាំង​ក្នុង​កន្លែង​ធ្វើ​ការឬបើក​​​ស្ដាប់​សំឡេង​ឮខ្លាំង​ជ្រុល​។

ការ​សន្ទនា​មតិ​រយៈពេល​២០​នាទី​ថ្ងៃ​នេះ​ Radio Australia ធ្វើ​ការ​ពិនិត្យ​​មើល​ដើម្បី​​ស្វែង​​យល់​​​អំពី​កិច្ច​​បម្រើ​​របស់​​​អង្គ​ការ​​សុខ​ភាព​ត្រចៀក​កម្ពុជា ដោយ​មាន​ប្រិយមិត្ត​អ្នក​ស្ដាប់​ចូល​រួម​លើក​សំណួរ​ផ្សេងៗ​សម្រាប់លោក​ស្រី​ផងដែរ៕

 


 

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។